ប្រាក់​ជាង ៥ម៉ឺន​ដុល្លារ​បាន​ពី​​ពាក់​កណ្ដាល​ម៉ារ៉ាតុង​នៅ​អង្គរ​​​ឲ្យ​​ ៦អង្គការ​

​​​ទឹក​ប្រាក់​ប្រមាណ ៥០៤០០ ដុល្លារ​អាមេរិក​​ ដែល​បាន​ពី​ព្រឹត្តិការណ៍​​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​នៅ​សៀមរាប​អង្គរ​លើក​ទី២០ ​​បាន​ប្រគល់​ជូន​​អង្គការ​មនុស្សធម៌ និង​មន្ទីរពេទ្យ​កុមារ​​ចំនួន ៦​ស្ថាប័ន​អង្គការ​​កាល​ពី​ព្រឹក​​​ថ្ងៃ​ទី៣​ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​​អូឡាំពិក​កម្ពុជា។

 

 ប្រាក់​ជាង ៥ម៉ឺន​ដុល្លារ​បាន​ពី​​ពាក់​កណ្ដាល​ម៉ារ៉ាតុង​នៅ​អង្គរ​​​ឲ្យ​​ ៦អង្គការ​​​ឯក​ឧត្ដម​ វ៉ាត់ ចំរើន

 

​អង្គការ​ទាំង​ ៦​ស្ថាប័ន​រួម​មាន កាកបាទ​ក្រហម​កម្ពុជា​​ទទួល​បាន ១ម៉ឺន​ដុល្លារ​អាមេរិក, Cambodia Trust ​ទទួល​​​បាន ២៦០០ ដុល្លារ​អាមេរិក, Cambodia Disable Arthletics Federation ( CDAF ) ទទួល​បាន ២៤០០ ​ដុល្លារ​អាមេរិក​, Handicap International Belgium ​ទទួល​បាន ២ពាន់​ដុល្លារ​អាមេរិក, ​អង្គការ Heart Of Gold ​ទទួល​បាន ៨៤០០ ​ដុល្លារ​អាមេរិក​ និង​មន្ទីរ​​ពេទ្យ​​គន្ធបុប្ផា​ខេត្ត​សៀមរាប​​អង្គរ​ទទួល​បាន ២៥០០០​ដុល្លារ​អាមេរិក​​។

 

​​ក្នុង​​សន្និសីទកាសែត​ស្ដី​ពី​ការ​ប្រគល់​ប្រាក់​ជូន​អង្គការ​មនុស្សធម៌ និង​មន្ទីរពេទ្យ​កុមារ​កាល​ពី​ព្រឹក​មិញ​នេះ​​ឯក​ឧត្ដម​ វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​​បាន​ឲ្យ​​ដឹង​ថា ​​​ចលនា​របស់​អូឡាំពិក​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការ​ចូល​រួម​​ជួយ​ដល់​សង្គម​​​ជាតិ​តាម​រយៈ​ការ​ផ្ដល់​ជូន​ថវិកា​ដល់​អង្គការ​មនុស្សធម៌​នានា។ ​ថវិកា​ដែល​ចលនា​របស់​អូឡាំពិក​កម្ពុជា​​ប្រមូល​បាន​ពី​ការ​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​ផ្សេង​ៗ ​នឹង​ប្រគល់​ជូន​អង្គការ​​មនុស្សធម៌​រៀងរាល់​​ឆ្នាំ។

 

កីឡា​រត់​ប្រណាំង​អន្តរ​ជាតិ​ពាក់​កណ្តាល​ម៉ារ៉ាតុង​នៅ​អង្គរវត្ត​លើក​ទី២០​ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ​ឆ្នាំ​២០១៥​ មាន​ចំនួន​អ្នក​ចូល​រួម​រត់​ប្រណាំង​ជិត​៨,៥០០នាក់ មក​ពី​៧៥​ប្រទេស​ជុំ​វិញ​ពិភព​លោក៕

 

ប្រាក់​ជាង ៥ម៉ឺន​ដុល្លារ​បាន​ពី​​ពាក់​កណ្ដាល​ម៉ារ៉ាតុង​នៅ​អង្គរ​​​ឲ្យ​​ ៦អង្គការ​

 

ប្រាក់​ជាង ៥ម៉ឺន​ដុល្លារ​បាន​ពី​​ពាក់​កណ្ដាល​ម៉ារ៉ាតុង​នៅ​អង្គរ​​​ឲ្យ​​ ៦អង្គការ​

 

ប្រាក់​ជាង ៥ម៉ឺន​ដុល្លារ​បាន​ពី​​ពាក់​កណ្ដាល​ម៉ារ៉ាតុង​នៅ​អង្គរ​​​ឲ្យ​​ ៦អង្គការ​

 

ប្រាក់​ជាង ៥ម៉ឺន​ដុល្លារ​បាន​ពី​​ពាក់​កណ្ដាល​ម៉ារ៉ាតុង​នៅ​អង្គរ​​​ឲ្យ​​ ៦អង្គការ​

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​​​​​