​មុខម្ហូប​ថ្មី​ដោយ​ប្រើ​តៅ​ហ៊ូ​

​មុខម្ហូប​ថ្មី​ដោយ​ប្រើ​តៅ​ហ៊ូ​

​ប្រសិន​ជា​អ្នក​មិនទាន់​ដឹង​ថា​គួរតែ​ធ្វើ​ម្ហូប​អ្វី​សម្រាប់​គ្រួសារ​របស់​អ្នក អ្នក​អាច​អនុវត្ត​តាម​រូបមន្ត​នៃ​មុខម្ហូប​ខាងក្រោម​នេះ នោះ​អ្នកនឹង​អាច​ទទួលបាន​មុខម្ហូប​ដែល​ថ្មី​មួយ ហើយ​ឆ្ងាញ់​។ តើ​មាន​របៀប​ធ្វើ​ដូចម្តេច​ខ្លះ​ទៅ​?
​គ្រឿងផ្សំ ៖
​តៅហ៊ូ​មួយ​ប្រអប់ ខ្ទឹម​ស ស្លឹក​ខ្ទឹម ប្រេង​ខ្យង ស្ករស ទឹក​ចំណុះ​ពី​១៥​ទៅ​២០​មី​លី​លីត្រ ម្ទេស​គ្រាប់ បរិមាណ​នៃ​គ្រឿងផ្សំ​ទាំង​នេះ​អ្នក​អាច​ដាក់​ទៅ​តាម​ចំណង់​ចំណូក​ចិត្ត​របស់​អ្នក​បាន​។​

​របៀប​ចម្អិន ៖
1.​    ​ដំបូង​អ្នក​ត្រូវតែ​ចាក់​តៅហ៊ូ​មួយ​ប្រអប់​ទៅក្នុង​ចានទាប​មួយ រួច​ទើប​យក​កាំបិត​ចិត​វា​ជា​ដុំៗ​ដែល​មាន​បរិមាណ​ល្មម​។​
2.​    ​បន្ទាប់​មក​អ្នក​អាច​យក​ខ្ទះ​ខ្មៅ​មក​ចៀន ព្រោះ​វា​មិន​ជាប់​ខ្ទះ ដោយ​អ្នក​អាច​ចាក់​ខ្លាញ់ ទុក​រហូត​ដល់​វា​ក្តៅ អ្នក​អាច​ចាក់​តៅហ៊ូ​ចូល​ទៅ​ចៀន​បានហើយ​។​
3.​    ​ក្រោយពេល​ដែល​ផ្នែក​ខាងក្រោម​រាង​ក្រហម អ្នក​អាច​ត្រឡប់​វា​ឡើង​លើ រួច​ពេលដែល​ឆ្អិន អ្នក​អាច​យក​វា​ដាក់​ក្នុង​ចានទាប​មួយ​។​
4.​    ​បន្ទាប់មក​ទៀត​អ្នក​អាច​យក​ទឹក​ចំនួន​១៥​ទៅ​២០​មី​លី​លីត្រ​ដាក់ចូល​ទៅក្នុង​ចាន​មួយ​(​ទឹក​នោះ​ត្រូវតែ​ជា​ទឹក​ដែល​ឆ្អិន​) ដោយ​អ្នក​អាច​លាយ​ខ្ទឹមស​ដែល​អ្នក​ចិញ្ច្រា​ម​រួច​ចូលទៅ​ក្នុង​នោះ រួម​ជាមួយ​ស្លឹក​ខ្ទឹម ប្រេង​ខ្តង ស្ករ និង​ម្ទេស​ចូលទៅ​ក្នុង​នោះ រួច​កូរ​ឲ្យ​សព្វ​ហើយ​ចាក់​ចូលទៅ​ក្នុង​តៅហ៊ូ​ដែល​ចៀន​រួច​ជា​ការ​ស្រេច​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពីនិត្យដោយ www.health.com.kh ថ្ងៃទី03 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។