តើ​ប្តី​គួរតែ​កំដរ​ប្រពន្ធ​ចូល​បន្ទប់​សម្រាលកូន​ឬទេ​?

តើ​ប្តី​គួរតែ​កំដរ​ប្រពន្ធ​ចូល​បន្ទប់​សម្រាលកូន​ឬទេ​?

​ការឆ្លង​ទន្លេ​គឺជា​រឿង​ធំ​មួយ​ក្នុង​ឆាកជីវិត​របស់​មនុស្ស​ស្រី ព្រោះ​វា​អាច​កំណត់​សេចក្តីស្លាប់​រស់​របស់​អ្នក​បាន ដូចនេះ​ក្នុងនាម​ជា​ស្វាមី​ម្នាក់​ដែល​មិន​អាច​ជួយ​ពរ​ពោះ​ជំនួស​ប្រពន្ធ តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​ជួយ​ប្រពន្ធ​បាន​នៅ​អំឡុង​ពេល​ដែល​សម្រាល​នោះ​? តើ​វា​ជា​ការចាំបាច់​ទេ​ដែល​ថា​ត្រូវ​ឲ្យ​ស្វាមី​កំដរ​អ្នក​ក្នុង​បន្ទប់​សម្រាលកូន​នោះ​?

​នៅពេល​ដែល​អ្នក​កំដរ​ប្រពន្ធ​អ្នក​ឆ្លងទន្លេ វា​ពិតជា​ផ្តល់​អត្ថប្រយោជន៍​ជា​ខ្លាំង​ដល់​ប្រពន្ធ វា​អាច​ជួយ​កាត់បន្ថយ​សេចក្តី​ភ័យខ្លាច​មួយចំនួន​ក្នុង​ចិត្ត​របស់​ភរិយា​អ្នក ធ្វើឲ្យ​គេ​មាន​ចិត្តស្ងប់ និង​មាន​ជំនឿ​ចិត្ត​ដោយសារតែ​មាន​ប្តី​នៅ​ជិត​ខ្លួន នោះ​វា​នឹង​អាចជួយ​កាត់បន្ថយ​អត្រា​នៃ​គ្រោះថ្នាក់​មួយ​ចំនួន​ដែល​អាច​កើតមាន​នៅពេល​ដែល​ប្រពន្ធ​ភ័យ​ខ្លាំង​។

ដូចនេះ​ក្នុងនាម​ជា​ស្វាមី អ្នក​មិន​ត្រូវ​ខ្លាច​ចូល​បន្ទប់​សម្រាលកូន​ឡើយ អ្នក​គួរតែ​ចូល​ទៅ​ដើម្បី​លើកទឹកចិត្ត​ដល់​ភរិយា​អ្នក ធ្វើឲ្យ​គេ​អាច​បន្ធូរអារម្មណ៍ ហើយ​សម្រាលកូន​បាន​សម្រេច​។ ជាង​នេះ​ទៅទៀត​នៅ​ពេល​ដែល​ដល់​ខែ​ជិត​កើត អ្នក​ត្រូវ​តែ​កំដរ​ប្រពន្ធ​អ្នកដើរ​ហាត់ប្រាណ ឬ​ហាត់​ចលនា​ដង្ហើម​មួយចំនួន​ដែល​អាច​ជួយ​គេ​ឲ្យ​ចេះ​ដក​នៅពេល​ដែល​សម្រាល​តា​ម​បែប​ធម្មជាតិ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពីនិត្យដោយ www.health.com.kh ថ្ងៃទី03 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។