ចែក​ម៉ូតូ​១៨​គ្រឿង​ដល់​ភ្នាក់ងារ​ផ្សព្វផ្សាយ​កសិកម្ម​នៅតាម​ឃុំ​ ​គោលដៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​

​កំពង់ឆ្នាំង:
មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​កាលពី​ថ្ងៃទី​៣  ខែឧសភា   ឆ្នាំ​២០១៦ បាន​ចែក​ម៉​តូ​ចំនួន​១៨​គ្រឿង​ដល់​ភ្នាក់ងារ​ផ្សព្វផ្សាយ​កសិកម្ម មកពី​ឃុំ​១២​នៃ​ស្រុក​គោលដៅ​ក្នុង​ខេត្តកំពង់ឆ្នាំង  ។​

​លោក ​ងិន ហ៊ុន​ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា ម៉ូតូ​ដែល​បានផ្តល់​ជូន​ភ្នាក់ងារ​ផ្សព្វផ្សាយ​នៅ​មូលដ្ឋាន​នាពេលនេះ សម្រាប់​ជា​មធ្យោបាយ បម្រើ​ការងារ​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​នឹង​បម្រែបម្រួល​អាកាសធាតុ ដែល​ហៅ​កាត់​ថា ASPIRE​។​

​លោក​ប្រធាន​មន្ទីរ​បាន​អោយដឹងទៀតថា  ASPIRE ជា​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី  ដែល​ធន់​នឹង​ការ  បម្រែបម្រួល​អាកាសធាតុ  ក្នុង​គោលបំណង​ធ្វើអោយ​ប្រសើរឡើង​នូវ​សេវា​ផ្សព្វផ្សាយ​កសិកម្ម ជួយ​កសិករ​ដែល​ប្រក​របរ​កសិកម្ម​ទទួល​បាន​ទិន្នផល​ខ្ពស់​ប្រាក់ចំណេញ​ច្រើន និង​ចេះ​បន្សាំ​ទៅនឹង​ការ​បម្រែបម្រួល​អាកាសធាតុ ។​
​កម្មវិធី​នេះ​បានទទួល​ការគាំទ្រ​ថវិកា ពី​មូលនិធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍន៍​វិស័​យ​កសិកម្ម (lFAD  ) និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា  ។​

​នៅក្នុង​កាស​អញ្ជើញ​ប្រគល់​ម៉ូតូ​ដល់​មន្ត្រី​ភ្នាក់ងារ​ផ្សព្វផ្សាយ​កសិកម្ម​នាពេល​នោះ ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង  បានធ្វើការ​ផ្តាំផ្ញើរ​ដល់​មន្ត្រី​ទាំងនោះ អោយ​បង្កើន​ការយកចិត្តទុកដាក់​ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន ក្នុងការ​តម្រង់ទិស​ដ​ល់​ប្រជាកសិករ  អោយ​ងាក​មក​ចាប់យក​នូវ  បច្ចេក​ថ្មី​ក្នុង​ការដាំដុះ​ដែល​ទទួលបាន​ទិន្នផល​ខ្ពស់ ។  និង​ត្រូវ​ជួយ​ថែរក្សា​មធ្យោបាយ​ដែល​បានប្រគល់​ជូន​នេះ​អោយបាន​គង់វង្ស  ៕

ចែក​ម៉ូតូ​១៨​គ្រឿង​ដល់​ភ្នាក់ងារ​ផ្សព្វផ្សាយ​កសិកម្ម​នៅតាម​ឃុំ​ ​គោលដៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​

ចែក​ម៉ូតូ​១៨​គ្រឿង​ដល់​ភ្នាក់ងារ​ផ្សព្វផ្សាយ​កសិកម្ម​នៅតាម​ឃុំ​ ​គោលដៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​