EXO ត្រៀម​ចេញ​អាល់ប៊ុមថ្មី​​​ក្នុង​ពេល​ឆាប់​ៗ ក្រោយ​ស្ងាត់​ជាង​១​ឆ្នាំ

ក្រុម​ចម្រៀង​បុរស​ EXO ​កំពុង​រៀបចំ​ចេញ​​អាល់ប៊ុម​​ថ្មី​នៅ​ខែ​មិថុនា​ខាង​មុខ បន្ទាប់​ពី​ស្ងប់ស្ងាត់​​​​រយៈ​ពេល​១ឆ្នាំ ៣​ខែ​​។ នេះ​បើ​តាម​ប្រភព​ផ្ទៃក្នុង។

 

EXO ត្រៀម​ចេញ​អាល់ប៊ុមថ្មី​​​ក្នុង​ពេល​ឆាប់​ៗ ក្រោយ​ស្ងាត់​ជាង​១​ឆ្នាំ

 

អំឡុង​ការ​ប្រគំតន្ត្រី​​មុន​ៗ ក្រុម​ចម្រៀង​ស្ថិត​ក្រោម​ដំបូង​លផលិតកម្ម SM មួយ​នេះ​ក៏​ធ្លាប់​បង្ហើប​ដែរ​ថា ពួក​គេ​នឹង​ត្រលប់​មកវិញ​នៅ​ខែ​រដូវ​ក្ដៅ​ខាងមុខ។ EXO បាន​ចេញ​អាល់ប៊ុម​​ចុងក្រោយ​ “EXODUS” កាល​ពី​ខែ​មីនា ឆ្នាំ ២០១៥។ តាម​ប្រភព​ដដែល​បន្ថែម​ថា គ្រប់​សមាជិក​ទាំងអស់​សុទ្ធ​ប្រឹងប្រែង​ធ្វើ​ការ​យ៉ាង​ខ្លាំង ដើម្បី​​ត្រលប់​មក​​បំពេញ​ចិត្ត​អ្នក​គាំទ្រ ទោះ​មាន​កាលវិភាគ​រវល់​យ៉ាងណាក៏ដោយ។

 

ភ្ជាប់​ជាមួយ​ការ​ចេញ​អាល់ប៊ុម​ស្ទូឌីយោ​ថ្មី ផលិតកម្ម SM ក៏​បាន​ចេញ​សេចក្ដីប្រកាស​​​គម្រោង​​ការ​ប្រគំតន្ត្រី​របស់​ EXO ​ដែរ​ថា៖”​វា​មិនទាន់​​សម្រេច​ចុងក្រោយ​នៅ​ឡើយ​ទេ ប៉ុន្តែ​ពួក​គេ​នឹង​រៀបចំ​ការ​ប្រគំតន្ត្រី​នៅ​ពាក់​កណ្ដាល​ឬ​ចុងខែ​កក្កដា​នេះ”៕ ​​​​​​​​

 

EXO ត្រៀម​ចេញ​អាល់ប៊ុមថ្មី​​​ក្នុង​ពេល​ឆាប់​ៗ ក្រោយ​ស្ងាត់​ជាង​១​ឆ្នាំ

 

ចុចអាន៖សំបុត្រ​ចូល​មើល​ការ​ប្រគំ​តន្ត្រី​Luhan ថ្លៃ​កប់​ពពក នៅ​តែ​លក់​ដាច់​គ្មាន​សល់

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ soompi