ខុន​ដូ D’Seaview កាន់​តែ​ទាក់​ទាញ​អតិថិជន​ដែល​ចូលចិត្ត​តំបន់​សមុទ្រ​

Camhomes បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​ជាមួយនឹង​ខុន​ដូ D’Seaview នៅ​ខេត្ត​ព្រះសីហនុ។ D’Seaview ជា​គម្រោង​អភិវឌ្ឍន៍​ទី​មួយ​របស់ Camhomes នៅ​កម្ពុជា ហើយ​ក្រុមហ៊ុន​សិង្ហបុរី​មួយ​នេះ​កំពុង​តែ​ឈាន​ទៅ​មុខ​ជា​លំដាប់ ដោយ​អាច​ធានា​បាន​នូវ​ភាព​វិជ្ជមាន​របស់ D’Seaview ក្នុង​ទីផ្សារ​អចលនទ្រព្យ​។

 

ខុន​ដូ D’Seaview កាន់​តែ​ទាក់​ទាញ​អតិថិជន​ដែល​ចូលចិត្ត​តំបន់​សមុទ្រ​

 

D’Seaview ជា​ខុនដូ​ដែល​មាន​ការ​រស់នៅ​សម្បូរ​បែប​ដំបូង​គេ​នៅ​កម្ពុជា​ ដែល​ផ្តល់​នូវ​ភាព​ទាន់​សម័យ​ក្នុង​ការ​រស់នៅ ហើយ​មាន​ភោជនីយដ្ឋាន ផ្សារ​ទំនើប និង​សណ្ឋាគារ​ល្អ​ប្រណិត​នៅ​ទីតាំង​តែ​មួយ​។ D’Seaview ផ្ដល់​ជូន​នូវ​កន្លែង​រស់នៅ ដែល​មាន​ធម្មជាតិ​ល្អ​អមដោយ​រុក្ខជាតិ ឆ្នេរ​ខ្សាច់ ភាព​ស្ងប់​ស្ងាត់​ចាក​ឆ្ងាយ​ពី​ភាព​រញ៉េរញ៉ៃ​ សំឡេង​រំខាន និង​ភាព​តប់ប្រមល់​នៃ​ពិភព​ខាងក្រៅ​។

 

សាក​ស្រមៃ​ថា​អ្នក​កំពុង​តែ​នៅ​ក្នុង​សួន​ធម្មជាតិ​ដ៏​ស្រស់​បំព្រង មាន​កន្លែង​លេង​សម្រាប់​កុមារ មាន​កន្លែង​ហាត់​ប្រាណ​ដ៏​ទំនើប ហើយ​កាន់​តែ​ពិសេស​ គឺ​មាន​អាង​ហែល​ទឹក និង​កន្លែង​អាំង​សាច់​ តើ​ជីវិត​នឹង​រីករាយ​យ៉ាង​ណា?

 

អ្វី​ដែល​ឈាន​មុខ​គេ​មួយ​ទៀត​នោះ Camhomes ជា​ក្រុមហ៊ុន​ដែល​ផ្តល់​សេវា​ដល់​អតិថិជន​បាន​ចំណាត់​ថ្នាក់​ល្អ​ជាងគេ​។ នោះ​គឺ​ការ​ផ្ដល់​ឲ្យ​អតិថិជន​ដែល​បាន​ចុះ​ឈ្មោះ​ទិញ​ខុនដូ នូវ​ឱកាស​ទទួល​បាន​ការ​អញ្ជើញ​ជា​ភ្ញៀវ​ពិសេស (VIP) នៅ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​អចលនទ្រព្យ និង​ឱកាស​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ នៅ​ពេល​ដែល​កក់​ខុនដូ​ណា​មួយ​ពី​ក្រុមហ៊ុន​។

 

ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​ដល់​អតិថិជន​ដែល​ចង់​បាន​ការ​រស់នៅ​ដោយ​សម្បូរ​បែប Camhomes ទើប​តែ​បាន​ដាក់​កម្មវិធី​ផ្តល់​ជូន​ពិសេស គឺ​រាល់​អតិថិជន​ដែល​កក់​ទីតាំង​ពាណិជ្ជកម្ម​នៅ D’Seaview នឹង​ទទួល​បាន​កន្លែង​ស្នាក់​នៅ​មួយ​កន្លែង​ដោយ​ឥត​គិត​ថ្លៃ ដែល​នេះ​គឺ​ជា​កម្មវិធី​ដំបូង​គេ​នៅ​កម្ពុជា​។

 

បើ​អ្នក​កំពុង​គិត​ថា​ចង់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដែល​មាន​គុណភាព​ខ្ពស់​ដែល​មាន​តំលៃ​សមរម្យ អ្នក​អាច​ទៅ ចូល​រួម​កម្មវិធី Roadshow របស់ Camhomes នៅ​ផ្សារ​ទំនើប AEON Mall ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១៥-ឧសភា ដើម្បី​ទទួល​បាន​តម្លៃ​ពិសេស និង​រង្វាន់​ជា​ច្រើន​សន្ធឹកសន្ធាប់ ឬ​អាច​ទៅ​កាន់​ការិយា​ល័យ​នៅ​អគារ​កាណាឌីយ៉ា ក្រុង​ភ្នំពេញ ឬ​ខេត្ត​ព្រះសីហនុ​។

 

D’Seaview នាំ​មក​នូវ​របៀប​រស់​នៅ​កំពុង​ពេញ​និយម​មក​កម្ពុជា ហើយ​ក៏​ជា​និមិត្តរូប​នៃ​ការ​រស់នៅ​ដ៏​ទំនើប​ថ្មី​បំផុត​។

 

សូម​ទាក់ទង​មក​កាន់​លេខ 023 985 828 / 097 768 9090 សម្រាប់​ព័ត៌មាន​បន្ថែម ឬ​ចូល​ទៅ​កាន់ www.mycamhomes.com ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម​