ទារកម្នាក់កើតមកមានម្រាមដៃលើស ធ្វើអោយម្តាយរន្ធត់ស្ទើរស្លាប់ព្រោះគ្រូពេទ្យបានប្រាប់ថា…..

ចិន៖ ទារកម្នាក់បានកើតមកមានម្រាមដៃនិងម្រាមជើង 16 បានធ្វើអោយមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាពិសេសនោះគឺចំពោះម្តាយរបស់គេផងដែរ ព្រោះថា នៅពេលដែលថតឆ្លុះអេកូឃើញថាទារកនៅក្នុងផ្ទៃលូតលាស់ជាធម្មតាតែនៅពេលដែលកើតមកមានលក្ខណៈបែបនេះទៅវិញ។

ទារកអាយុ 3 ខែនេះ មានឈ្មោះ ហុង ហុង មានម្រាមដៃ 15 ម្រាម ហើយនិងម្រាមជើងរបស់គេវិញមានរហូតដល់ទៅ 16 ម្រាមឯណោះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន។

ឥឡូវនេះឪពុកម្តាយរបស់ទារកចម្លែកនេះ មានការអស់សង្ឃឹមយ៉ាងខ្លាំងចំពោះការព្យាបាលវះកាត់ម្រាមដៃម្រាមជើងចោល នៅពេលដែលវេជ្ជៈបណ្ឌិតនៅក្នុងស្រុកហ៊ូណាន បានប្រាប់ថាការវះកាត់ពិតជាមានភាពលំបាកខ្លាំងណាស់។

តាមប្រភពព័ត៌មានបានអោយដឹងថា ទារកខាងលើនេះបានកើតនូវជម្ងឺដ៏ចម្លែកមួយដែលគេអោយឈ្មោះថា  polydactyly  ដែលវាជាជម្ងឺដែលធ្វើអោយទារកលូតលាស់មានដៃជើងច្រើន។ លក្ខខ័ណ្ឌបែបនេះ វាកម្រខ្លាំងណាស់ ដែលវាបានកើតឡើងមួយក្នុងចំណោម 1000 ករណី។ ប៉ុន្តែការពិតវានៅតែជាកម្រជាងតួរលេខទាំងនេះទៅទៀត។

ប្រភពដដែលក៏បានបញ្ជាក់ប្រាប់ដែរថា ម្តាយរបស់ទារកនេះ ក៏បានទទួលរងនូវជម្ងឺមួយនេះដែរ ដែលគាត់មានម្រាមដៃម្រាមជើងរបស់នាងផងដែរ។ ដោយសារតែនាងព្រួយបារម្ភពីការ ខ្លាចកូនរបស់នាងកើតនូវរោគបែបនេះ ទើបនាងសម្រេចចិត្តទៅជួបព្យាបាលនៅមន្ទីពេទ្យមួយនៅទីក្រុង  Shenzhen ភាគខាងត្បូងប្រទេសចិន នៅពេលដែលនាងប្រសូត្របុត្រ ហើយគ្រូពេទ្យក៏បានប្រាប់ថា កូនរបស់នាងគ្មានបញ្ហាណាមួយឡើយ តែពេលកើតមកស្រាប់តែមានរឿងដ៏រន្ធត់មួយនេះកើតឡើងតែម្តង៕

 

ទារកម្នាក់កើតមកមានម្រាមដៃលើស ធ្វើអោយម្តាយរន្ធត់ស្ទើរស្លាប់ព្រោះគ្រូពេទ្យបានប្រាប់ថា…..

ទារកម្នាក់កើតមកមានម្រាមដៃលើស ធ្វើអោយម្តាយរន្ធត់ស្ទើរស្លាប់ព្រោះគ្រូពេទ្យបានប្រាប់ថា…..

ទារកម្នាក់កើតមកមានម្រាមដៃលើស ធ្វើអោយម្តាយរន្ធត់ស្ទើរស្លាប់ព្រោះគ្រូពេទ្យបានប្រាប់ថា…..

ទារកម្នាក់កើតមកមានម្រាមដៃលើស ធ្វើអោយម្តាយរន្ធត់ស្ទើរស្លាប់ព្រោះគ្រូពេទ្យបានប្រាប់ថា…..

ប្រភព៖ khmerwonder

  • ទារកម្នាក់កើតមកមានម្រាមដៃលើស ធ្វើអោយម្តាយរន្ធត់ស្ទើរស្លាប់ព្រោះគ្រូពេទ្យបានប្រាប់ថា…..已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/03  Category:ជីវិតនិងសង្គម
Tags: