​លោក ទៀ បាញ់ ចូលរួម​ក្នុង​សន្និសីទ​ទីក្រុង​ម៉ូស្គូ​លើក​ទី​៥ ស្តីពី​សន្តិសុខ​អន្តរជាតិ និង​ជួប​ជាមួយ​សិក្ខាកាម ខ​.​ភ​.​ម កំពុង​សិក្សា​នៅ​សហព័ន្ធ​រុស្ស៊ី​

ភ្នំពេញ:
ក្នុងឱកាស​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​ជា​មិត្តភាព​នៅ​សហព័ន្ធ​រុស្ស៊ី លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​អញ្ជើញ​ចូលរួម​ក្នុង​ស​ន្និសិទ​ទីក្រុង​ម៉ូស្គូ​លើក​ទី​៥ ស្តីពី​សន្តិសុខ អន្តរជាតិ ដែល​នៅក្នុង​សន្និសីទ​នេះ​មានការ​ចូលរួម​ពី​បណ្តា​រដ្ឋមន្ត្រី​ការពារជាតិ និង​មេបញ្ជាការ​កងទ័ព​មក​ពី អឺរ៉ុប អាហ្វ្រិក អាហ្វ្រិក​ខាងត្បូង ម​ជ្ឈឹ​ម​បូ​ពា​ហ៍ មកពី​អាស៊ី​មាន ចិន ឥណ្ឌា កូរ៉េ ម៉ុង​ហ្គោ​លី រួមទាំង​រដ្ឋមន្ត្រី​មកពី​បណ្តា​ប្រទេស​អាស៊ាន​ក៏បាន​ចូលរួម​ក្នុង​ស​ន្និសិទ​ទីក្រុង​ម៉ូស្គូ​លើក​ទី​៥ ស្តីពី​សន្តិសុខ​អន្តរជាតិ នេះដែរ ដែល​បាន​ប្រព្រឹត្ត​ទៅក្នុង​រយៈពេល​២​ថ្ងៃ​គឺ​ពីថ្ងៃ​ទី​២៧​ដល់​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦ ។​
    
​នៅក្នុង​ឱកាស​នេះ បន្ទាប់ពី លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សយ ហ្គូ រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​សហព័ន្ធ​រុស្សី ឡើង​ថ្លែង​សន្ទរកថា​បើក​សន្និសីទ និង​ការឡើង​ថ្លែង​បើក​សន្និសីទ ជា​បន្តបន្ទាប់​របស់​ថ្នាក់ដឹកនាំ​សហព័ន្ធ​រុស្សី​រួចមក អង្គ​សន្និសីទ​ក៏បាន​ដំណើរការ​ស្របទៅតាម​របៀបវារៈរ​បស់​ខ្លួន​ដោយបាន​ធ្វើការ​ពិភាក្សា​ទៅលើ​ប្រធានបទ​សំខាន់ៗ​រួមមាន​៖ ភារ​វក​ម្ម​ជាការ​គំរាមកំហែង​ទៅលើ​សកលលោក បញ្ហា​ប្រឈម និង​ឪ​កាស​សម្រាប់​កិច្ចសហប្រតិបត្តិការ​យោធា​អន្តរជាតិ និង​កិច្ចសហប្រតិបត្តិការ​យោធា​អាស៊ី​ប៉ាស៊ីហ្វិក ។ ក្រៅពីនេះ​អង្គការ​ស​ន្និសិទ​ក៏បាន​បែង​ចែកជា​ក្រុម​ដើម្បី​ធ្វើការ​ពិភាក្សា​ដែល​ទាក់ទង​ទៅនឹង​បដិវត្តន៍​ពណ៍ សន្តិសុខ​តំបន់ តួនាទី​យោធា​ក្នុង​ស្ថេរភាព​ជាតិ សន្តិសុខ ក្នុង​តំបន់​អាស៊ី​កណ្តាល បញ្ហា​សង្គ្រាម និង​សន្តិភាព​នៅ​អ៊ី​រ៉ុ​ប ប្រព័ន្ធ​សុវត្ថិភាព​ថ្មី​នៅ​អ៊ី​រ៉ុ​ប ។ គួរ​កត់សំគាល់ថា​៖ តាមរយៈ​ស​ន្និសិទ​នេះ​បាន​នាំមក​នូវ​ការពិគ្រោះ​យោបល់ ការពិភាក្សា​លើ​បញ្ហា​ប្រឈម​ជាច្រើន​ទាំង​សន្តិសុខ​ប្រពៃណី និង​មិន​ប្រពៃណី​ដូចជា ភារ​វក​ម្ម​អន្តរជាតិ ចោរ​សមុទ្រ ឧក្រិដ្ឋកម្ម​ឆ្លងដែន គ្រោះមហន្តរាយធម្មជាតិ និង​បញ្ហា​បរិស្ថាន​ជាដើម ។​
    
​ឆ្លៀត​ក្នុងឱកាស​បំពេញភារកិច្ច​នៅ​សហព័ន្ធ​រុស្សី​នាឱកាស​នោះ លោក​ទៀ បាញ់ និង​លោកស្រី ព្រមទាំង​ប្រតិភូ​អមដំណើរ​ទាំងអស់ ក៏បាន​អញ្ជើញ​ទៅ​សាកសួរ​សុខទុក្ខ​ដល់​សិក្ខាកាម ខ​.​ភ​.​ម ដែល​កំពុង​បំពេញ​កម្មសិក្សា​នៅ​សហព័ន្ធ​រុស្សី ដែល​ពិធី​សំណេះសំណាល​នេះ​បាន​ប្រារព្ធ​ធ្វើ​នៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​សហព័ន្ធរុស្ស៊ី ។​
   
 លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ចៅ យឿន អនុ​ព័ទ្ធ​យោធា​កម្ពុជា​ប្រចាំ​នៅ​សហព័ន្ធរុស្ស៊ី​បាន​ឲ្យ​ដឹងថា​៖​បច្ចុប្បន្ននេះ​មានកម្ម​សិក្សា​រី ខ​.​ភ​.​ម កំពុងធ្វើការ​បណ្តុះបណ្តាល​នៅ​រុស្សី​ចំនួន​២៣៨​នាក់ ក្នុងនោះ​នៅ ទីក្រុង​ម៉ូស្គូ​ចំនួន​១៣​នាក់ សាំង​ប៉េ​ស្ទ​រី ៥​នាក់ រ៉ា​រូ​ញ៉ូ​៦​នាក់ វី​ហ្ស៉ា​ញ់ ៦​នាក់ ទីក្រុង​អូ​ម ១២​នាក់ វ៉ូ​ល​១៥​នាក់ បេន​ហ្សា ៣២​នាក់ យ៉ា​រ៉ូ​ស្ថា ៣​នាក់ ស្មល​ឡែ ២៣​នាក់ ស៊ី​សឺ​រ៉ា​ញ់ ៧​នាក់ កូ​តូ​មី​៦​នាក់ ទូ​មែន​៦​នាក់ និង​ប៉េ​ត្រូ​ដឺ​វ៉​ល​រ៉េត ៤​នាក់ ។​
    
​សិក្ខាកាម ខ​.​ភ​.​ម ទាំងអស់​បាន​កំពុង​សិក្សា​លើ​មុខវិជ្ជា​រួមមាន​៖ សន្តិសុខ សេដ្ឋកិច្ច សុខាភិបាល សំណង់ វិទ្យុទាក់ទង​ដែនទឹក វិស្វករ​ឧ​ទ្ធ​ម​ភាគ​ចក្រ ឆត្រយោង រថក្រោះ ប្រេង​ឥន្ទ​នៈ កង​អាកាស កាំភ្លើង​ធំ គីមី​សាស្ត្រ សំណង់​លេ​ណា​ដ្ឋា​ន​ប្រយុទ្ធ អាកាសយានិក និង​នាវាចរណ៍ ។​
    មានប្រសាសន៍​សំណេះសំណាល​ជាមួយ​សិក្ខាកាម ខ​.​ភ​.​ម នៅ​សហព័ន្ធរុស្ស៊ី​នាឱកាស​នោះ លោក ទៀ បាញ់ បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​សិក្ខាកាម ខ​.​ភ​.​ម ទាំងអស់​ដែល​កំពុង​សិក្សា​នៅ​សហព័ន្ធរុស្ស៊ី​ដែល​បាន​យកចិត្តទុកដាក់​រៀនសូត្រ គោរព​វិន័យ​សាលា​របស់​រុស្ស៊ី ជាពិសេស​រក្សាបាន​នូវ​វិន័យ​ថ្លៃថ្នូរ​បស់ ខ​.​ភ​.​ម ។​
    
​លោក​ក៏បាន​លើកឡើង​ពី​ការរីកចម្រើន​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានធ្វើ​ឲ្យ​ប្រទេសជាតិ​ទទួលបាន​សន្តិភាព មាន​ស្ថេរភាព ទូទាំងប្រទេស និង​នាំមក​នូវ​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ។​
   
​លោក ឧបនាយករដ្ឋមន្ត្រី​បាន​សំណូមពរ​ឲ្យ​សិក្ខាកាម​ទាំងអស់​ខិតខំ​រៀនសូត្រ​គោរព​វិន័យ​សាលា ដើម្បី​បញ្ចប់​ការសិក្សា​នាំយក​នូវ​ចំណេះដឹង​ទៅ​បម្រើ​ជូន​ជាតិ​មាតុភូមិ​របស់​យើង​ឲ្យ​មានការ​រីកចម្រើន​និង​រឹងមាំ ។​
    
​ក្នុងឱកាស​នោះ លោក​ទៀ បាញ់ និង​លោកស្រី ក៏បាន​ចែក​អំណោយ​ជាថ​វិការ​ជូន​ដល់​សិក្ខាកាម​ទាំងអស់​ដែល​កំពុង​បំពេញ​កម្មសិក្សា​នៅ​សហព័ន្ធរុស្ស៊ី​ផងដែរ ៕

​លោក ទៀ បាញ់ ចូលរួម​ក្នុង​សន្និសីទ​ទីក្រុង​ម៉ូស្គូ​លើក​ទី​៥ ស្តីពី​សន្តិសុខ​អន្តរជាតិ និង​ជួប​ជាមួយ​សិក្ខាកាម ខ​.​ភ​.​ម កំពុង​សិក្សា​នៅ​សហព័ន្ធ​រុស្ស៊ី​

​លោក ទៀ បាញ់ ចូលរួម​ក្នុង​សន្និសីទ​ទីក្រុង​ម៉ូស្គូ​លើក​ទី​៥ ស្តីពី​សន្តិសុខ​អន្តរជាតិ និង​ជួប​ជាមួយ​សិក្ខាកាម ខ​.​ភ​.​ម កំពុង​សិក្សា​នៅ​សហព័ន្ធ​រុស្ស៊ី​