របរមួយនេះ កំពុង​ខាតឡុងចុង​

ខេត្តក្រចេះ ​៖ ក្រោយពី​​ការ​ឆែកឆេរ​ក​​ឃើញ​មាន​ម៉ូតូ​ចំនួន​ជាង​១០​​គ្រឿង ភាគច្រើន​ជា​ម៉ូតូគេច​ព​ន្ធ​​នាំ​ចូល​ពី​ប្រទេស​វៀ​តណាម និង​បាន​លាក់​នៅ​ក្នុង​ឃ្លាំង​ទទួល​បញ្ចាំ​គ្មាន​​ច្បាប់​មួយ​កន្លែង ​នៅ​ស្រុក​ព្រែក​ប្រសព្វ ត្រូវ​សមត្ថកិច្ច​សម្រេច​ចាប់​រឹបអូស​ម៉ូតូ​​ទាំងនោះ​​មក​រក្សា​ទុក ដើម្បី​មាន​វិធានការ​​បន្ត​។

ទីតាំង​ឃ្លាំង​ទទួល​បញ្ចាំ​សម្ភារ​ខុសច្បាប់​មួយ​កន្លែង  ដែល​ក្នុង​នោះ​ភាគច្រើន​ជា​ម៉ូតូ​​គេច​ពន្ធ​ ​ដែល​យក​មក​ដាក់បញ្ចាំ ត្រូវ​បាន​កម្លាំង​​នគរបាល​ព្រហ្មទណ្ឌ​ដឹកនាំ​ ដោយ​លោក​ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារ​រង​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​២ ឧសភា បាន​ចុះឆែកឆេរ​រក​ឃើញ​លាក់​ទុក​​នៅ​ខាងក្រោម​និង​ខាងលើ ​ផ្ទះ​ឈើ​ប្រក់​ក្បឿង​មួយ​ខ្នង នៅ​ភូមិ​ខ្សាច់​ទប់ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ​ ។

នាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​លោកគុណ សោ​ភណ្ឌ បាន​ឱ្យ​ដឹង​ថា ទីតាំង​ទទួល​បញ្ចាំ​សម្ភារ​មួយ​កន្លែង​នេះ បាន​លួច​ធ្វើ​អាជីវកម្ម​ខុសច្បាប់​រយៈ​ពេល​យូរ ហើយ​នគរបាល​ក៏​ទើបតែ​ស្រាវជ្រាវ​បង្ក្រាប ក្រោយ​ពី​មានការ​ចាប់ខ្លួន​ជន​ម្នាក់​ ពាក់​
ព័​ន្ធនិង​ករណី​ឆបោក​ម៉ូតូ​ និង​បាន​លួច​យក​ម​បញ្ចាំ​នៅ​ឃ្លាំង​ខុសច្បាប់​មួយ​នេះ​ ។