បត់​ម៉ូតូ​មិន​ប្រយ័ត្ន ត្រូវ​រថយន្តបុក​ស្លាប់ នៅ​ផ្លូវជាតិ​លេខ​៨

ព្រៃវែង:
បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង ខ​ណះ​បើក​ម៉ូតូ​បត់​មិន​ប្រយ័ត្ន ក៏ត្រូវ​រថយន្តមកពី​ក្រោយ​បុក​ពេញទំហឹង កាលពី​ថ្ងៃ​​ទី​៣ ឧសភា ឆ្នាំ​២០១៦​នៅតាមបណ្តោយ​ផ្លូវជាតិ​លេខ​៨ ស្ថិត​ត្រង់ចំណុច​ផ្លូវ​រោងចក្រ​ចិន ស្ថិតក្នុង​ភូមិ​ពានភ្លើង ឃុំ​ស្មោង​ខាងជើង ស្រុក​កំចាយមារ ខេត្តព្រៃវែង​។​

​ជនរងគ្រោះ​មានឈ្មោះ រៀល លន់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ស្នរ ឃុំស្មោង​ខាងជើង ស្រុក​កំចាយមារ​ខេត្តព្រៃវែង​។​​ចំណែក​អ្នកបើកបរ​រថយន្ត ឈ្មោះ​កៃរិ​ទ្ធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ពោធិ​ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវ​​សមត្ថកិច្ច​ឃាត់ខ្លួន​។​

​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរសរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក ហុងដា C125ពណ៌​ខ្មៅ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​លុះ​មកដល់​​ចំណុចកើតហេតុ ម៉ូតូ​បាន​បត់ឆ្វេង មិនបាន​មើល​ក្រោយ ក៏ត្រូវ​បាន​រថយន្ត​មួយគ្រឿង ម៉ាក​ព្រូស​ពណ៌​ស ពាកស្លាក​លេខ​ភ្នំពេញ​2AC.1238 ដែល​មកពី​ក្រោយ​ក្នុងទិសដៅ​ស្របគ្នា បុក​ពីក្រោយយ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​​តែម្តង​។​

​ក្រោយពី​កើតហេតុ កម្លាំង​ជំនាញ បានមក​ដល់​ហើយ​បាន​វាស់វែង និង​ទាក់ទង​ទៅក្រុមគ្រួសារ ឲ្យ​មក​ទទួល​សព ដើម្បី​យកទៅ​រៀបចំ​​ធ្វើបុណ្យ​។ រីឯ​វត្ថុតាង ពាក់ព័ន្ធត្រូវបាន​កម្លាំង​ជំនាញ យកទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ​៕R​