ស្ដាប់ អ៊ឹង មួយ​គា បកស្រាយ​មូលហេតុ​វះកាត់​សួត​

6 Videos


ក្រោយពីមានការធ្វើឱ្យកក្រើកបង្កើតបានជាភាពរំជើបរំជួលដល់បណ្ដាអ្នកគាំទ្រពីរឿងវះកាត់សួត របស់កញ្ញា អ៊ឹង មួយគា អតីតបេក្ខនារីដ៏លេចធ្លោក្នុងកមុ្មវិធី The Voice Cambodia រួចមក មហាជនពិតជាមិនទាន់ដឹងច្បាស់ពីមូលហេតុពិតប្រាកដនៃការវះកាតសួតរបស់ក្មេងស្រីនេះនៅឡើយ ស្រាប់តែថ្មីៗនេះមាន Page មួយចំនួនបានធ្វើឱ្យមានភ្ញាក់ផ្អើលឡើងនៅពេលដែលគេបានបញ្ចេញរូបថតមួយសន្លឹករបស់តារាចម្រៀងពន្លកថ្មីរូបនេះមានកាន់បារីជក់ ហើយគេបានចោទជាសំណួរថា «នេះជាមូលហេតុដែល អ៊ឹង មួយគា ត្រូវវះកាត់សួតឬ មិនមែន » ?

ស្ដាប់ អ៊ឹង មួយ​គា បកស្រាយ​មូលហេតុ​វះកាត់​សួត​

ឆ្លើយតបទៅនឹងព័ត៌មានបែបអវិជ្ជមានបោកផ្ទប់មកលើជីវិតដែលទើបតែឃើញពន្លឺលើវិស័យសិល្បៈ អ៊ឹង មួយគា បានបកស្រាយឱ្យដឹងថា រូបភាពកាន់បារីជាមួយបុរសម្នាក់នោះគឺជារូបដែលថតជាយូរមកហើយ ហើយក៏គ្រាន់តែជាស្ទីលប៉ុណ្ណោះ ។ ចំពោះមូលហេតុពិតប្រាកដនៃការវះកាត់សួតនោះ ត្រូវបានគេដឹងថា កាលពី ៣ ឆ្នាំមុន នាងត្រូវរថយន្តគាបណ្តាលឱ្យបាក់ឆ្អឹង និង បែកសួត ហើយគ្រូពេទ្យគិតថាគ្មានសង្ឃឹមថារស់ផង ព្រោះនាងត្រូវសន្លប់អត់ដឹងខ្លួនអស់រយៈពេល ១ ខែ ហើយត្រូវការពេលរៀនដើររយៈពេលរហូតដល់ ៧ ខែ ឯណោះ ។

ស្ដាប់ អ៊ឹង មួយ​គា បកស្រាយ​មូលហេតុ​វះកាត់​សួត​

ឆ្លើយតបទៅនឹងការបកស្រាយនេះ ម្ចាស់ Page ខាងលើក៏បានសុំអភ័យទោសជាសាធារណៈចំពោះកំហុសឆ្គងរបស់ខ្លួនដែលបានកើតឡើង ហើយ Page ក៏បានលុបរូបភាពដែលបង្ហាញពីការកាន់បារីរបស់កញ្ញា អ៊ឹង មួយគា ចោលភ្លាមៗផងដែរ ។

ទោះបីជាយ៉ាងណា រូបភាពមួយសន្លឹកបែបអវិជ្ជមាននេះ មិនបានធ្វើឱ្យប្រជាប្រិយភាព អ៊ឹង មួយគា ធ្លាក់ចុះឡើយ ផ្ទុយទៅវិញមានតែការអាណិតអាសូរទ្វេឡើង ព្រោះតែពួកគេបានដឹងពីមូលហេតុពិតនៃការវះកាត់សួតនេះ ៕ភូមិន្ទ

ស្ដាប់ អ៊ឹង មួយ​គា បកស្រាយ​មូលហេតុ​វះកាត់​សួត​
ស្ដាប់ អ៊ឹង មួយ​គា បកស្រាយ​មូលហេតុ​វះកាត់​សួត​
ស្ដាប់ អ៊ឹង មួយ​គា បកស្រាយ​មូលហេតុ​វះកាត់​សួត​
ស្ដាប់ អ៊ឹង មួយ​គា បកស្រាយ​មូលហេតុ​វះកាត់​សួត​