បុរសបែកស្លុយម្នាក់ នៅមិននៅ ទៅបង្ហាញប្រដាប់ភេទឲ្យគេមើល មានអីស្រីៗ ព្រួតគ្នាវ៉ៃទក់សាច់ លើឡានក្រុង (មានវីដេអូ)

តួកគី ៖ បុរសម្នាក់ ត្រូវបាននារីៗលើរថយន្តក្រុងនាំគ្នាដាក់ម្នាក់មួយដៃ ម្នាក់មួយជើង ដោយសារតែរូបគេ បង្ហាញគេខ្មាសឲ្យគេមើល។

តួយ៉ាងតាមរយៈខ្សែវីដេអូឃ្លីប ដែលថតបានដោយកាមេរ៉ាសុវត្តិភាព នៅលើរថយន្តក្រុង បានបង្ហាញឲ្យឃើញថា បុរសម្នាក់ឈរ រាងដូចមិនស្រួល ទំនងជាចង់បៀតបៀនកេរ្តិ៍ខ្មាស ទៅលើនារីម្នាក់ ក្នុងចំណោមហ្វូងនារីៗ ជាច្រើននាក់ទៀត ដែលធ្វើដំណើររួមគ្នានៅលើរថយន្តក្រុង។

ភ្លាមនោះដែរ បុរសដែលជាជនដៃដល់ ក៏ត្រូវបាននារីរងគ្រោះ រួមជាមួយនឹងនារីៗប៉ុន្មាននាក់ទៀត នាំគ្នាស្វាគមន៍ ម្នាក់មួយដៃ ម្នាក់មួយជើង ទះក្បាលបុរសទំនើង បែកស្លុយនោះតែម្តង។ យ៉ាងណាមិញ បើតាមសាក្សី ដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកនោះ បានរៀបរាប់ប្រាប់ថា «នៅពេលដែលនារីរងគ្រោះម្នាក់នោះ បានដឹងថា បុរសស្មោគគ្រោកខាងលើ បានបង្ហាញប្រដាប់ភេទរបស់គាត់ឲ្យនារីរងគ្រោះឃើញ នាងក៏ចាប់ផ្តើមស្រែក ហើយវាយទៅលើរូបគាត់តែម្តង ហើយក្រោយមក ឃើញដូច្នោះនារីៗជាច្រើននាក់ទៀត នៅលើរថយន្តក្រុង ក៏ចូលវាយតបគាត់ផងដែរ» ។

បើតាមប្រភព បានឲ្យដឹងដែរថា បុរសខាងលើមានអាយុ៣៤ឆ្នាំ មិនស្គាល់អត្តសញ្ញាណពិតប្រាកដ ពិតជាបានបង្ហាញ កេរ្តិ៍ខ្មាសរបស់ខ្លួននៅលើរថយន្តក្រុង យ៉ាងពិតប្រាកដមែន។

គួរបញ្ជាក់ដែរថា ហេតុការណ៍នេះកើតឡើង ក្នុងរថយន្តក្រុង ក្នុងតំបន់ Kocaeli ភាគខាងជើង ឈៀងខាងលិច នៃប្រទេសតួកគី។ ដោយឡែក បច្ចុប្បន្ននេះបុរសខាងលើនេះដែរ ក៏ត្រូវបានខាងប៉ូលិស ចាប់ខ្លួន និងឃុំទុក ដើម្បីធ្វើការសាកសួរផងដែរ ៕

ប្រភព ៖

ទាក់ទងនឹងករណីយខាងលើនេះដែរ កាលពីមុនធ្លាប់មានសារពត៌មានបាន ចុះផ្សាយម្តងរួចទៅហើយពី ស្រ្តីម្នាក់ដែលត្រូវគេ បៀតបៀនកេរិ៍្ត ខ្មាសនៅ លើសេវាដឹកជញ្ជូន សាធារណៈមួយ។

លើកនេះនៅខេត្ត Sichuan ប្រទេសចិនមានការពិភាក្សា យ៉ាងក្តៅគគុកពី សំណាក់ ប្រជាជនពីរឿង ដែល។ យ៉ាងណាមិញនៅពេល ដែលនារីវ័យក្មេងម្នាក់នោះអង្គុយចុះ គេបានប្រទះឃើញបុរសវ័យចំណាស់ ម្នាក់ព្យាយាមប៉ុនប៉ង ស្ទាបភ្លៅរបស់នារីវ័យក្មេងរូបនោះ។

សំរាប់ហេតុការណ៍នេះផងដែរអ្នកដំណើរនៅក្នុងរថភ្លើង ដែលជា អ្នកលួច បានថត វីដេអូបានប្រាប់ អោយដឹងថាបុរសនោះ បានលូកលាន់នាងយ៉ាងហោចណាស់ក៏ ជាងកន្លះម៉ោងដែរ។ ប្រជាជនបាន សំដែងនៅភាពហួសចិត្ត ដោយសារតែគ្មាននរណាម្នាក់ហ៊ាន ទៅបញ្ឈប់ សកម្មភាពបុរសម្នាក់នោះ ទាល់តែសោះ។

យោងតាមការអោយដឹងពីប៉ូលីស មកទល់នឹង ពេលនេះ គ្មាន សេចក្តីរាយការណ៍ណាមួយបាន ប្រាប់អោយដឹងនៅឡើយទេ។ ប៉ូលីសព្យាយាមទាក់ទង ទៅជន រងគ្រោះដែលរងសកម្មភាព បំពានខាងលើ និង មហាជនដើម្បីយកនូវវីដេអូទាំងមូល រួមទាំងរូប ថតដែលពាក់ព័ន្ធដើម្បីជាជំនួយ ដល់ការស៊ើបអង្កេតរបស់ប៉ូលីស។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត