Shortcut Key​ ​សំខាន់​ៗ ​ដែល​មិន​អាច​ខ្វះ​បានសំរាប់​អ្នក​ប្រើ Excel

ដូច​​ប្រិយមិត្ត​បាន​ដឹង​ហើយ​ថា​ ​Microsoft Excel​​​ ​បាន​ដើរ​តួយ៉ាង​សំខាន់​លើ​ការ​ងារ​ប្រចាំ​ថ្ងៃ។​ ​ក្នុង​នោះ​សម្រាប់​កម្មវិធី​មួយ​នេះ​ ​គឺ​មាន​បង្កប់​នូវ​រូបមន្ត​ ​ក៏​ដូច​ជា​វិធី​ប្រើប្រាស់​ជា​ច្រើន​ ​ដែល​មិន​សូវ​ជា​មាន​អ្នក​ណា​បាន​ដឹង​នោះ​ទេ​។​ ​ដូច​នេះ​ ​Sabay​​​ ​សូម​បង្ហាញ​នូវ​ ​Shortcut Key​ ​មួយ​ចំនួន​ ​ដែល​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ប្រិយមិត្ត​ក្នុង​ការ​ប្រើ​ ​Microsoft Excel។

 

Shortcut Key​ ​សំខាន់​ៗ ​ដែល​មិន​អាច​ខ្វះ​បានសំរាប់​អ្នក​ប្រើ Excel

 

F2 : ​កែ​ប្រែ​ទិន្នន័យ​ក្នុង​ក្រឡា​ ​(Cell)​ ​ដែល​បាន​ជ្រើសរើស​

 

F11 : ​បង្កើត​ ​Chart​ ​ថ្មី​

 

ALT + = : ​ធ្វើ​ផល​បូក​ដោយ​ស្វ័យប្រវត្ត​ ​ជា​មួយ​ក្រឡា​ដែល​បាន​ជ្រើស​រើស​

 

ALT + Enter : ​ចាប់​ផ្ដើម​ជួរ​ថ្មី​ ​ក្នុង​ក្រឡា​តែ​មួយ​

 

CTRL + K : ​បញ្ចូល​ ​Hyperlink

 

CTRL+ Shift + $ : ​កំណត់​តួ​លេខ​ក្នុង​ក្រឡា​ ​ឲ្យ​ទៅ​ជា​អត្រា​សាច់​ប្រាក់​

 

CTRL + Shift + & : ​គូស​ប្រអប់​លើ​ក្រឡា​ដែល​បាន​ជ្រើសរើស​

 

CTRL + F12 : បើក​រក​ ​File excel ផ្សេង​ដែល​មាន​ក្នុង​កុំព្យូទ័រ​

 

CTRL + Spacebar : ជ្រើសរើស​យក​ជួរ​ឈ​ទាំង​អស់​

 

Shift + Spacebar : ជ្រើសរើស​ជួរ​ដេក​ទាំង​អស់​

 

CTRL + A : ជ្រើសរើស​យក​ទិន្នន័យ​ទាំង​អស់​

 

CTRL + F : ​ស្វែង​រក​ទិន្នន័យ​នានា​ ​ដែល​មាន​ក្នុង​ ​File Excel​ ​នោះ​

 

CTRL + សញ្ញា​ព្រួយ​ទៅ​ស្ដាំ​ : ទៅ​ទី​តាំង​ខាង​ស្ដាំ​បង្អស់​នៃ​ ​តារាង​ទិន្នន័យ​

 

CTRL + សញ្ញា​ព្រួយ​ទៅ​ឆ្វេង​ : ទៅ​ទី​តាំង​ខាង​ឆ្វេង​បង្អស់​នៃ​ ​តារាង​ទិន្នន័យ

 

CTRL + សញ្ញា​ព្រួយ​ទៅ​លើ​ : ទៅ​ទី​តាំង​ខាង​លើ​បង្អស់​ ​របស់​តារាង​ទិន្នន័យ

 

CTRL + សញ្ញា​ព្រួយ​ទៅ​ចុះ​ក្រោម​ : ទៅ​ទី​តាំង​ខាង​ក្រោម​បង្អស់​ ​របស់​តារាង​ទិន្នន័យ

 

អាន​បន្ត​ ​៖​ ​​កម្មវិធី​ Messenger នឹង​មាន​មុខងារ​ថ្មី​ ដូច​​ឃើញ​ក្នុង​រឿង​ស៊ើបអង្កេត​

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ interestingengineering