ពោតបារាំង + ទឹក = គ្មាន​ទឹក​នោម​ផ្អែម & កូ​ឡេស្ទេរូល​?

ជាធម្មតាខ្មែរ​យើង​ហៅ​បន្លែ​មួយ​ប្រ​ភេទ​នេះ​ថា​ជា​ពោត​បារាំង តែ​ក្នុង​ភាសា​អង់គ្លេស​វា​មាន​ឈ្មោះ​ជា​ច្រើន​ដូច​ជា​៖ “ប៊ីនឌី” (Bhindi) “អូក្រា” (Okra) និង​អ្នក​ខ្លះ​ហៅ​វា​ថា​ជា “ម្រាម​ដៃ​មនុស្ស​ស្រី” (Lady Finger) ។ ក្នុង​បន្លែ​បៃតង​មួយ​ប្រភេទ​នេះ​សម្បូរ​ទៅ​ដោយ​សារធាតុ​សរសៃ កាល់ស្យូម រីបូហ្វ្លាវីន (Riboflavin) អាស៊ីត​ហ្វូលីក (Folic Acid) វីតាមីន ស៊ី (Vitamin C) វីតាមីន​ប៊ីសិក្ស (Vitamin B6) វីតាមីន អេ (Vitamin A) ម៉ាញេស្យូម និង​សារធាតុ​មាន​ប្រយោជន៍​ជា​ច្រើន​ទៀត​។ មិន​ថា​ទោះ​បី​ជា​អ្នក​ទទួល​ទាន​ឆៅ ស្រុះ ឬ​ឆា​នោះ​ទេ អ្នក​នឹង​ទទួល​បាន​នូវ​អ្វី​ដូច​បាន​រៀប​រាប់​ខាង​លើ​ពី​ពោត​បារាំង​។

ប៉ុន្តែ​តាម​ប្រភព​មួយ​ឱ្យ​ដឹង​ថា ពោត​បារាំង​អាច​ជួយ​បង្ការ​បញ្ហា​តម្រង​នោម ទឹក​នោម​ផ្អែម កូឡេស្ទេរូល និង​ជំងឺ​ហឺត​ផង​ដែរ​ បើ​យើង​យក​ទឹក​ត្រាំ​ពោត​បារាំង​មក​ទទួល​ទាន​។ របៀប​ធ្វើ​គឺ​គ្រាន់​តែ​យក​ពោត​បារាំង ៣ ទៅ ៤ ផ្លែ​មក​កាត់ ហើយ​ដាក់​ត្រាំ​ទឹក ១ កែវ​ទុក​ចោល​រយៈ​ពេល ១ យប់ ព្រឹក​ឡើង​ពេល​ក្រោក​ពី​ដំណេក​ទទួល​ទាន​ទឹក​នោះ​ជា​ការ​ស្រេច​។

ខាងក្រោមនេះ​ជា​អត្ថប្រយោជន៍​ដែល​អ្នក​ទទួល​បាន​ពី​ពោត​បារាំង​៖

-សារធាតុសរសៃ​របស់​ពោត​បារាំង​មាន​ប្រយោជន៍​ចំពោះ​ផ្លូវ​នៃ​ប្រព័ន្ធ​ ក្រពះ​ពោះ​វៀន​។ វា​អាច​ជួយ​បង្ការ​ជាតិ​ហ្កាស់ អាការ​ហើម​ពោះ និង​ទល់​លាមក​ជា​ដើម​។

-ពោតបារាំងជួយដល់​បាក់តេរី​មាន​ប្រយោជន៍​នៅ​ក្នុង​ពោះវៀន​របស់​អ្នក​។ វា​ក៏​មាន​ផ្ទុក​វីតាមីន ស៊ី (Vitamin C) ដែល​មាន​ប្រយោជន៍​ដល់​ប្រព័ន្ធ​ការពារ​រាង​កាយ​ផង​ដែរ​។

-ពេលទទួលទាន​ពោត​បារាំង​មិន​ថា​ឆ្អិន ឬ​ឆៅ​ក៏​ដោយ អ្នក​នឹង​ទទួល​បាន​ជាតិ​សរសៃ​ដែល​អាច​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង ​ឈាម​របស់​អ្នក​បាន​ផង​ដែរ​។

-ពោតបារាំង​មាន​ផ្ទុក​វីតាមីន អេ (Vitamin A) លូតេអ៊ីន (Lutein) (ធាតុ​ពណ៌​លឿង​ដែល​មាន​ក្នុង​ស៊ុត​) និង​បេតាការ៉ូទីន (Betacarotene) ដែល​ល្អ​សម្រាប់​ភ្នែក​ផង​ដែរ​។

-ពោតបារាំងក៏​ល្អ​សម្រាប់​អ្នក​ដែល​ចង់​សម្រក​ទម្ងន់​ផង​ដែរ ព្រោះ​វា​មាន​ផ្ទុក​កាឡូរី​ក្នុង​កម្រិត​ទាប​។ ក្នុង​ពោត​បារាំង​គ្មាន​ទាំង​សារធាតុ​ដែល​ធ្វើ​ឱ្យ​រាង​កាយ​ធាត់ និង​គ្មាន​ទាំង​កូឡេស្ទេរ៉ូល​។

-ពោតបារាំង​ក៏​អាច​ជួយ​ឱ្យ​រា​ង​កាយ​អ្នក​បញ្ចេញ​ជាតិ​ពុល និង​កូឡេស្ទេរ៉ូល​ដែល​លើស​កំណត់​ក្នុង​រាង​កាយ​អ្នក​បាន​ផង​ដែរ​។ បើ​សិន​ជា​អ្នក​ចាញ់​ក្លិន ឬ​មិន​ចូល​ចិ​ត្ត​​ទទួល​ទាន​ពោត​​បារាំង​ អ្នក​អាច​សាក​ល្បង​ទឹក​វា​ក៏​ជា​មធ្យោបាយ​ល្អ​ម្យ៉ាង​ដែរ​៕

ប្រភព៖ iknow

  • ពោតបារាំង + ទឹក = គ្មាន​ទឹក​នោម​ផ្អែម & កូ​ឡេស្ទេរូល​?已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/03  Category:សុខភាព
Tags: