Legrand ​បើក​ការិយាល័យ​តំណាង​ និង​បន្ទប់​តាំង​បង្ហាញ​នៅ​កម្ពុជា​

Legrand ដែលជា​ក្រុមហ៊ុន​អន្តរជាតិ​​មាន​ជំនាញ​ឯកទេស​ឈាន​មុខ​គេ​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​អគ្គិសនី និង​ឌីជីថល​បានបើក​ការិយាល័យ​តំណាង​ជា​ផ្លូវការ​លើកដំបូង និង​បន្ទប់​តាំង​បង្ហាញ​របស់ខ្លួន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី 28 ខែ​មេសា ឆ្នាំ 2016 កន្លងទៅ ដែល​មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ អាសយដ្ឋាន ផ្ទះ​លេខ 20B ផ្លូវ 282 សង្កាត់​បឹង​កេងកង​១​។​

 

Legrand ​បើក​ការិយាល័យ​តំណាង​ និង​បន្ទប់​តាំង​បង្ហាញ​នៅ​កម្ពុជា​

 

​​លោក Charles-Eric Batard ប្រធាន​គ្រប់គ្រង​ទូទៅ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ​នៃ​ក្រុមហ៊ុន Legrand បាន​ពន្យល់​ឲ្យដឹងថា​៖ “​ទីផ្សារ​សំណង់​នៅ​កម្ពុជា​បាន​បង្ហាញ​ពី​កំណើន​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​ប្រទេស​នេះ​កំពុង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​។ ដូច្នេះ​ហើយ​វា​គឺជា​យុទ្ធសាស្ត្រ​សម្រាប់​យើង​ផ្តល់ជូន​ដំណោះស្រាយ​របស់​យើង​ប្រកប​ដោយ​ការច្នៃប្រឌិត​ថ្មី និង​មាន​គុណភាព​ដើម្បី​គាំទ្រ​កិច្ច​អភិវឌ្ឍ​នេះ​​”។

 

​លោក​បាន​បន្ថែម​ទៀត​៖ “​ផលិតផល​របស់​យើង​ត្រូវ​បាន​ចែកចាយ​នៅក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង 20 ឆ្នាំ​មកហើយ ថ្ងៃនេះ​យើង​បាន​ឈាន​ជើង​ចូល​ដោយផ្ទាល់​នៅក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​ក្រុម​ការងារ​ក្នុងស្រុក និង​បន្ទប់​តាំង​បង្ហាញ​មួយ​ដើម្បី​ជំរុញ​បន្ថែមទៀត​នូវ​ការផ្តល់ជូន​ដំណោះស្រាយ​របស់​យើង​ដូចជា​៖ ឧបករណ៍​ខ្សែភ្លើង ម៉ាស៊ីន​ទប់​ភ្លើង ខ្សែកាប​ដែល​បានរៀបចំ​ជា​ប្រព័ន្ធ ឧបករណ៍​ផ្តាច់រ​ច​ន្ត​សៀ​គ្វី busbar ត្រង់​ស្វមម៉ា​ទ័រ បន្ទះ​បង្កើត​ថាមពល​អគ្គិសនី​ជា​ដើម​​”។

 

Legrand ​បើក​ការិយាល័យ​តំណាង​ និង​បន្ទប់​តាំង​បង្ហាញ​នៅ​កម្ពុជា​

 

​ការបើក​ការិយាល័យ និង​បន្ទប់​តាំង​បង្ហាញ​នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន Legrand ផ្តល់​ការ​ផ្គត់​ផ្គង​តម្រូវការ​ទីផ្សារ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ដោយ​ផ្ទាល់​នៅក្នុង​ប្រទេស​កម្ពុជា ​ស្របពេល​​​ការពង្រឹង​ទំនាក់ទំនង​ជាមួយនឹង​ដៃគូ​ចែកចាយ​របស់ខ្លួន​។​

 

