ថវិកា​៥០,៤០០​ដុល្លារ​ បាន​ពី​ការ​​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរវត្ត

ថវិកា​៥០,៤០០​ដុល្លារ​ បាន​ពី​ការ​​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរវត្ត



ដូច​តាម​ការសន្យា គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង អន្តរជាតិ​អង្គរវត្ត​លើក​ទី​២០ ដែល​អះ​អាង​ថា ថវិកា​ដែល​ប្រមូល​បាន​ពី​សប្បុរសជន​អ្នកចូលរួម ក្រៅពី​ការ​ចំណាយ​នឹង​យក​មក​ជួយ​ដល់​អង្គការ​មនុស្សធម៌ បាន​នាំ​យក​ថវិកា​ចំនួន​ជាង​៥០,៤០០​ដុល្លារ​អាម៉េរិក មក​ប្រគល់​ឲ្យ​អង្គការ​ចំនួន​០៩​នៅ​ស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។​
​ ​
ពិធី​ប្រគល់​ និង​ទទួល​ថវិកា​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​០៣​​ ខែឧសភា ឆ្នាំ​២០១៦ រវាង ​លោក ​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​តំណាង​អង្គការ​ទាំង​០៩ ដោយមាន​តំណាង​ក្រុមហ៊ុន​ឧបត្ថម្ភ និង​សប្បុរសជន​ចូលរួម​ជា​សាក្សី​ផង​ដែរ។​ ​

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ថវិកា​ចំនួន​៥០​,៤០០ ដុល្លារ​សហរដ្ឋ​អាម៉េរិក ដែល​បាន​មក​ពី​ព្រឹត្តិការណ៍​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរវត្ត​នៅ​ខេត្តសៀមរាប​ក្នុង​ឆ្នាំ ២០១៥ ត្រូវ​បាន​ចែក​ជូន​អង្គការ​ ដែល​ធ្វើ​ការងារ​សប្បុរសធម៌ ​ក្នុង​នោះ​មាន អង្គការ​Cambodia Red Cross១០,០០០​ដុល្លារ – Cambodia Trust ២,៦០០​ដុល្លារ – Cambodia Disable Athletics Federation(CDAF) ២,៤០០​ដុល្លារ​- អង្គការ Handicap Iternational Belgium២,០០០​ដុល្លារ –Angkor Hopital for Children២៥,០០០​ដុល្លារ និង​អង្គការ​៤​ទៀត​ដែល​ធ្វើ​សកម្មភាព​អោយ​គឺ​អង្គការ​បេះដូង​មាស​Heart of Gold​គឺ​Support Disable Athlettes២,៤០០​ដុល្លារ​-New Child Care Cente​r(NC​C​C​)២,០០០​ដុល្លារ​- Physical Education Project២,០០០​ដុល្លារ – និង​អង្គការ Youth Developmen Project ២,០០០​ដុល្លារ សរុប​ទាំងអស់​៥០,៤០០​ដុល្លារ​សហរដ្ឋ​អាមេរិក​។​

លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ការ​បរិច្ចាគ​ផ្នែក​មនុស្ស​របស់​គណៈកម្មាធិការ​រៀបចំ​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរវត្ត​នេះ បាន​ផ្ដើម​ឡើង​តាំងពី​តិចតូច ​ដែល​មាន​អ្នកចូលរួម​តិច​តាំ​ង​ពី​២០​ឆ្នាំមុន រហូតមកដល់​ឆ្នាំ​២០១២​ មាន​អ្នកចូលរួម​រត់​៣​ ទៅ​៤​ពាន់​នាក់ ហើយ​នឹង​ចាប់​ឆ្នាំ​២០​១​២​ មកដល់​បច្ចុប្បន្ន បាន​កើនឡើង​៨​ទៅ​៩​ពាន់​នាក់ ដែល​បាន​រួម​ចំណែក​ដល់​ផ្នែក​មនុស្សធម៌​កាន់តែ​កើន​ឡើងជា​បន្តបន្ទាប់​ដែរ​។​

លោក​បាន​បញ្ជាក់​ថា ចាប់ពី​ឆ្នាំក្រោយ​ទៅ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា រួម​នឹង​គណៈកម្មា​ធិ​ការ​រៀបចំ​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ នឹង​ពង្រាយ​ការ​រត់​ប្រណាំង​បែបនេះ ឲ្យ​បាន​ទូលំ​ទូលា​យ​ទូទាំង​ប្រទេស ពិសេស​តំបន់​អេកូ​ទេសចរណ៍ និង​ភូមិភាគ​ឥសាន ដើម្បី​ទាក់ទាញ​ទេសចរណ៍​អន្ត​រ​ជាតិ​ឲ្យ​គេ​មកលេង​ស្រុក​ខ្មែរ​កាន់​តែ​ច្រើន ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​អង្គការ​មនុស្សធម៌​ជា​រៀង​រា​ល់​ឆ្នាំ និង​ឲ្យ​កាន់តែ​បាន​ច្រើន​ថែមទៀត។​

លោក​ សែម ផល្លា អ្នក​រៀបចំ​កម្មវិធី​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អង្គរ​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា ការរៀបចំ​ព្រឹត្តិការណ៍​នេះ ដែល​ចាប់ផ្តើម​តាំងពី​ឆ្នាំ​១៩៩៦ រហូតមកដល់​សព្វថ្ងៃ មានការ​រីកចម្រើន​បែបនេះ វា​អាស្រ័យ​ដោយមាន​ការ​ជួយ​ជ្រោមជ្រែង​ពី​បណ្ដា​ក្រុមហ៊ុន និង​សប្បុរសជន ដែល​ជា​កត្តា​មិនអាច​កា​ត់​ផ្តាច់​បាន​៕​

ថវិកា​៥០,៤០០​ដុល្លារ​ បាន​ពី​ការ​​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរវត្ត

ថវិកា​៥០,៤០០​ដុល្លារ​ បាន​ពី​ការ​​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរវត្ត

ថវិកា​៥០,៤០០​ដុល្លារ​ បាន​ពី​ការ​​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរវត្ត

ថវិកា​៥០,៤០០​ដុល្លារ​ បាន​ពី​ការ​​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរវត្ត