តារាចម្រៀង ខេ​ម ធ្វើ​សកម្មភាព​មនុស្សធម៌​

លោកខេមដែលជាតារាចម្រៀងមួយរូបប្រចាំនៅផលិតកម្មថោនបានធ្វើសកម្មភាព មនុស្សធម៌ ទៅតាមលទ្ធភាពរបស់ខ្លួនរួមចំណែកជួយដល់សង្គមដែលជាគំរូដ៏ល្អសម្រាប់តារាល្បីៗនិងអ្នកមានមួយចំនួនគួរយកគំរូតាម ។ នៅរសៀលថ្ងៃទី២៧ មេសា ២០១៦ គេបានឃើញតារាចម្រៀងខេមព្រមទាំងក្រុមគ្រួសារបានចុះទៅធ្វើការចែកអំណោយដល់ ក្រុមគ្រួសារជនរងគ្រោះដោយអគ្គីភ័យស្ថិតនៅ ភូមិផ្សារលើ សង្កាត់ផ្សារ ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

តារាចម្រៀង ខេ​ម ធ្វើ​សកម្មភាព​មនុស្សធម៌​

ខេម ដែលមានឈ្មោះដើម ប៉ុន សុណារិន ពេលនេះមានអាយុ ៣១ ឆ្នាំហើយ និង មានស្រុក កំណើតនៅខេត្តកំពង់ឆ្នាំង ព្រមទាំងបានប្រឡូកសិល្បៈដំបូងនៅឆ្នាំ ២០០៧ ។ គ្រាន់តែដឹងថាមានជនរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះសំបែងបងប្អូនប្រជាពលរដ្ឋនៅភូមិ ផ្សារលើ សង្កាត់ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង គេក៏បានរួសរាន់យកអំណោយទៅចែកជូនដល់ ក្រុមគ្រួសារ នៃជនរងគ្រោះទាំងនោះដែលអំណោយនោះបានមកពីការចែករំលែកនូវថវិការផ្ទាល់ខ្លួនរបស់លោកនិងក្រុមគ្រួសារ ។

តារាចម្រៀង ខេ​ម ធ្វើ​សកម្មភាព​មនុស្សធម៌​

មួយរយៈនេះគេសង្កេតឃើញថាតារាសិល្បៈខ្មែរមួយចំនួនបានមានស្មារតីចេះចូលរួមចំណែក ជួយដល់សង្គមជាតិជាបន្តបន្ទាប់ដែលសកម្មភាពនេះត្រូវបានមហាជនសរសើរជាខ្លាំង ៕ ដេវីត