ថៅកែ​​​​​​ភោជនីយដ្ឋាន​ចាយ​៦​ពាន់​ដុល្លារ​​ ​​ប៉ាវ​​អាហារ​សមុទ្រ​​​​​​​​​​​កម្មករ​​អនាម័យ​​១៦០​នាក់

​​​ថៅកែ​​ភោជនីយដ្ឋាន​បម្រើ​​​​អាហារ​សមុទ្រ​ Yangzhou ​ក្នុង​ប្រទេស​ចិន ​​​​​​​​​​​បាន​​អនុញ្ញាត​​ឲ្យ​​កម្មករ​អនាម័យ​ប្រចាំ​ក្រុង​​ ១៦០នាក់​ ​​ពិសា​គ្រឿង​សមុទ្រ​​​​​​ដោយ​មិន​គិត​ប្រាក់​​​​នៅ​ថ្ងៃ​​ទិវា​ពលកម្ម​អន្តរជាតិ​ ១​​ឧសភា​កន្លង​ទៅ​​​។

 

ថៅកែ​​​​​​ភោជនីយដ្ឋាន​ចាយ​៦​ពាន់​ដុល្លារ​​ ​​ប៉ាវ​​អាហារ​សមុទ្រ​​​​​​​​​​​កម្មករ​​អនាម័យ​​១៦០​នាក់

ជា​ថៅកែ​ លោក​ Jiang Jun ​​បាន​ផ្ដល់​ជូន​បែប​នេះ​​​គឺ​ ដើម្បី​ជា​​​ការ​គោរព​​​​​ដល់​​​​​បុគ្គលិក​អនាម័យ​តា​ម​ផ្លូវ​សាធារណៈ​ ​​​​ដោយ​​​​បើក​បម្រើ​​​សម្រាប់​​តែ​ពួក​គាត់​​ប៉ុណ្ណោះ​​នៅ​​ថ្ងៃ​​ទិវា​ខាងលើ។

 

​​​​​​​​​​អាហារ​​​​សមុទ្រ​​​ដ៏​ច្រើន​នេះ​​​​​​​​ ជា​អាហារ​ថ្លៃ ​ហើយ​​វា​​​​ក៏​ជា​​លើក​​​​ទី​មួយ​​​ដែរ​ សម្រាប់​ពួក​គាត់​​បាន​ភ្លក់​រសជាតិ​​គ្រឿង​សមុទ្រ។ ​​ស្ត្រី​វ័យ​ ៦០​​​​ឆ្នាំ​​​ជា​បុគ្គលិក​អនាម័យ​​ម្នាក់​ បាន​​​ប្រាប់​អ្នក​កាសែត​ថា គាត់​​ត្រូវ​បាន​ថៅកែ​ហាង​​អញ្ជើញ​​​​​​​​​​រយៈ​ពេល​ ៣​ថ្ងៃ​​មុន ហើយ​នេះ​ជា​លើក​ដំបូង​របស់​គាត់​​​​​​ ក្នុង​ការ​​​​​​​សាក​​អាហារ​​ប្រភេទ​​នេះ។

 

​លោក Jiang និយាយ​ថា ​​”ខ្ញុំ​បាន​​​​​​​​​រៀប​ចំ​​អាហារ​​មួយ​តុ​​តម្លៃ​ ៣៨៦​ដុល្លារ​​ គ្រប់​​ ១៦តុ ​និង​​ម្ហូប​​ ២០​មុខ​​បូក​​​រួម​បង្អែម​ ១០​ចាន​​​តាម​តុ​នីមួយៗ​ផង​។ ​ខ្ញុំ​បាន​​ឃើញ​​បុគ្គលិក​​​​​អនាម័យ​ទាំង​នេះ​ ​ធ្វើការ​​ច្រើន​ម៉ោង​​ ដើម្បី​ឲ្យ​ទីក្រុង​​​ស្រស់​ស្អាត​​ ​​អស់​សំរាម។ ​ខ្ញុំ​​ចង់​អញ្ជើញ​​ពួក​​គាត់​​ពិសា​​​​ម្ហូប​​ឆ្ងាញ់​​ម្ដង​ ជំនួស​ពាក្យ​​​​ថា​អរគុណ”៕

 

ថៅកែ​​​​​​ភោជនីយដ្ឋាន​ចាយ​៦​ពាន់​ដុល្លារ​​ ​​ប៉ាវ​​អាហារ​សមុទ្រ​​​​​​​​​​​កម្មករ​​អនាម័យ​​១៦០​នាក់

 

 

ចុចអាន៖ លុយ៥ ដុល្លារធ្វើ​ឱ្យ​នារី​ខ្មែរ​ម្នាក់ក្លាយ​ជា​ប្រពន្ធ​ ថៅកែ​រោងចក្រ​ស្រាបៀរ​នៅ​ហុឡង់ដ៍​

ចុចអាន៖ ៧ ​ឆ្នាំ​សោះ​​​មាន​គំនិត​​ធ្វើ​​​ថៅកែ​ទៅ​ហើយ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ en.people.cn