រូប​មន្ត​ធម្ម​ជាតិ​ ក្នុងការ​​កម្ចាត់ ​រោម​ពុកមាត់ ​ជារៀង​​រហូត​

តើអ្នកបាត់បង់ជំនឿលើសំរសរបស់ខ្លួន ដោយសារតែរោមពុកមាត់មែនទេ? សូមសាកល្បងរូបមន្តមួយចំនួនខាងក្រោមនេះដើម្បីកម្ចាត់រោមពុកមាត់ របស់អ្នកតាមវិធីសាស្ត្រធម្មជាតិ។ ការដុះរោមគឺជារឿងធម្មជាតិ សូម្បីតែលើរាងកាយរបស់នារី។

ប៉ុន្តែការដុះរោមពុកមាត់របស់នារី គឺជារឿងដ៏អាម៉ាស និងធ្វើឲ្យយើងគ្មានការជឿជាក់ឡើយ ហេតុនេះ យើងមានវិធីសាស្ត្រធម្មជាតិដើម្បីកម្ចាត់រោមនោះតាមបែបធម្មជាតិ និងងាយស្រួលក្នុងការរក។

១). រមៀត និងទឹកដោះគោ៖
តាមរូបមន្តបុរាណ រមៀតអាចធ្វើឲ្យស្បែករបស់អ្នកស្អាត មានភាពរលោង និងភ្លឺថ្លា។ ទឹកដោះគោដើរតួជាធាតុផ្សំពីធម្មជាតិ និងធ្វើឲ្យស្អែករបស់អ្នកភ្លឺរលោង និងមានសំណើម។
– យកម្សៅរមៀតមួយស្លាបព្រា និងទឹកដោះគៅឆៅមួយស្លាបព្រាកាហ្វេលាយបញ្ចូលគ្នាក្នុងចានមួយ
– លាបគ្រឿងផ្សំនោះទៅលើរោមពុកមាត់ ដោយប្រើប្រាស់ម្រាមដៃរបស់អ្នក
– រង់ចាំរហូតដល់វាស្ងួតបន្តិច ដុសថ្មមៗនៅត្រង់កន្លែងដែលលាបនោះ ជាមួយនឹងម្រាមដៃរហូតអស់គ្រឿងផ្សំនោះ។ ត្រូវដុះបញ្រ្ចាស់ទិស នឹងរន្ធរោមរបស់អ្នក។
– លាងចេញជាមួយ នឹងទឹកត្រជាក់ជាការស្រេច។

២). រមៀត និងទឹក៖
ការលាយគ្រឿងផ្សំនេះបញ្ចូលគ្នា មានលក្ខណៈដូចទៅនឹងរមៀត និងទឹកដោះគៅដែរ។
– ត្រូវចាក់បរមាណទឹក និងម្សៅរមៀតឲ្យស្មើគ្នាចូលក្នុងចានមួយ
– លាយឲ្យសព្វ ហើយលាបលើរោមពុកមាត់របស់អ្នក
– ទុករយៈពេលប្រហែលជាកន្លះម៉ោង
– នៅពេលវាស្ងួត ដុសវាថ្មមៗជាមួយនឹងម្រាមដៃអ្នក ក្នុងទិសបញ្ច្រាស់គ្នាទៅនឹងរន្ធរោម
– បន្តធ្វើបែបនេះរយៈពេលបួនសប្តាហ៍

៣). ស៊ុតពណ៌ស៖
– យកផ្នែកសនៃស៊ុត ទៅលាយឲ្យសព្វជាមួយនឹងម្សៅពោត
– កូគ្រឿងផ្សំនេះរហូតទាល់តែស្អិតបន្តិច
– យកគ្រឿងផ្សំនេះទៅលាបលើបបូរមាត់ខាងលើ
– ទុកឲ្យស្ងួតរយៈពេល៣០នាទី ហើយបន្ទាប់មកដុសវាចេញ
– ដើម្បីទទួលបានលទ្ធផលល្អបំផុត ត្រូវធ្វើពីរដងក្នុងមួយសប្តាហ៍។ ក្នុងរយៈពេលមួយខែ អ្នកនឹងកត់សម្គាល់ឃើញថា រោមដែលដុះនោះត្រូវបានកាត់បន្ថយ។

៤). ម្សៅក្រាម (Gram Flour)៖
ម្សៅក្រាម មានប្រសិទ្ធិភាពយ៉ាងខ្ពស់ក្នុងការកម្ចាត់រោមពុកមាត់។
– យកម្សៅក្រាម និងលាយជាមួយនឹងម្សៅរមៀត និងទឹកបន្តិច
– កូ និងលាយរហូតទាល់តែស្អិតបន្តិច
– ដើម្បីធ្វើឲ្យស្អិតល្អ ត្រូវបន្ថែមក្រេមស្រស់បន្តិច
– លាបទៅលើបបូរមាត់ខាងលើ និងរង់ចាំរហូតដល់ស្ងួត
– ដុសចុះឡើងបញ្ច្រាស់នឹងទិសរន្ធរោម

៥). ស្ករស៖
ស្ករសគឺជារូបមន្តដ៏មានប្រជាប្រិយភាពដែលត្រូវបានប្រើប្រាស់ដើម្បីបករោមដោយគ្មានការឈឺចាប់។ វាអាចកម្ចាត់រោម និងការពារកុំឲ្យដុះឡើងវិញ។
– យកស្ករសដាក់ចូលទៅក្នុងខ្ទះឆា និងកម្តៅស្ករនោះរយៈពេល១នាទី
– បន្ថែមទឹកក្រូចឆ្មាស្រស់ចូលក្នុងស្ករដែលក្តៅនោះ
– កូរគ្រឿងផ្សំនោះឲ្យសព្វរយៈពេល១នាទី រហូតដល់រាងស្អិតបន្តិច នោះវានឹងមានពណ៌រាងខ្មៅ
– ទុកឲ្យត្រជាក់ ហើយយកទៅលាបលើបបូរមាត់ខាងលើ
– យកក្រណាត់មួយដុំ និងដាក់លើកន្លែងដែលលាបនោះថ្នមៗ
– រួចហើយទាញចេញយ៉ាងរហ័ស ច្រាស់ទៅនឹងទិសរន្ធរោម

៦). ក្រូចឆ្មា ស្ករស និងទឹក៖
– ប្របាច់ក្រូចឆ្មាពីរផ្លែចូលទៅក្នុងចាន
– បន្ថែមទឹក និងស្ករស ហើយកូរឲ្យសព្វល្អ និងស្អិតបន្តិច
– ពេលវារាងស្អិតល្មមហើយ លាបទៅលើរោមពុកមាត់របស់អ្នក
– ទុកឲ្យស្ងួតរយៈពេល១៥នាទី ហើយបន្ទាប់លាងទឹកចេញ

ការបករោមជាមួយនឹងស្ករស៖ អ្នកមិនចាំបាច់ទៅកន្លែងបករោមដើម្បីបករោមពុកមាត់អ្នកឡើយ។ ការបករោមដោយស្ករស គឺងាយស្រួល គ្មានការឈឺចាប់ ដែលអាចប្រើនៅផ្ទះបាន៕

ប្រភព៖ baykdang

  • រូប​មន្ត​ធម្ម​ជាតិ​ ក្នុងការ​​កម្ចាត់ ​រោម​ពុកមាត់ ​ជារៀង​​រហូត​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/03  Category:សុខភាព
Tags: