អស្ចារ្យ​ណាស់​! តួអង្គ Ironman ប្រឡូក​ចូល​រឿង «​មនុស្ស​ពីងពាង​»​

6 Videos

ការបង្ហាញខ្លួនរបស់បុរសពីងពាងនៅរឿងរបស់ Marvel ចុងក្រោយគេបង្អស់ Captain America: Civil War បានក្លាយជាប្រធានបទមួយដ៏ក្តៅគគុកសម្រាប់អ្នកគាំទ្រភាពយន្តវីរបុរសជាច្រើននាក់ ។ នៅក្នុងខ្សែភាពយន្តស្តីពីជម្លោះរវាង Ironman និង Captain American នេះដែរ លោក Robert Downey Jr’s ដែលដើរតួអង្គ Ironman បានទៅសុំជំនួយពីក្មេងប្រុសជំទង់ម្នាក់ដែលក្នុងរឿងមានឈ្មោះថា Peter Parker ឲ្យចូលរួមក្រុមខ្លួន ដើម្បីតទល់នឹងក្រុមរបស់ Captain American ហើយនេះក៏ជាលើកទីមួយដែលបុរសពីងពាងចេញមុខក្នុងចំណោមវីរបុរសដទៃទៀត ។

អស្ចារ្យ​ណាស់​! តួអង្គ Ironman ប្រឡូក​ចូល​រឿង «​មនុស្ស​ពីងពាង​»​

យោងតាមប្រភពសារព័ត៌មាន គេបានដឹងថា ដោយសារហេតុនេះ ទើបរឿងពាក់ព័ន្ធនឹងវីរបុរសពីងពាងថ្មី Spider-Man: Homecoming movie នឹងលេចមុខនៅឆ្នាំ ២០១៧ ខាងមុខនេះ ។ ចំពោះរឿងនេះផងដែរ លោក Robert បានបញ្ជាក់ថា លោកនឹងបង្ហាញមុខក្នុងរឿងវីរបុរសពីងពាងថ្មីដូចគ្នា តែគេពុំទាន់ដឹងថា សាច់រឿងនេះនឹងកើតឡើងយ៉ាងណានោះទេ ។គួរបញ្ជាក់ផងដែរថា តួអង្គ Ironman រូបនេះក៏ជាប់កិច្ចសន្យាក្នុងរឿង Avenger ថ្មីរបស់ Marvel ផងដែរគឺរឿង Infinity War ភាគមួយ និង ភាគពីរ ដែលភាគមួយនឹងចាក់បញ្ចាំងនៅឆ្នាំ ២០១៨ ហើយភាគពីរនៅឆ្នាំ ២០១៩ ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)