វិធី​លាង​បំបាត់​ក្លិនស្អុយ ក្នុង​ដប​ទឹកដោះគោ​កូន​

វិធី​លាង​បំបាត់​ក្លិនស្អុយ ក្នុង​ដប​ទឹកដោះគោ​កូន​

​ឪពុក​ម្តាយ​មួយចំនួន តែងតែ​បារម្ភ អំពី​សុខភាព​កូន ជាពិសេស ទៅលើ​ដប​ទឹកដោះគោ​តែម្តង​។ ពេលខ្លះ ទោះបីជា​ទើបនឹង​ប្តូរ​ថ្មី​ក៏ដោយ ក៏​ពួកគេ​មាន​អារម្មណ៍​ថា មាន​ក្លិនស្អុយ ចេញពី​ដប​ទឹកដោះគោ​។ អឺចឹង ធ្វើ​ម៉េច ទើប​អាច​លាង​បំបាត់ ក្លិនស្អុយ​បែបនេះ​បាន​ទៅ​?

​សូម​ធ្វើ​តាម ការណែនាំ​ខាងក្រោម​នេះ ៖

១. លាង​ដប​ទឹកដោះគោ ដូច​ធម្មតា ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហៗ ដោយ​ព្យាយាម​សម្អាត ស្នាម​ប្រឡាក់ និង​ទឹកដោះគោ ដែល​ជាប់​នៅ​នឹង​ដប​
២. ចាក់​ម្សៅ​ដុត​នំ មួយ​ស្លាបព្រា​កាហ្វេ ទៅក្នុង​ដប​ទឹកដោះគោ រួច​ចាក់ទឹក​ចូល​កន្លះ​ដប​
៣. គ្រប​ដប​ឲ្យ​ជិត រួច​ក្រឡុក​លាង ប្រហែលជា ២ នាទី​
៤. ចាក់ចោល ហើយ​លាង​ដប​ចេញ ប៉ុន្តែ បើ​នៅ​តែ​ធុំក្លិន សូម​ធ្វើ​វា​សារ​ឡើង​វិញ​ម្តង​ទៀត​
៥. ទុក​ដប​ចោល​ឲ្យ​ស្ងួត​ល្អ ពេញ​មួយ​យប់​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពីនិត្យដោយ www.health.com.kh ថ្ងៃទី03 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។