ឧកញ៉ា ឌួង ឆាយ​​ រៀបចំ​ពាក្យ​បណ្ដឹងប្ដឹង​​មន្ទីរពេទ្យ​ថៃ​ Bumrungrad​ (​មាន​វីដេអូ)

រាជធានីភ្នំពេញ៖ តាមការបញ្ជាក់ពីឧកញ៉ា ឌួង ឆាយ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦នេះ លោកនឹងត្រូវទៅជួបភាគីខាងមន្ទីរពេទ្យ Bumrungrad ជាមួយមេធាវីរបស់ខ្លួន ដើម្បីរៀបចំពាក្យបណ្ដឹងតាមផ្លូវច្បាប់ និងចាត់វិធានការទៅតាមនីតិវិធីច្បាប់ចំពោះកំហុស និងការធ្វេសប្រហែសដែលភាគីខាងមន្ទីរពេទ្យ Bumrungrad បានបង្កមកលើរូបកូនប្រុសលោក។

លោក ឌួង ឆាយ បន្ថែមទៀតថា ការដាក់ពាក្យបណ្ដឹងទៅកាន់ភាគីខាងមន្ទីរពេទ្យថៃ Bumrungrad នេះ ពីព្រោះក្រុមគ្រូពេទ្យថៃ Bumrungrad តែងតែតាមដានរាល់សកម្មភាពរបស់កូនប្រុសលោក តាមរយៈ Facebook Page ហើយមូលហេតុចម្បងដែលធ្វើឲ្យកូនប្រុសរបស់លោក មានទឹកក្នុងខួរក្បាល រហូតមកទល់ពេលនេះ ទាំងមិនទាន់អាចបើកភ្នែកបាននៅឡើយ៕

 

ប្រភព៖kb-news

  • ឧកញ៉ា ឌួង ឆាយ​​ រៀបចំ​ពាក្យ​បណ្ដឹងប្ដឹង​​មន្ទីរពេទ្យ​ថៃ​ Bumrungrad​ (​មាន​វីដេអូ)已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/05/03  Category:ជីវិតនិងសង្គម
Tags: