មិនដឹង​បោល​យ៉ាងម៉េច ទើប​ទៅ​ជា​បែប​នេះ

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង ដោយ​គេ​ឃើញ​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​ ពាក់ស្លាកលេខ កំពងចាម 3A-4013 បាន​ក្រឡាប់ ចាក់​ផ្លែ​ឈើ​ជា​ច្រើន​ចោល​រាយ​ប៉ាយ​ពេញ​ផ្លូវ តែ​សំណាងល្អ​ដែរ ដោយ​អ្នក​បើកបរ​រថយន្ត​ បាន​រង​របួសស្រាល ដែល​ហេតុការណ៍​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​០២​ រសៀល​ថ្ងៃ​ទី​០៣ ឧសភា ២០១៦ នេះ ស្ថិត​នៅ​ចំណុច​ភូមិ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង ។

ជំហាន​ដំបូង​ គេ​មិន​ទាន់​ដឹង​ពី​មូលហេតុច្បាស់​​នោះ​ទេ ខណៈ​ដែល​​នគរបាល​ចរាចរណ៍​ កំពុងធ្វើការ​ត្រួតពិនិត្យ ។