អ្នក​ស្នេហា​បាល់ទាត់ ​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ពហុ​កីឡដ្ឋាន SINGHA​ នៅ​កោះ​ពេជ្រ​

អ្នក​ស្នេហា​បាល់ទាត់ ​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ពហុ​កីឡដ្ឋាន SINGHA​ នៅ​កោះ​ពេជ្រ​



ភ្នំពេញ​ ៖​ អ្នក​ស្នេហា​វិស័យ​បាល់ទាត់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ បាន​សំដែង​នូវ​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ពហុ​កីឡដ្ឋាន​SINGHA នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ព្រោះថា​ពេល​ដែល​ពួកគេ​បាន​ចូល​ទស្សនា​នៅ​ពហុ​កីឡដ្ឋាន​នោះ​ មាន​អារម្មណ៍​ថា​ ហាក់​ដូចជា​បាន​អង្គុយ​ទស្សនា​ការប្រកួត​ផ្ទាល់ English Premier League​អញ្ចឹង​ដែរ។

ពហុ​កីឡដ្ឋាន​SINGHA​បាន​វិល​ត្រឡប់មកវិញ​សាជាថ្មី​សម្រាប់​ទស្សនិកជន​នៅ​ទីក្រុង​ភ្នំពេញ នា​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​កាលពី​ថ្ងៃ​១​ឧសភា ដែល​បាន​នាំមក​នូវ​ជាមួយ​ការ​ប្រកួត​រវាង ក្រុម Manchester United and Leicester City។

អ្នកចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ អាច​មាន​ឱកាស​ឈ្នះ​រង្វាន់​ធំ​ពី​កម្មវិធី​ឆ្នោត​ផ្សងសំណាង ហើយ​រង្វាន់​ជាច្រើន​ទៀត​ពី​ឆ្នោត​កោស ពី​ស្រា​បៀរ SINGHA ដូចជា​អាវយឺត​Man Utd កន្សែង មួក ព្រមទាំង​បន្តោងសោ ឆត្រ និង​អាវ យឺត SINGHA ។​

ចំណែក​ឯ​ភាព​រីករាយ​មួយទៀត​សម្រាប់​ទស្សនិកជន​នោះ​ គឺ​វត្តមាន​របស់​តារា​ចម្រៀង​ដែល ជាទី​ពេញ​និយម​របស់​ពួកគេ គឺ​លោក ខេមរៈ​ សេរី​មុន និង​អ្នកនាង ពេជ្រ សោភា។
ពហុ​កីឡដ្ឋាន SINGHA ត្រូវ​បាន​ទទួល​ស្គាល់​ថា ​ជា​កន្លែង​ដ៏​ល្អ​បំផុត សម្រាប់​ការ​ទស្សនា​ការផ្សាយ​បន្ត ផ្ទាល់​កីឡាបាល់ទាត់ ដូច​កំពុង​ទស្សនា​ការប្រកួត English Premier League ពិតៗ នៅ​លើ អេក្រង់​ដ៏​ធំ។

បើ​តាម​លោក ​សេង មករា អាយុ​២៥​ឆ្នាំ ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ទីក្រុង ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា “​ខ្ញុំ​ ពិតជា​មាន​ភាព​រីករាយ​ខ្លាំង​ណាស់​នៅ​ពេល​ទស្សនា​ការប្រកួត English Premier League នៅ​ពហុ​កីឡដ្ឋាន SINGHA ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​បាន​អង្គុយ​ទស្សនាការ​ប្រកួត​ផ្ទាល់​ជាមួយ​មិត្តភ័ក្ដិ​ជាច្រើន​អញ្ចឹង​”។​

មាន​អ្នកគាំទ្រ​ជាច្រើន​បាន​យល់ស្រប​ថា​ ពហុ​កីឡដ្ឋាន SINGHA គឺជា​កន្លែង​ល្អ​បំផុត​សម្រាប់ ទស្សនាការ​ប្រកួត EPL ហើយ​ពួកគាត់​ក៏បាន​រីករាយ​ជាមួយ​ស្រា​បៀរ Singha ផងដែរ​។​

Leicester ឥឡូវនេះ​ស្ថិត​នៅ​ក្នុង​លំដាប់​ទី​១ ​នៃ​តារាង ក៏ប៉ុន្តែ​ពួកគេ​ត្រូវ​ចាំ​បំពេញ​ភារកិច្ច​សំ ខាន់​ចុងក្រោយ​ បន្ទាប់ពី​បាន​ទទួល​លទ្ធផល​១​ស្មើ​ជាមួយ​ក្រុម Manchester United៕