ឯកឧត្ដម កើត សុធា ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​

ឯកឧត្ដម កើត សុធា ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​

ប៉ៃលិន ៖ អំណោយ​ជា​មូលនិធិ​របស់​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ទឹក​ចំនួន​៤២០​យួរ និង​ថវិកា​ចំនួន​២៥៥​ដុល្លារ ត្រូវ​បាន​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត សហការ​ជាមួយ​ប្រធាន​សាខា​កាំកុងត្រូល នាំ​យក​ផ្តល់​ជូន​ឯកឧត្ដម កើត សុធា អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៦ ក្នុង​បរិវេណ​សាលាខេត្ត​ប៉ៃលិន ដើម្បី​ចែក​ជួន​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​បញ្ហា​ខ្វះ​ខាត​ទឹក​ប្រើប្រាស់។

លោក សុខ សា​ធី​ម ក្រុមការងារ​មូលនិធិ និង​ជា​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ឲ្យ​ដឹង​ថា អំណោយ​ជា​ថវិកា និង​ទឹក​សុទ្ធ ដែល​ផ្តល់​ជូន​ឯកឧត្ដម​អភិបាលខេត្ត​នា​ពេលនេះ គឺជា​មូលនិធិ​របស់​ឯកឧត្ដម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ហើយ​នេះ​ជា​ផ្នែក​មួយ​សម្រាប់​ជួយ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​នូវ​ការ​ខ្វះ​ខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ។

លោក​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​មូលនិធិ ដោយ​លោក​រដ្ឋមន្ត្រី តែងតែ​គិតគូរ​ជា​បន្តបន្ទាប់​នូវ​បញ្ហា​ផ្សេងៗ ដែល​ខេត្ត​កំពុង​ជួបប្រទះ។

ក្នុង​ឱកាស​នេះ​ដែរ ​ឯកឧត្ដម កើត សុធា អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ថ្លែង​អំណរគុណ​ចំពោះ ​លោក​ សុខ សុធី​ម ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម និង​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​មូលនិធិ ដែល​បាន​នាំ​យក​អំណោយ​ជា​ថវិកា​ចំនួន​២៥៥​ដុល្លារ និង​ទឹក​បរិសុទ្ធ​ចំនួន​៤២០​យួរ ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ​ដែល​បាន​បរិច្ចាគ​ធនធាន​ដើម្បី​ចូលរួម​សកម្មភាព​មនុស្ស​ធម៌​ជាមួយ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ស្រប​ពេល​ដែល​អាជ្ញាធរ​ខេត្ត កំពុង​មមាញឹក​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ ដែល​កំពុង​ជួបប្រទះ​នឹង​គ្រោះ​រាំងស្ងួត ខ្យល់​កន្ត្រាក់ ជា​បន្តបន្ទាប់ និង​ជា​បន្ទុក​របស់​អាជ្ញាធរ​ត្រូវ​ដោះស្រាយ​ជាបន្ទាន់។

ក្នុង​ឱកាស​ប្រគល់​-​ទទួល​អំណោយ​នេះ​ដែរ ឯកឧត្ដម កើត សុធា អភិបាលខេត្ត​បាន​ផ្ដល់​លិខិត​ថ្លែងអំណរគុណ​ជូន​ដល់​ឯកឧត្ដម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម តាមរយៈ​តំណាង​ក្រុមការងារ​មូលនិធិ​របស់​ឯកឧត្ដម ព្រមទាំង​ថ្លែងអំណរគុណ​ជូន​លោក សុខ សុធី​ម ​តំណាង​មូលនិធិ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន​ និង​លោក​តំណាង​ឲ្យ​សាខា​កាំកុងត្រូល​ខេត្ត​ផង​ដែរ៕ឯកឧត្ដម កើត សុធា ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​