​តើ​បន្លែ​អ្វី​ដែល​ធ្វើ​ឲ្យ​កូន​ឆ្លាត​?

​តើ​បន្លែ​អ្វី​ដែល​ធ្វើ​ឲ្យ​កូន​ឆ្លាត​?

​នៅក្នុង​របប​អាហារ​របស់​កូន​ប្រចាំថ្ងៃ អ្នក​ត្រូវ​តែ​ឲ្យគេ​ញ៉ាំ​បន្លែ​ឲ្យ​ច្រើន ទើប​វា​អាច​ធ្វើឲ្យ​កូន​មាន​សុខភាព​ល្អ ព្រោះ​នៅក្នុង​បន្លែ​ទាំងនោះ​មាន​សារធាតុចិញ្ចឹម​ជាច្រើន ម្យ៉ាងទៀត​វា​នឹង​អាច​ធ្វើ​ឲ្យ​កូន​ឆ្លាត​ដូច​គ្នា​ក្រោយ​ពេល​ពិសារ​រួច​។ ដូចនេះ​តើ​មាន​បន្លែ​អ្វីខ្លះ​ដែល​អ្នក​គួរតែ​ឲ្យ​កូន​ញ៉ាំ​នោះ​?

​ដំឡូង​បារាំង​
​នៅក្នុង​ដំឡូងបារាំង​នេះ​មាន​ប្រូតេអ៊ីន វីតាមីន និង​សារធាតុចិញ្ចឹម​ជាច្រើន​ទៀត​ដែល​អាច​ជួយ​កូន​ឲ្យមាន​សុខភាព​ល្អ និង​ជួយ​ឲ្យ​ខួរក្បា​លលូតលាស់​បានល្អ​។​

​ផ្លែ​ត្រប់​
​នៅក្នុង​ផ្លែ​ត្រប់​នេះ​មាន​វីតាមីន​E និង​P ដែល​អាច​ជួយ​បញ្ចុះ​កា​ឡូរី និង​ការពារ​ជំងឺមហារីក​ទៀតផង​។​

​ផ្លែ​ល្ពៅ​
​នៅក្នុង​ផ្លែ​ល្ពៅ​នេះ​មាន​សារធាតុចិញ្ចឹម​ជាច្រើន រួម​ជាមួយ​សារធាតុ​ដទៃ​ជាច្រើន​ទៀត​ដូចជា ៖ កាលស្យូម ប៉ូ​តា​ស្យូម ម៉ាញ៉េ​ស្យូម ដែក និង​សារធាតុ​មួយចំនួនទៀត​ដែល​អាច​ជួយ​កូន​អ្ន​កឲ្យលូតលាស់​ល្អ​គ្រប់ផ្នែក ជាពិសេស​ខួរក្បាល​តែម្តង​។​

​ផ្កា​ខាត់ណា​
​នៅក្នុង​ផ្កា​ខាត់ណា​នេះ​មាន​សារធាតុចិញ្ចឹម​ខ្ពស់ រួម​ជាមួយ​ប្រូតេអ៊ីន វីតាមីន និង​កាលស្យូម​ជាច្រើន​ដែល​អាច​ជួយ​ឲ្យ​ឆ្អឹង​កូន​លូតលាស់​បានល្អ និង​ផ្នែក​ដទៃទៀត​។​

​ប៉េង​ប៉ោះ​
​ក្រោយពេល​ដែល​កូន​អ្នក​ញ៉ាំ​ប៉េងប៉ោះ​នេះ​រួច គេ​នឹង​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ដ៏​រឹងមាំ​មួយ ដោយសារតែ​នៅក្នុង​ប៉េងប៉ោះ​នេះ​មាន​វីតាមីន​C និង​E​ជាច្រើន​នៅ​ក្នុង​នោះ​។​

​ការ៉ុត​
​នៅក្នុង​ការ៉ុត​នេះ​មាន​សារធាតុចិញ្ចឹម​ជាច្រើន​ដែល​អាច​ជួយ​ឲ្យ​កូន​អ្នក​មាន​ស្បែក​ស្អាត មាន​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ មាន​ភ្នែក​ភ្លឺ និង​ជួយ​ការពារ​ប្រព័ន្ធ​ដង្ហើម​របស់​កូន​ទៀតផង ថែម​ទាំង​អាច​ជួយ​ធ្វើឲ្យ​ខួរក្បាល​កូនលូតលាស់​បាន​ល្អ​ដូច​គ្នា​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពីនិត្យដោយ www.health.com.kh ថ្ងៃទី03 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។