កម្ពុជា​ជាប់​លេខ​១ ខាង​សេរីភាព​សារព័ត៌មាន នៅក្នុង​ប្លុក​អាស៊ាន​

ភ្នំពេញ:
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ឆ្នាំ​២០១៦ ក្រោម​ប្រធានបទ "​សិទ្ធិ​ទទួល​ព័ត៌មាន​ជា​សិទ្ធិ​របស់​អ្នក​" ដែល​រៀង​ចំ​ឡើង​ដោយ អង្គការ UNESCO អង្គការ OHCHR ដេ​ប៉ា​តឺ​ម៉​ង​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារគមនាគមន៍ វិទ្យាស្ថាន​សារគមនាគមន៍​កម្ពុជា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្លឹប​អ្នកកាសែត​កម្ពុជា មណ្ឌល​ព័ត៌មាន​ស្ត្រី និង​សមាគម​កម្ពុជា​ការពារ​អ្នកកាសែត នា​ព្រឹក​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ។​

​លោក​ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍ថា ក្រមសីលធម៌ គឺជា​មធ្យោបាយ​ល្អ​សម្រាប់​ការពារ​អ្នកកាសែត​។ អ្នកកាសែត​គ្មាន​ព្រំដែន ផ្តល់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន នៅ​កម្ពុជា ពី​១៣៩ កាលពី​ឆ្នាំ​២០១៥ មក​១២៨​ក្នុង​ឆ្នាំ​២០១៦ ក្នុងចំណោម​១៨០​ប្រទេស ដែល​ធ្វើ​ឲ្យ​កម្ពុជា​ជាប់​លេខ​១ ខាង​សេរីភាព​សារព័ត៌មាន​នៅក្នុង​ប្លុក​អាស៊ាន​។​

កម្ពុជា​ជាប់​លេខ​១ ខាង​សេរីភាព​សារព័ត៌មាន នៅក្នុង​ប្លុក​អាស៊ាន​

កម្ពុជា​ជាប់​លេខ​១ ខាង​សេរីភាព​សារព័ត៌មាន នៅក្នុង​ប្លុក​អាស៊ាន​

កម្ពុជា​ជាប់​លេខ​១ ខាង​សេរីភាព​សារព័ត៌មាន នៅក្នុង​ប្លុក​អាស៊ាន​