ឆយី និង សុខ សិរីវឌ្ឍនា ខ្វែងគំនិតដាក់គ្នា លើរឿងលែងលះរបស់ លោក ប៉ែន ចំរ៉ុង

ភ្នំពេញៈ រឿងរ៉ាវចម្រូងចម្រាស់ ក្រោយតារាសម្តែង និងជាពិធីករ លោក ប៉ែន ចំរ៉ុង បានដាក់ពាក្យប្តឹង សុំលែងលះភរិយាឥតខាន់ស្លា អ្នកនាង ភិន សុដាលីស រួចមក គេសង្កេតឃើញថា មានទស្សនិកជនជាច្រើន បានបញ្ចេញមតិផ្ទាល់ខ្លួន រិះគន់ទៅលើស្នេហាមួយ ចំអិនកំពិសរបស់ពួកគេ ។ 

នៅក្នុងនោះគេសង្កេតឃើញថា មានវត្តមានអ្នកសិល្បៈ២ដួង ក៏បានចេញមុខខ្វែង គំនិតដាក់គ្នា ជុំវិញ រឿងលែងលះគ្នានេះផងដែរ។ ពិធីករ លោក សុខ សិរីវឌ្ឍនា បានបញ្ចេញយោបល់ ក្នុងន័យការពារ លោក ប៉ែន ចំរ៉ុងក្រោយពីលោកបានឃើញ មានអ្នកលេង Facebook ម្នាក់បានសរសេរវាយប្រហារ លោក ប៉ែន ចំរ៉ុង ថា « ស្ថានីយទូរទស្សន៍ទាំងឡាយ គួរួបរួមគ្នា បញ្ចប់អាជីពបុគ្គល ប៉ែន ចំរ៉ុង នេះទៅ ព្រោះបុគ្គលនេះជាមនុស្សមិនចេះ ទទួលខុសត្រូវ ដោយលោកបានសរសេរថា « មិនមែនកាន់ ជើង ចំរ៉ុង ទេ តែអ្នក comment ខាងក្រោមមិនសមហេតុផល រឿងឯកជន និងរឿងការងារជារឿងពីរដាច់ ដោយឡែកពីគ្នា ! បើម្នាក់ៗលែងលះប្រពន្ធប្តី ត្រូវគេបញ្ឈប់ការងារចឹង គ្រប់ៗគ្នាប្រហែលជាមិនហ៊ានយកប្តី យកប្រពន្ធទេ ព្រោះគ្មាននរណាម្នាក់ដឹងថា មានរឿងអីកើតឡើងផង នៅពេលអនាគតនោះ !!» ។

នៅក្នុងនោះដែល លោកបានសរសេរបន្ថែមទៀតថា « គ្មាននរណាម្នាក់ដឹងថាថ្ងៃស្អែកមានរឿងអីកើតឡើងទេ គ្មាននរណាម្នាក់ ចង់បាត់បង់មនុស្ស ជាទីស្រលាញ់ដែរ យកចិត្តគេដាក់ចិត្តយើង ទើបយើងដឹងថាឈឺចាប់បែបណា មិនថាតារាឬមិនតារាទេ តែងតែចង់ បានស្នេហាស្មោះសរ ប៉ុន្តែបើមនុស្សពីរនាក់ និស្ស័យអស់ហើយ បើបង្ខំចិត្តរស់នៅ ជាមួយគ្នាទៀត ដើម្បីអ្វី ?»។

