សណ្ឋាគារ​ផ្កាយ​៥ Shangri-la កម្ពស់​៥៥​ជាន់ នឹង​លេច​រូបរាង​ឡើង​នៅ​ភ្នំពេញ​

​សណ្ឋាគារ​ផ្កាយ ៥​ថ្មី​មួយទៀត កម្ពស់ ៥៥​ជាន់ ដែលមាន​ឈ្មោះ The shangri-la Hotel នឹង​លេច​រូបរាង​ឡើង​នៅ​រាជធានី​ភ្នំពេញ​នៅ​ឆ្នាំ ២០១៩ ខាងមុខ​។

​លោក ជា សុផារ៉ា ដែល​អញ្ជើញ​ចូលរួម​សម្ពោធ​ការសាងសង់​សណ្ឋាគារ The shangri-la Hotel នៅ​ថ្ងៃទី​៣​ខែឧសភា​នេះ បាន​សរសេរ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា The shangri-la Hotel មាន ៣០០ បន្ទប់ ហើយ​ត្រូវ​ចំណាយ​ទុន​ចំនួន ៥៨០ លាន​ដុល្លារ​អាមេរិក​។ លោក​បញ្ជាក់ទៀតថា សណ្ឋាគារ​នេះ មាន​ទីតាំង​ស្ថិតនៅ​ក្បែរ​ដង​ទ​នេ្ល​បាសាក់​ត្រើយ​ខាងលិច ដែលមាន​កម្ពស់ ៥៥ ជាន់​។​

The shangri-la Hotel ដែល​គេ​ស្គាល់​ថា ជា​សណ្ឋាគារ​មាន​យីហោ (Brand) លំដាប់​ពិភពលោក​មួយ​នេះ គឺជា​ការបណ្តាក់ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន Oxley-Gem (Cambodia) Co., Ltd ដែលជា​ក្រុមហ៊ុន​បុត្រ​ស ម្ព័​ន្ត​របស់​ក្រុមហ៊ុនមេ Oxley Holdings Limited របស់​សិង្ហ​បុរី និង​ក្រុមហ៊ុន Worldbidge Land របស់លោក​ឧកញ៉ា​ស៊ា រិទ្ធី​។​

​សណ្ឋាគារ​ផ្កាយ​៥ នេះ គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ ២០១៩ ខាងមុខ​៕