គុណវិបត្តិ និង​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ប្រាស់​ស្មាត​ហ្វូន ឬ​ទូរស័ព្ទ​អាច​ដាក់​ស៊ីម​បាន​ពីរ!

មនុស្សជាច្រើ​នច្បាស់ជា គិតថាស្មាតហ្វូន ឬទូរស័ព្ទដែល​អាច​ប្រើប្រាស់​ស៊ីមកាត​ចំនួន​ពីរ​ច្បាស់​ជា​មាន​ប្រយោជន៍​ហើយ បើ​ប្រៀប​ធៀប​ជាមួយ​ស្មាតហ្វូន​ដែល​អាច​ប្រើ​ស៊ីមកាត​តែ​មួយ ប៉ុន្តែអ្នក​ត្រូវ​គិត​ម្តង​ទៀត ស្មាត​ហ្វូនដែលអាចប្រើប្រាស់ស៊ីមពីរនេះ ក៏មានគុណវិបត្តិរបស់វាដែរ តែអ្នកប្រើប្រាស់ភាគច្រើន​មិនសូវ​ជាខ្វាយ​ខ្វល់​ពីគុណវិបត្តិទាំងនេះទេ ប៉ុន្តែយើងនៅតែត្រូវដឹងពីវាឲ្យបានច្បាស់ និងអាចរកដំណោះស្រាយ​បាន​ក៏ល្អដែរ។

គុណវិបត្តិ និង​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ប្រាស់​ស្មាត​ហ្វូន ឬ​ទូរស័ព្ទ​អាច​ដាក់​ស៊ីម​បាន​ពីរ!

យើងក៏សូមនិយាយពីគុណវិបត្តិរបស់ស្មាតហ្វូន ឬទូរស័ព្ទដែលអាចប្រើប្រាស់ស៊ីមកាតចំនួនពីរជាមុន ដូចនេះសូមមិត្តអ្នកអាន បន្តការអាននៅខាងក្រោមនេះ៖

គុណវិបត្តិ

  • ទូរស័ព្ទដែលអាចប្រើប្រាស់ស៊ីមកាតពីរ និងឈប់ដំណើរការលេខមួយ នៅពេល​ដែល​អ្នកកំ​ពុង​និយាយ​លើ​លេខមួយទៀត (ឧ. បើអ្នកកំពុងនិយាយស៊ីមទីមួយ ពេលនោះស៊ីមទីពីរ នឹង​បិទ​ដំនើរការ​​សិន ដូចនេះអ្នកដទៃមិនអាចខលចូលស៊ីមទីពីរទេ ទាល់តែបញ្ចប់ការនិយាយ ទើប​វា​ដំនើរការវិញ​)
  • ការប្រើប្រាស់អ៊ីនធើណេត 4G, 3G ត្រូវការកំណត់លើស៊ីមបានតែម្តងមួយ បើចង់ប្រើលើស៊ីម​មួយ​ទៀត ត្រូវចូលកំណត់ម្តងទៀត
  • ពេលដាក់លក់មិនសូវជាមានអ្នកចាប់អារម្មណ៍
  • ការប្រើប្រាស់ស៊ីថ្មជាងធម្មតា
  • ប្រើប្រាស់ស្មាតហ្វូនស៊ីមកាតពីរ ភាគច្រើន បើចង់ប្រើមេម៉ូរី ត្រូវដោះស៊ីមទីពីរចេញ

គុណវិបត្តិ និង​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ប្រាស់​ស្មាត​ហ្វូន ឬ​ទូរស័ព្ទ​អាច​ដាក់​ស៊ីម​បាន​ពីរ!

អត្ថប្រយោជន៍

  • នៅលើស្មាតហ្វូនមួយចំនួនក៏ស្រដៀងទៅនឹងទូរស័ព្ទដែរ តែលើស្មាតហ្វូនស៊េរីទំនើប​ជំនាន់​ចុង​ក្រោយនេះ អ្នកអាចបើកមុខងាររបស់វាឲ្យនៅខលចូលស៊ីមទាំងពីរបាន ទោះបីជាមាន​ស៊ីមណា​មួយ​កំពុងតែនិយាយក៏ដោយ។ (ឧ. មុខងារ Dual SIM always on លើស្មាតហ្វូនរបស់ Samsung មួយចំនួន)
  • ងាយស្រួលប្រើប្រាស់ អាចសាកស៊ីមកាតបានចំនួនពីរ លើទូរស័ព្ទ ឬស្មាតហ្វូនតែមួយ ដោយ​មិន​ពិបាក​កាន់ទូរស័ព្ទ ឬស្មាតហ្វូនពីរ
  • លើទូរស័ព្ទមួយចំនួន ដោះដាក់ស៊ីមទីពីរ ដោយមិនបាច់បិទបើកទូរស័ព្ទ

គុណវិបត្តិ និង​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ប្រាស់​ស្មាត​ហ្វូន ឬ​ទូរស័ព្ទ​អាច​ដាក់​ស៊ីម​បាន​ពីរ!

***Samsung: “រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នក​នឹង​ទទួល​បាន ស៊ីម​កាត Cellcard ដែល​មាន​ទឹក​​ប្រាក់ 360$ ហើយ​​អាច​​ប្រើ​​អ៊ីន​ធឺណែត​​រហូត​​ដល់​​ទៅ 3GB ។ កម្មវិធីដ៏​​ពិសេស​នេះ​ចាប់​ផ្តើម​ពី​ថ្ងៃនេះ រហូត​ដ​ល់ ថ្ងៃទី 20 ខែ​​មិថុនា 2016 ។ សាម​សុង Galaxy S7 edge និង S7 ជា​​កំពូល​ស្មាត​​ហ្វូន​ដំបូង​ដែល​មាន​បំពាក់ Hybrid slot ប្រើ​ប្រាស់​ស៊ីម​ពីរ ឬ បន្ថែមអង្គចងចាំ​មួយ​ទៀត​រហូត​ដល់​ទៅ 200GB។ ស្មានហ្វូនទាំងពីរក៏បានបង្កើននូវសមត្ថភាព​ជាច្រើន​ដូចជា IP68 ការពារ​​ការ​ជ្រាប​ទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែលអាចថតរូប​បាន​ច្បាស់​​ទោះ​នៅ​ទី​ងងឹត ។”

នេះជាចំនុចមួយចំនួន ដែលមិនសូវមានអ្នកចាប់អារម្មណ៍ច្រើន តែយើងទាំងអស់គ្នា ត្រូវយល់​ដឹង​ពី​ស្មាតហ្វូន ឬទូរស័ព្ទទាំងនេះ ទើបអាចប្រើប្រាស់វាបានដោយរលូន និងកាន់តែប្រសើរបាន។ បើ​និយាយ​ទៅ តម្រូវការប្រើប្រាស់ស្មាតហ្វូនស៊ីមកាតពីរនេះ នៅតែចាំបាច់ និង​មាន​អត្ថប្រយោជន៍​សំខាន់ៗ​ដល់​អ្នក​ប្រើប្រាស់។ ប្រសិនបើមិត្តអ្នកអាន មានចម្ងល់ ឬចង់មានអ្វីចង់បន្ថែម អ្នកអាចផ្តល់ជាមតិបាននៅ​ខាង​ក្រោម​នេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

គុណវិបត្តិ និង​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ប្រាស់​ស្មាត​ហ្វូន ឬ​ទូរស័ព្ទ​អាច​ដាក់​ស៊ីម​បាន​ពីរ!

  • ដោយ: Hong
  • 4:06 PM, 03 May
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