NOCC នាំយកថវិកាបានពីការលេងកីឡាជាង៥ម៉ឺនដុល្លារ មកផ្តល់ជូនអង្គការមនុស្សធម៌

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងដៃគូសហការ បាននាំយកថវិកាជាង៥ម៉ឺនដុល្លារ ដែលទទួលបានពីទិវារត់ប្រណាំងពាក់កណ្តាល់ម៉ារ៉ាតុងអន្តរជាតិ លើកទី២០ នៅអង្គរវត្ត មកផ្តល់ជូនដល់អង្គការមនុស្សធម៌ និងមន្ទីរពេទ្យកុមារចំនួន៦ ដែលបំពេញបេសលកម្មបែបមនុស្សធម៌នៅកម្ពុជា។
nocc4
ពិធីប្រគល់ថវិកាជាង៥ម៉ឺនដុល្លារ ទៅដល់អង្គការមនុស្សធម៌ និងមន្ទីរពេទ្យកុមារចំនួន៦នេះ បានធ្វើឡើងនៅទីស្នាក់ការ NOCC កាលពីព្រឹកថ្ងៃអង្គារនេះ ក្រោមអធិបតីភាពលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ហើយតាមការបែងចែកនោះ គឺអង្គការកាកបាទក្រហមកម្ពុជា ទទួល១ម៉ឺនដុល្លារ, អង្គការ Cambodia Trust បាន២,៦០០ដុល្លារ, អង្គការ Cambodia Disable Athletics Federation (CDAF) បាន២,៤០០ដុល្លារ។
nocc
nocc1
ចំណែកអង្គការ Handicap International Belgium ទទួលបាន២,០០០ដុល្លារ, មន្ទីរពេទ្យកុមារអង្គរ បាន២៥,០០០ដុល្លារ ហើយថវិកាចំនួន៨,៤០០ដុល្លារ ត្រូវបានប្រគល់ជូនអង្គការមួយចំនួន ដែលជាប់ពាក់ព័ន្ធជាមួយអង្គការ Heart of Gold ដោយក្នុងនោះមាន Support Disable Athletics, New Child Care Center (NOOC), Physical Education Project និង Youth Development Project។
nocc3
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងថា ថវិកាជាង៥ម៉ឺនដុល្លារ ដែលយកមកប្រគល់ជូនដល់អង្គការមនុស្សធម៌ និងមន្ទីរពេទ្យ ចំនួន៦នៅថ្ងៃនេះ គឺបានមកពីទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី២០ នៅអង្គរវត្ត កាលពីចុងឆ្នាំ២០១៥ ហើយទិវារត់ប្រណាំងប្រចាំឆ្នាំនេះ កាន់តែមានការរីកចម្រើន ព្រោះមានអ្នកចូលរួមបានកើនឡើងពីឆ្នាំទៅមួយឆ្នាំ៕

  • NOCC នាំយកថវិកាបានពីការលេងកីឡាជាង៥ម៉ឺនដុល្លារ មកផ្តល់ជូនអង្គការមនុស្សធម៌已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/03  Category:កីឡា