មុន​នេះ​បន្តិច តំណាង​អយ្យការ​ចេញ​ដីកា​កោះហៅ​លោក កឹ​ម សុខា​ហើយ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា បាន​ត្រូវ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​លោក​ព្រះរាជអាជ្ញា​រង កែវ សុ​ជាតិ បាន​ចេញ​ដីកាកោះ​នៅ​រសៀល​ថ្ងៃ​ទី​០៣ ឧសភា ២០១៦ ដើម្បី​ឲ្យ​ចូល​ទៅ​សាកសួរ​ពាក់​ព័​ន្ឋ​នឹង​បណ្តឹង​របស់​កញ្ញា ធី សុវណ្ណ​ថា ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ដីកា​កោះហៅ​លោក កឹ​ម សុខា ឲ្យ​ចូល​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១១ ឧសភា​នោះ បាន​ត្រូវ​ប៉ូលិស​យក​ទៅ​ប្រគល់​ជូន​មេ​បក្ស​ប្រឆាំង​រូប​នេះ​ហើយ ៕