ដោយឡែកតារាស្រីកូនមួយ អ្នកនាង ឆយី បែរជាបង្ហាញអារម្មណ៍ ពិតក្នុងន័យកាន់ ជើង ភិន សុដាលីស ថា «មនុស្សស្រីតែងតែជា ល្បែងសំរាប់ការសាកល្បង របស់មនុស្សប្រុសរហូតមក ....ទឹកភ្នែកហូឡើងចង់ស្ងួតពីខ្លួន គ្មានអ្នកណាម្នាក់យល់ទេ ..ភាពឈឺចាប់ ជាថ្នាំសម្រាប់ បន្សាបភាពទន់ជ្រោយ ចេះទទួលខុសត្រូវ លើជីវិតខ្លួនឯងនឹងជីវិតតូចមួយដែរ រៀបនឹងមើលពិភពលោកនេះ ...ខ្ញុំធ្លាប់ឆ្លងកាត់ យល់ច្បាស់ណាស់នៅអារម្មណ៍មួយនេះ ពពោះម្នាក់ឯងគ្មានប្តីនៅក្បែរ ហែលឆ្លងទឹកភ្នែក ហែងឆ្លងភាពឈឺចាប់ ហែលឆ្លងសំដីពួកឆ្កែចាំតែមើលពីកំហុស ភ្លេចខ្លួនឯងជាអ្នកណា ខ្ញុំចាប់ផ្តើមពីសូន្យ ទំរាំមកដល់ពេលនេះ ដូចធ្លាក់នរកទាំងរស់ ...មនុស្សស្រីពូកែទ្រាំ ពូកែលាក់អារម្មណ៍ប៉ុនណា ក៏ជាមនុស្សបេះដូងសាងពីឈាមស្រស់ៗដែរ គួរតែអោយកំលាំងចិត្តគាត់ កុំជាន់ពន្លិចគ្នា ...គ្មានអ្នកណាចង់មានបញ្ហាជីវិតទេ» ៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គូសបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញថា តារាសម្តែងនិងជាពិធីករ លោក ប៉ែន ចំរ៉ុង បានទទួលរងព្រនង់ នៃការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកលេង Facebook ក្រោយពីលោកសម្រេចចិត្ត ដាក់ពាក្យប្តឹងលែងលះភរិយា ឥតខាន់ស្លា ដែលមានត្រឹមតែ អេតាស៊ីវិល អ្នកនាង ភិន សុដាលីស ដោយលោកមិនបាន បង្ហាញពីហេតុផល ច្បាស់លាស់ ហើយថែមទាំងគេចវេស មិនបកស្រាយទៀតផង ។

សំឡេងនៃការរិះគន់ យ៉ាងច្រើន បានវាយប្រហារទៅ លើតារាសម្តែងរូបនេះថា ជាបុរសដែល មិនទទួលខុសត្រូវ បោះបង់ចោលភរិយា ទាំងដែលនាងកំពុង តែមានផ្ទៃពោះ នឹងមិនបានធ្វើតាមការសន្យា ដែលលោកធ្លាប់ ប្រកាសកន្លងមក ។

នៅក្នុង Account Facebook មួយដែលមានឈ្មោះថា «Sun SomaLita Page» បានសរសេររិះគន់ ចំៗថា «ពេលទើបស្រលាញ់គឺផ្អែម ហើយតែងតែប្រាប់ ទៅនារីនោះថា ប្រពន្ធសំលាញ់ ហា បងចង់បានកូន អូនគិតម៉េចដែរ? កូនស្រីក៏បានប្រុស ក៏បានឲ្យតែជាកូនយើង… ចាប់ផ្តើមពីនាងលង់ជឿ ពាក្យសម្តីដ៏ផ្អែមល្ហែម របស់បុរសម្នាក់ដែល តែងតែអះអាងថា នឹងធ្វើឲ្យនាងសើច ច្រើនជាងយំនោះ នាងក៏សុខចិត្តរើបង្វិច ចាកចេញពីទីកន្លែងកក់ក្តៅ សុខស្រួលមករស់នៅ ជាមួយមនុស្សដែល ខ្លួនស្រលាញ់……»។

ដោយឡែក Account Facebook មួយផ្សេងទៀត ដែលមានឈ្មោះថា« Ratha Owner »ក៏បានបញ្ចេញសាររិះគន់ ទៅលើតារាប្រុសរូបនេះដែលថា «លេសពេកហើយ ហេតុផលមិនទំនង ឯណាពាក្យសន្យាប្រកាសក្តែងៗមនុស្សទូទៅ ប្រទេសដឹងថា អ្នកឯងនឹងធ្វើឲ្យ នាងមានសេចក្តីសុខ មានសំណាងជាងស្រីដទៃ អ្នកឯងកំពុងបង្ហាញ សន្តានរបស់ខ្លួនហើយ ស្រលាញ់ដំបូងស៊ូឲ្យ ឪពុកគេធាក់ក្បាល ក៏មិនព្រមបាត់បង់ សេ្នហា តែឥឡូវវាថី ????...»។

បើទោះបីជាមាន សារជាច្រើនពីអ្នកលេង Facebook និងទស្សនិកជន បានធ្វើការរិះគន់ យ៉ាងចាស់ដៃ ទៅលើតារាសម្តែង លោក ប៉ែន ចំរ៉ុង យ៉ាងណាក៏ដោយ ក៏គេនៅមិនទាន់ឃើញ ប្រតិកម្មតបតឫ ចេញមុខបកស្រាយពាក់ព័ន្ធនឹងការរិះគន់ ឫចេញមុខ បកស្រាយជុំវិញ មូលហេតុនៃការដាក់ ពាក្យប្តឹងសុំលែងលះ ភរិយាឡើយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload