តើការទទួលទានកាហ្វេអាចជួយអ្វីបានខ្លះ?

ទោះជាអ្នកចូលចិត្ត ក្តៅ ត្រជាក់ ខ្មៅ ឬ ដាក់ជាមួយស្ករយ៉ាងណាក៏ដោយ ក៏ កាហ្វេផ្តល់អត្ថប្រយោជន៏ជាច្រើន សំរាប់សុខភាពរបស់អ្នកដែរ។ការទទួល ទានការហ្វេមិនត្រឹមតែធ្វើឲ្យអ្នកមានអារម្មណ៏ស្រស់ស្រាយប៉ុណ្ណោះទេគឺវាថែមទាំងជួយកាត់បន្ថយគ្រោះថ្នាក់នៃការកើតជំងឺមហារីកស្បែកបានមួយកំរិតទៀតផង។ ដូច្នេះអត្ថបទមួយនេះ នឹងបង្ហាញអ្នកអំពីអត្ថប្រយោជន៏ដ៏ភ្ញាក់ផ្អើលអំពីការហ្វេ។

១. វាអាចជួយការពារពីការមានអារម្មណ៏ស្មុគស្មាញ

អ្នកនឹងមាន អារម្មណ៏ថាស្រស់ស្រាយបន្ទាប់ពីបានអ្នកក្រេបរស់ជាតិកាហ្វេនាពេលព្រឹកជាលើកដំបូង។ ការសិក្សាមកពីសាលាហាវ៉ាដនៃសុខភាពសារធារណៈរបស់សហរដ្ឋអាមេរិក ដែលបាន ចេញផ្សាយកាលពីខែមុននៅក្នុង ទីទុកឯកសារខាងវិជ្ជាពេទ្យក្នុងប្រទេស បានរកឃើញថាស្រ្តីដែលបានទទួលទានកាហ្វេដែលពោពេញទៅដោយជាតិកាហ្វេអ៊ីន ជាប្រចាំអាចមានគ្រោះថ្នាក់នៃការកើតមានអារម្មណ៏ស្មុគស្មាញតិចជាងអ្នកដែលមិនដែលទទួលទានសោះ ២០ភាគរយ។ការសិក្សាដែលបានយោងទៅតាមការពិសោធទៅលើស្រ្តីមួយក្រុមក្នុងរយៈពេល១០ឆ្នាំបានរកឃើញថា អ្នកទទួលទានកាហ្វេច្រើនប៉ុណ្ណា អត្រាគ្រោះថ្នាក់នៃការកើតមានអារម្មណ៏ស្មុគស្មាញតិចប៉ុនហ្នឹង។

២. វាអាចមានប្រសឹទ្ធភាពក្នុងការសម្រកទម្ងន់
ការទទួលទាន អេស្ព្រេសូ និង កាពូស៊ីនូ បន្ទាប់ពីអាហាររួច មានអារម្មណ៏ស្រស់ស្រាយ ប្រសើរជាងការសម្រាក ទៅទៀត។ អ្នកស្រាវជ្រាវខាងវិជ្ជាពេទ្យលោកChris Kilham បាននិយាយថា នៅពេលដែលអ្នកទទួល ទានកាហ្វេ បន្ទាប់ពីទទួលទានអាហាររួចវាអាចធ្វើឲ្យរាងកាយកម្រនឹងឃ្លាន ដែលនេះជាហេតុជួយឲ្យអ្នកអាចរក្សាទម្ងន់ ឬសម្រកទម្ងន់បាន។ ទន្ទឹមនឹងនេះអ្នកស្រាវជ្រាវមួយចំនួនទៀតក៏បានលើកឡើងដែលថា សារជាតិកាហ្វេអ៊ីន អាចកាត់បន្ថយកម្រិតនៃការបញ្ចេញកាកសំនល់របស់ក្រពះដែលជាហេតុធ្វើអ្នកមានអារម្មណ៏ឆ្អែតបានយូរ។

៣. វាជួយបង្កើនសមត្ថភាពរបស់បុរសក្នុងការបង្កកំនើត

ការសិក្សាជាច្រើនបានបង្ហាញថា កាហ្វេអ៊ីនមានផលប៉ះពាល់វិជ្ជមានទៅលើស្ពែមាតូសូអីតដែលអាចបង្កើតឪកាសក្នុងការបង្កកំនើត។ ជាក់ស្តែងការសិក្សាដែលបានប្រព្រឹត្តឡើងនៅមហាវិទ្យាល័យ សៅ ប៉ូឡូនៃប្រទេស ប្រេស៊ីលបានរកឃើញថាស្ពែមាតូសូអ៊ីតត្រូវបានបង្កើនសមត្ថភាពសំរាប់អ្នកដែលទទួលទានកាហ្វេជាប្រចាំ។ មួយវិញទៀតអ្នកដែលទទួលទានកាហ្វេមានឪកាសក្នុងការមានកូនច្រើនជាងអ្នកដែលមិនដែលទទួលទានកាហ្វេសោះ។

៤. វាអាចជាកន្លែងបង្កមេរោគប្រនជាងគេ

នៅពេលដែលអ្នកគិតទៅដល់កន្លែងដែលមានមេរោគច្រើនជាងគេបំផុតនៅក្នុងផ្ទះរបស់អ្នក អ្នកប្រហែលជាស្រមៃទៅ ដល់ផ្ទះបាយកន្លែងលាងចាន ឬក៏កន្លែងចាក់សម្រាម។ ក៏ប៉ុន្តែកន្លែងដាក់កាហ្វេរបស់ អ្នកក៏ជាកន្លែងដែលមានមេរោគខ្លាំងជាងគេដែរ។ការសិក្សាដែលបានធ្វើឡើងដោយអង្គការសុខភាពមិនយកប្រាក់ចំនេញ NSF Internationalបានរកឃើញថា កន្លែងដាក់កាហ្វេគែជាកន្លែងដែលពោរពេញទៅដោយជាតិមេតាបែ និងមានក្លិនផ្អួរ ដែលហេតុនាំឲ្យទីនោះ មានការបង្កឡើងនៃប្រភេទមេរោគផ្សេងៗច្រើនជាងគេ។

៥. វាអាចកាត់បន្ថយគ្រោះថ្នាក់ពីការកើតជំងឺមហារីកស្បែក
ការត្រូវស្ថិននៅក្រោមកម្តៅព្រះអាទិត្យជាប្រចាំអាចធ្វើឲ្យអ្នកមានការប្រឈមមុខខ្ពស់ក្នុងការកើតមានជំងឺមហារីកស្បែក។យោងទៅតាមការសិក្សាកាលពីពេលថ្មីនេះបានឲ្យដឹងថា ការទទួលទានកាហ្វេអាច ធ្វើស្រ្តីកាត់បន្ថយគ្រោះ ថ្នាក់ពីការកើតជំងឺ មហារីកបាន២០ភាគរយ និងបុរសអាចកាត់បាន៩ភាគរយ។

៦. វាមិនមែនធ្វើឲ្យអ្នកញៀននោះទេ

ក្នុងខណៈពេលដែលមនុស្សជាច្រើអះអាងថា ពួកគេមិនអាចធ្វើអ្វីកើត ឡើយប្រសិនបើគេ មិនបានទទួលទានកាហ្វេក្នុង មួយថ្ងៃ។ ផ្ទុយទៅវិញអ្នកជំនាញខាងផ្នែកសុខភាពបានពន្យល់ណែនាំថាសារជាតិកាហ្វេអ៊ីនមិនអាចធ្វើឲ្យញៀននោះទេ។ សារជាតិកាហ្វេអ៊ីនគឺជាប្រភេតថ្នាំសំរាប់ដាស់អារម្មណ៏កំរិតស្រាលប៉ុណ្ណោះ ហើយពួកយើងមិនអាចធ្វើការប្រៀប ធៀប កាហ្វេជាមួយនឹងពពួកថ្នាំញៀនប្រភេទផ្សេងៗបានឡើយ។ ទោះបីជាយ៉ាងណាក្តី អ្នកដែលទទួលទានកាហ្វេខ្លាំង ប្រហែល ជា មាន បទពិសោធន៏មួយចំនូនដូចជា ការអស់កម្លាំងនិងមានការឆាប់ខឹង ប្រសិនជាគេការបន្ថយ ការទទួលទាន កាហ្វេ ជាប្រចាំថ្ងៃរបស់គេ។មួយវិញទៀតអ្នកដែលទទូលទានកាហ្វេប្រហែលជា៦កែងក្នុងថ្ងៃ អាចធ្វើឲ្យពួកគេកើត មាននូវបញ្ហា ខាងលើ ក៏ប៉ុន្តែជាធម្មតា បញ្ហាទាំងនោះអាចដោះស្រាយបាន៕

ប្រភព៖ iknow

  • តើការទទួលទានកាហ្វេអាចជួយអ្វីបានខ្លះ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/03  Category:សុខភាព
Tags: