តារា​ម៉ូដែល​ថៃ​ម្នាក់​ចេញ​វីដេអូ​​​បង្ហាញ​​របៀប​មើល​សុដន់​​វះកាត់​នៅ​កន្លែងងងឹត

តារា​ម៉ូដែល​ថៃ Wichooda Cheychom បាន​បង្ហោះ​​វីដេអូ​​ខ្លួន​ឯង​មួយ​លើ​បណ្ដាញ សង្គម Facebook ដើម្បី​​ប្រាប់​ទៅ​មនុស្ស​គ្រប់គ្នា​ពី​វិធី​មើល​សុដន់​​វះកាត់​ដូច​ជា​សុដន់​របស់​នាង​​​ ពេល​នៅ​ទី​ងងឹត។

 

ក្នុង​វីដេអូ​​តារា​ស្រី​​មក​ពី​ខេត្ត Lopburi ប្រទេស​ថៃ ​បាន​​ពាក់​អាវ​វាល​ហើយ​​បិទ​ភ្លើង​ បន្ទាប់​មក​បើក​ភ្លើង​ពិល​ទូរសព្ទ​​​ដាក់​ផ្អឹប​ទៅ​នឹង​ដើមទ្រូង​សងខាង ដែល​ពេល​នោះ​​វា​បាន​បង្ហាញ​​នូវ​ពន្លឺ​ស៊ីលីកូន​នៅ​ខាង​ក្នុង​សុដន់។ ភ្ជាប់​ជាមួយ​វីដេអូ Wichoodaក៏​បាន​សរសេរ​ដែរ​ថា៖”ពេល​ខ្លះ​ខ្ញុំ​ក៏​ខ្លាច​ដើមទ្រូង​របស់​ខ្ញុំ​ដែរ”។

 

ត្រឹម​មួយ​សប្ដាហ៍​​វីដេអូ​​ជាង​៣០​វិនាទី​​របស់​ Wichoodaតារា​ចូលចិត្ត​បង្អួត​ដើមទ្រូង​មាន​អ្នក​ចូល​មើល​ដល់​ទៅ​ជាង​៥​លាន​ដង​ឯណោះ៕

 

តារា​ម៉ូដែល​ថៃ​ម្នាក់​ចេញ​វីដេអូ​​​បង្ហាញ​​របៀប​មើល​សុដន់​​វះកាត់​នៅ​កន្លែងងងឹត

 

តារា​ម៉ូដែល​ថៃ​ម្នាក់​ចេញ​វីដេអូ​​​បង្ហាញ​​របៀប​មើល​សុដន់​​វះកាត់​នៅ​កន្លែងងងឹត

 

ចុចអាន៖តារា​​អ៊ីនធឺណិត​​ម្នាក់​រីក​ចិញ្ចើម​ដូច​ឈីងចាំងដោយ​សារ …

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ coconuts