ទិវា​៨​ឧសភា កាកបាទក្រហម​ខេត្តស្វាយរៀង បាន​៣​សែន​ដុល្លារ

ខេត្តស្វាយរៀង ៖ លោក​ជំទាវ ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​ទី​១៥៣ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ប្រមូល​ថវិកា​បាន​ចំនួន​៣​សែន​ដុល្លារ​។

នៅ​ថ្ងៃ​ទី​០៣ ឧសភា ២០១៦ វេលា​ម៉ោង​៨​ព្រឹក នៅ​ទីស្នាក់ការ​កាកបាទក្រហមកម្ពុជា សាខា​ខេត្តស្វាយរៀង ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាល អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ ក្រុមការងារ ថ្នាក់​ជាតិ មន្ត្រីរាជការ អ្នក​ស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា សរុប​ជាង​៤០០​នាក់​។