របស់ ៤ យ៉ាង ដែល​អាច​បំបាត់ ការ​ឈឺបំពង់ក​

របស់ ៤ យ៉ាង ដែល​អាច​បំបាត់ ការ​ឈឺបំពង់ក​

​ការ​ឈឺបំពង់ក គឺជា​បញ្ហា​សុខភាព​មួយ ដែល​អាច​កើតឡើង គ្រប់ពេលវេលា​ទាំងអស់ ជាពិសេស ក្នុង​រដូវ​ជំងឺ​ផ្តាសាយ​។ ភាព​ធ្ងន់ធ្ងរ​របស់​វា អាច​បណ្តាល​ឲ្យ​អ្នក មិន​មាន​ផា​សុកភាព ពិបាក​លេប​ចំណី​អាហារ ឈឺ​ក និង​គ្រុនក្តៅ​ជាដើម​។ នៅក្នុង​អត្ថបទ​នេះ យើងខ្ញុំ​សូម​បង្ហាញ​បងប្អូន អំពី​គ្រឿងផ្សំ ក៏​ដូច​ជា​របស់​មួយចំនួន ដែល​អ្នក​អាច​សាកល្បង​បាន មុននឹង​ទៅ​ពិគ្រោះ ជាមួយ​គ្រូពេទ្យ​។ ចំណីអាហារ​ទាំងនេះ សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម វីតាមីន និង​សារធាតុ​រ៉ែ ដែល​បំបាត់​ការ​ឈឺបំពង់ក តាម​លក្ខណៈ​ធម្មជាតិ​បាន​។

​ខ្ទឹម​ស​
​ខ្ទឹម​ស ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​ការ​រលាក និង​សម្លាប់​វីរុស​។ ខ្ទឹម ជា​ថ្នាំ​ប្រឆាំង​មេរោគ​ធម្មជាតិ ដែល​បងប្អូន​អាច​ប្រើ​បាន សម្រាប់​ការ​រលាក និង​ឈឺបំពង់ក​។​

​តែ​ខ្ញី និង​ទឹកឃ្មុំ​
​របស់​ពីរ​យ៉ាងនេះ ពិតជា​ពិសេស​ណាស់ សម្រាប់​ព្យាបាល​ការ​ឈឺបំពង់ក​។ វា​អាច​កម្ចាត់​មេរោគ បន្ថយ​ការ​ហើម និង​ការឈឺចាប់​បាន​។​

​ស៊ុប​មាន់​
​ឆ្ងាញ់​ហើយ ល្អ​ចំពោះ​សុខភាព​ទៀត ចាំ​អង្កាល់ ធ្វើ​ញ៉ាំ​ភ្លាម​ទៅ​។​

​ផ្លែ​ក្រូច​
​ក្រូច ជា​របស់​សំខាន់ សម្រាប់​ព្យាបាល​ការ​ឈឺបំពង់ក​។ ចូរ​ញ៉ាំ​ផ្លែក្រូច ឬ​ទឹកក្រូច​ស្រស់ ពេល​អ្នក​ពិបាក ក្នុងការ​លេប​ចំណី​អាហារ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពីនិត្យដោយ www.health.com.kh ថ្ងៃទី03 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។