​ទឹកដោះ​ម្តាយ ជួយ​ឲ្យ​កូន​ឆ្លាត​មែន​ទេ​?

​ទឹកដោះ​ម្តាយ ជួយ​ឲ្យ​កូន​ឆ្លាត​មែន​ទេ​?

ជា​ការពិត ទឹកដោះ​ម្តាយ អាច​ជួយ​ឲ្យ​កូនលូតលាស់​បានល្អ ហើយ​មាន​ប្រាជ្ញា​ឆ្លាត​វៃ​ទៀតផង​។

​ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា ជាធម្មតា ទារក​ដែល​កើត​មុន​ថ្ងៃ​កំណត់ អាច​នឹង​ជួប​បញ្ហា​សុខភាព​ជា​ច្រើន ជាពិសេស ការលូតលាស់​ផ្នែក​ខួរក្បាល ហើយ​ទឹកដោះ​ម្តាយ ពិតជា​អាច​ជួយ​ពួកគេ​បាន​។

​អ្នកស្រាវជ្រាវ​បាន​ថត​ស្កែន MRI ដើម្បី​ចាប់​យក ការវិវត្ត​របស់​ខួរក្បាល​កុមារ ហើយ​បាន​រកឃើញថា ខួរក្បាល​កុមារ​ដែល​បៅដោះ​ម្តាយ លូតលាស់​បានល្អ​។​
​ដូច្នេះ អ្នក​ម្តាយ​គ្រប់រូប គួរតែ​ព្យាយាម​បំបៅ​ដោះ​កូន ឲ្យបាន​យ៉ាងតិចណាស់ ៦ ខែ ដើម្បី​ជួយ​ឲ្យ​កុមារ មាន​សុខភាព​ល្អ រឹងមាំ និង​ឆ្លាត​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពីនិត្យដោយ www.health.com.kh ថ្ងៃទី03 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។