​អត្ថប្រយោជន៍​របស់​ប៉េងប៉ោះ​ចំពោះ​សម្រស់​អ្នក​

​អត្ថប្រយោជន៍​របស់​ប៉េងប៉ោះ​ចំពោះ​សម្រស់​អ្នក​

​ប៉េងប៉ោះ​គឺជា​បន្លែ​ដែល​មិន​ត្រឹមតែ​ល្អ​ចំពោះ​សុខភាព​អ្នកនោះ​ទេ វា​ថែមទាំង​អាច​ជួយ​ធ្វើឲ្យ​អ្នក​ស្អាត​ទៀតផង​។ ដូចនេះ​តើ​វា​អាច​ជួយ​សម្ជស្ស​អ្នក​ត្រង់​កន្លែង​ណា​ខ្លះ​ទៅ​?

​ទប់ទល់​នឹង​ស្បែក​ជ្រួញ​
​នៅក្នុង​ប៉េងប៉ោះ​នេះ​មាន​សារធាតុ​ដែល​អាច​ជួយ​ការពារ​ស្បែក​អ្នក​មិន​ឲ្យ​ខូច​ឡើយ ដូចនេះ​វា​មិន​ងាយ​ធ្វើឲ្យ​ជ្រួញ​ឡើយ ព្រោះ​វា​អាច​ជួយ​ការពារ​ស្បែក​អ្នក​បាន​ល្អ​។​

​បំបាត់​ស្នាម​អ៊ុច​ខ្មៅ​
​ប្រសិន​ជា​មុខ​អ្នក​មាន​ស្នាម​អ៊ុច​ខ្មៅ អ្នក​អាច​ញ៉ាំ​ទឹក​ប៉េងប៉ោះ​មួយថ្ងៃ​ចំនួន​មួយ​កែវ​បាន នោះ​វា​នឹង​ជួយ​ធ្វើឲ្យ​វា​មាន​ស្នាម​មិនសូវ​ខ្មៅ​ដូច​មុន​ឡើយ​។​

​ធ្វើឲ្យ​អ្នក​មាន​ស្បែកស​
​នៅក្នុង​ប៉េងប៉ោះ​នេះ​មាន​សារធាតុ​ជាច្រើន​ដែល​អាច​ជួយ​ធ្វើឲ្យ​ស្បែក​អ្នកស និង​ម៉ត់​រលោង​។​

​ព្យាបាល​ជំងឺ​ស្បែក​
​នៅពេល​ដែល​ស្បែក​អ្នក​មាន​បញ្ហា អ្នក​អាច​យក​ប៉េងប៉ោះ​ដោយ​ចិត​សំបក និង​យក​គ្រាប់​ចេញ បន្ទាប់​មក​កិន​វាឲ្យ​ម៉ត់ ហើយ​លាប​លើ​កន្លែង​ដែល​ស្បែក​អ្នក​មាន​បញ្ហា ចំនួន​២​ទៅ​៣​ថ្ងៃ វា​នឹង​អាច​ជួយ​សម្រាប់​មេរោគ​បាន​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពីនិត្យដោយ www.health.com.kh ថ្ងៃទី03 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។