​លោក Wandrille de Pierrefeu ប្រធាន​គ្រប់គ្រង​ប្រចាំ​ប្រទេស ​នៃ​ក្រុមហ៊ុន Legrand បាន​មានប្រសាសន៍ថា​៖ “​តាំងពី​ដើម​ឡើយ ក្រុមហ៊ុន Legrand ត្រូវបាន​ទទួល​ស្គាល់​នៅ​លើ​ទីផ្សារ​កម្ពុជា​ដោយសារ​ផលិតផល​របស់​ខ្លួន​មាន​គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់ ដូច្នេះ​តម្រូវការ​ផលិតផល​ម៉ាក Legrand បាន​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ នៅក្នុង​ទីផ្សារ​ដែល​សម្បូរ​ផលិតផល​ខ្វះ​គុណភាព គ្មាន​សុវត្ថិភាព និង​ធន់​មិន​បាន​យូរ នឹង​មាន​ការកើនឡើង​នូវ​អគ្គិភ័យ​ដោយសារ​ទុស្សេ​ខ្សែភ្លើង ដូច្នេះ​ផលិត​ម៉ាក Legrand គឺជា​ជម្រើស​ទី​មួយ​សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​​”។

 

​ក្រុមហ៊ុន Legrand បាន​ផ្ដល់ជូន​នូវ​ផលិតផល​ផ្សេងៗ​ជាច្រើន​ប្រភេទ​សម្រាប់​គម្រោង​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​គម្រោង​លំនៅដ្ឋាន​ធំ​ជាង​គេ​បំផុត​នៅ​ទូទាំង​ប្រទេស​កម្ពុជា ​រួម​មាន​ទាំង​អាកាសយានដ្ឋាន​អន្តរជាតិ​ធានី​ភ្នំពេញ និង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប គម្រោង​ជា​ច្រើន​របស់​អគ្គិសនី​កម្ពុជា មន្ទីរពេទ្យ​កាល់ម៉ែត រោងចក្រ​កូកាកូឡា រោងចក្រ​ស្រា​បៀ​រក្រោន ផ្សារ​ទំនើប​អ៊ី​អន ស្ថានទូត​នានា ខុន​ដូ ​ការអភិវឌ្ឍន៍​បូរី និង​សណ្ឋាគារ​រាប់រយ​កន្លែង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​

 

Legrand ​បើក​ការិយាល័យ​តំណាង​ និង​បន្ទប់​តាំង​បង្ហាញ​នៅ​កម្ពុជា​

 

​គោលដៅ​របស់​ក្រុមហ៊ុន Legrand គឺ​ដើម្បី​ក្លាយ​ជា​ក្រុមហ៊ុន​ចម្បង​នៅ​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​បំពេញ​តម្រូវការ​សំណង់​អគ្គិសនី និង​ឌីជីថល​ទាំងអស់​ ខណៈ​ដែល​កំពុង​ផ្គត់ផ្គង់​ទីផ្សារ​លក់រាយ​យ៉ាងសកម្ម​ដោយ​មាន​ការទំនាក់ទំនង​រឹងមាំ​ក្នុងចំណោម​បណ្តាញ​អាជីវករ​លក់​បន្ត​នៃ​សម្ភារ​បរិក្ខារ​អគ្គិសនី និង IT​។​

 

​ក្រុមហ៊ុន Legrand មាន​គោលបំណង​ដើម្បី​ធានា​ថា ផលិតផល​មាន​គុណភាព​ខ្ពស់​របស់​ពួកគេ​គឺ​អាច​រកបាន និង​មាន​តម្លៃ​សមរម្យ​សម្រាប់​អ្នក​រាល់គ្នា ដោយ​ផ្តល់​ជូន​ការធានា​រយៈពេល​ពីរ​ឆ្នាំ​ចំពោះ​ផលិតផល​អគ្គិសនី​ទាំងអស់​។​

 

​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​៖
[​ភាសា​ខ្មែរ​]
​អ្នកនាង Sotheary Hé
​ទូរស័ព្ទ​៖ 085 402 857
[email protected]
 
[​ភាសា​បារាំងនិង​អង់គ្លេស​]
​លោក Wandrille de Pierrefeu
​ទូរស័ព្ទ​៖ 096 857 9354
[email protected]
 

អត្ថបទៈ ពាណិជ្ជកម្ម