ខុន​ដូ D’Seaview កាន់តែ​ទាក់ទាញ​អតិថិជន ​ដែល​ចូលចិត្ត​តំបន់​សមុទ្រ

ខុន​ដូ D’Seaview កាន់តែ​ទាក់ទាញ​អតិថិជន ​ដែល​ចូលចិត្ត​តំបន់​សមុទ្រ



ភ្នំពេញ ៖ Camhomes បាន​ប្រុងប្រៀប​រួចស្រេច​សម្រាប់​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​ជាមួយនឹង​ខុនដូ D’Seaview នៅ​ខេត្ត​ព្រះសីហនុ​។ D’Seaview គឺជា​គម្រោង​អភិវឌ្ឍន៍​ទីមួយ​របស់ Camhomes នៅក្នុង​ប្រទេស​កម្ពុ​ជា ហើយ​ក្រុមហ៊ុន​សិង្ហបុរី​មួយ​នេះ​កំពុងតែ​ឈាន​ទៅ​មុខជា​លំដាប់ ដោយ​អាច​ធានា​បាន​នូវ​ភាព​វិជ្ជ​មាន​របស់ D’Seaview នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​។​

D’Seaview គឺជា​ខុន​ដូ​ ដែល​មាន​ការរស់នៅ​សម្បូរ​បែប​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា​ ដែល​ផ្តល់​នូវ​ភាព​ទាន់​សម័យ​ក្នុង​ការរស់នៅ ហើយ​មាន​ភោជនីយដ្ឋាន ផ្សារ​ទំនើប និង​សណ្ឋាគារ​ល្អ​ប្រណិត​នៅ​ទីតាំង​តែមួយ​។ D’Seaview ផ្តល់​ជូន​នូវ​កន្លែង​រស់នៅ ដែល​មាន​ធម្មជាតិ​ល្អ​អម​ដោយ​រុក្ខជាតិ ឆ្នេរ​ខ្សា​ច់ ហើយ​នឹង​ភាព​ស្ងប់ស្ងាត់ ចាក​ឆ្ងាយ​ពី​ភាព​រញ៉េរញ៉ៃ សំឡេង​រំខាន និង​ភាព​តប់ប្រមល់​នៃ​ពិភព​ខា​ង​ក្រៅ​។

ស្រមៃ​ថា ​អ្នក​កំពុងតែ​នៅក្នុង​សួន​ធម្មជាតិ​ដ៏​ស្រស់បំព្រង មាន​កន្លែង​លេង​សម្រាប់​កុមារ មាន​កន្លែង​ហាត់ប្រាណ ដ៏​ទំនើប ហើយ​ពិសេស​ជា​នេះ​ទៅទៀត​គឺ​មាន​អាង​ហែល​ទឹក និង​កន្លែង​អាំង​សាច់។ D’Seaview នាំមក​នូវ​របៀប​រស់នៅ​ ដែល​កំពុង​ពេញនិយម​មក​ប្រទេស​កម្ពុជា ហើយក៏​ជា​និមិត្តរូប​នៃ​ការរស់នៅ​ដ៏​ទំនើប​ថ្មី​បំផុត​។​

​អ្វី​ដែល​ឈានមុខ​គេ​មួយទៀត​នោះ Camhomes គឺជា​ក្រុមហ៊ុន​ដែល​ផ្តល់​សេវា​ដល់​អតិថិជន​បាន​ចំ​ណាត់​ថ្នាក់​ល្អ​ជាងគេ​។ នោះ​គឺ​ការ​ផ្តល់​ឲ្យ​អតិថិជន ​ដែល​បាន​ចុះឈ្មោះ​ទិញ​ខុន​ដូ នូវ​ឱកាស​ទទួល​បាន​ការ​អញ្ជើញ​ជា​ភ្ញៀវ ពិសេស (VIP) នៅក្នុង​កម្មវិធី​តាំង​បង្ហាញ​អចលនទ្រព្យ ហើយ​ជាង​នេះ​ទៅ​ទៀត និង​មានឱកាស​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​នៅ​ពេល​ដែល​កក់​ខុន​ដូ​ណាមួយ​ពី​ក្រុមហ៊ុន​។

​ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​អតិថិជន​ ដែល​ចង់បាន​ការរស់នៅ​ដោយ​សម្បូរ​បែប Camhomes ទើប​តែ​បាន​ដាក់​កម្មវិធី​ផ្តល់​ជូន​ពិសេស គឺ​រាល់​អតិថិជន​ដែល​កក់​ទីតាំង​ពាណិជ្ជកម្ម​នៅ D’Seaview នឹង​ទទួល​បាន​កន្លែង​ស្នាក់នៅ​មួយ​កន្លែង​ដោយ​ឥតគិតថ្លៃ ដែល​នេះ​គឺជា​កម្មវិធី​ដំបូង​គេ​នៅ​កម្ពុជា​។

​ប្រសិនបើ​អ្នក​កំពុង​គិតថា ​ចង់​ធ្វើជា​ម្ចាស់ផ្ទះ​​មាន​គុណភាព​ខ្ពស់ ​ដែល​មាន​តម្លៃ​សមរម្យ លោកអ្នក​អាច​ទៅ​ចូលរួម​កម្មវិធី Roadshow របស់ Camhomes នៅ​ផ្សារ​ទំនើប AEON Mall ចាប់ពី​ថ្ងៃទី៦ ដល់​ថ្ងៃទី១៥ ខែឧសភា ដើម្បី​ទទួល​បាន​តម្លៃ​ពិសេស ក៏ដូចជា​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់ ឬ លោកអ្នក​អាច​ទៅកាន់​ការិយាល័យ នៅ​អគារ​កាណាឌីយ៉ា ក្រុងភ្នំពេញ ឬ ខេត្ត​ព្រះសីហនុ​៕

សូម​ទំនាក់ទំនង​មក​កាន់​លេខ 023 985 828 / 097 768 9090 សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់ www.mycamhomes.com

ខុន​ដូ D’Seaview កាន់តែ​ទាក់ទាញ​អតិថិជន ​ដែល​ចូលចិត្ត​តំបន់​សមុទ្រ