​ភ្ញាក់ផ្អើល​ខ្លាំង ! បេក្ខជន​ម្នាក់​ទទួល​បានការ Steal ពី Coach ទាំងបី (​មាន​វីដេអូ​)

6 Videos


កាលពីថ្ងៃអាទិត្យកន្លងទៅនេះ កម្មវិធី The Voice Cambodia រដូវកាលទី ២ បានមកអង្រួនអារម្មណ៍ទស្សនិកជនម្តងទៀត ជាមួយនឹងការប្រកួតរវាងបេក្ខជននៅក្នុងក្រុមនីមួយៗ ។ អ្វីដែលជាការចាប់អារម្មណ៍ខ្លាំងនាសបា្តហ៍នេះ គឺជាការប្រកួតរវាងបេក្ខជន ឃី សុឃុន និង ឆែល ថៃ ដែលជាកូនក្រុមរបស់កញ្ញា ឱក សុគន្ធកញ្ញា ។ អ្នកទាំងពីរធ្វើបានយ៉ាងល្អ ដែលធ្វើឲ្យមានការពិបាកសម្រេចចិត្តយ៉ាងខ្លាំងសម្រាប់កញ្ញា ឱក សុគន្ធកញ្ញា ព្រោះតែសម្លេងពួកគេទាំងពីរមិនស៊ីដាច់គ្នាប៉ុន្មានទេ នៅក្នុងបទ ខឹងឬស្អប់អូនអាចជេរបងបាន ។

ថ្វីបើយ៉ាងនេះក្តី ចុងក្រោយ កញ្ញា បានរើសយកបេក្ខជន ឆែល ថៃ ដើម្បីបន្តទៅវគ្គ Live Show ជាមួយដែលធ្វើឲ្យបេក្ខជន ឃី សុឃុន នឹងត្រូវជម្រុះ ប៉ុន្តែដោយសារតែមានសមត្ថភាព បេក្ខជនរូបនេះទទួលបានការ Steal ពី Coach ទាំងបីរូបតែម្តង ។ សង្គ្រាមពាក្យសម្តីលួងលោមរបស់ Coach ទាំងបីក៏បានកើតឡើងម្តងទៀតនៅក្នុងវគ្គ The Battle ដែលចុងក្រោយបេក្ខជនរូបនេះសម្រេចជ្រើសរើសយក Coach ឆន សុវណ្ណារាជ ដើម្បីទៅវគ្គបន្តជាមួយខ្លួន ។ ចង់ដឹងច្បាស់ថា បេក្ខជនទាំងពីរមានសមត្ថភាពប្រហាក់ប្រហែលគ្នាប៉ុណ្ណា ក៏ដូចជាសង្គ្រាមពាក្យសម្តីរវាង Coach ទាំងបី យ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម ៖

​ភ្ញាក់ផ្អើល​ខ្លាំង ! បេក្ខជន​ម្នាក់​ទទួល​បានការ Steal ពី Coach ទាំងបី (​មាន​វីដេអូ​)

ថាវរិទ្ធ