យោធា​អភ័ព្វ​ទទួល​អំណោយ​សង្គ្រោះ​ដំបូង​គេ

ខេត្ត​ព្រះវិហារ ៖ ​មន្ត្រី​យោធា​ម្នាក់​ដែល​បាន​រង​គ្រោះ​​ដោយ​សារ​ដើរ​​​ជាន់​​មីន បណ្តាល​ឱ្យ​​​ដាច់​ជើង​ខា​ង​​ឆ្វេង ត្រូវ​បាន​​​ទទួល​​អំណោយ​​​ពី​​​សា​ខា​​​កាក​បាទ​ក្រហម​​កម្ពុជា​ខេត្ត កាលពី​ថ្ងៃ​ទី​០២ ​ឧសភា ​២០១៦ ​ធ្វើ​ឡើង​​​នៅ​​ក្នុងមន្ទីរពេទ្យ​បង្អែក​១៦​​មក​រា ក្រុង​ព្រះ​វិហារ​ ​ហើយ​អំណោយ​ត្រូវ​​ផ្តល់​ជូន​​​​រួម​មាន មី​៣កេស, ត្រីខ​៣​យួរ, ទឹកដោះគោឆៅ​២​យួរ, ឃី​ត​ចំនួន​២ និង​ថវិកា​៥០​ម៉ឺនរៀល ។

គួរបញ្ជាក់ថា យោធា​ខាងលើ​ឈ្មោះ​លី ហួ​ន អាយុ​៣៦​ឆ្នាំ ជា​មេបញ្ជាការ​កងអនុសេនាតូច​ទី​១​ ចំណុះ​កងអនុសេនាធំ​ទី​​១​ ផ្នែក​ប្រតិបត្តិការ​សឹក ស្រុក​​​ជាំ​ក្សាន្ត ​​​បាន​​រង​របួស​ដាច់​ជើង​ឆ្វេង​ម្ខាង ខណៈ​​​ដែល​កំពុង​ចុះ​ប្រតិបត្តិការ​ល្បាត​តាម​ព្រំដែន​កម្ពុជា​-ថៃ ចំណុច​បុស្ស​ស្បូវ​ ក្នុង​ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ​កាល​ពី​ថ្ងៃ​ទី​៣០ ​មេសា ឆ្នាំ​២០១៦​កន្លង​ទៅ  ។

បច្ចុប្បន្ន ស្ថានភាព​​សុខភាព​របស់​​យុទ្ធ​ជន​​លី ហួ​ន បាន​ធូរស្បើយ​មួយ​​​កម្រិត​ហើយ ក្រោយ​ពី​ទទួល​​ការ​វះកាត់​​ជើង​​ឆ្វេង​ម្ខាង តែ​កំពុង​ស្ថិត​ក្នុង​ការ​ត្រួតពិនិត្យ និង​គាំពារ​ពី​ក្រុម​គ្រូពេទ្យ​១៦​មក​រា​​បន្ត​ទៀត ។