បក្ស​ប្រឆាំង​ថា​ចំណាត់​ការ​របស់​តុលាការ​មក​លើ​មន្ត្រី​ខ្លួន​គឺ​ជា​​ការ​គាបសង្កត់​និង​ដាក់​សម្ពាធ

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា  ចាត់​ទុក​ចំណាត់​ការ​របស់​តុលាការ​មក​លើ​មន្ត្រី​បក្ស​ប្រឆាំង ថា​ជា​ការ​គាបសង្កត់ និង​ដាក់​សម្ពាធ​មក​លើ​គណបក្ស​មួយ​នេះ​ឲ្យ​ចុះ​ខ្សោយ។

ការ​លើក​ឡើង​របស់​លោក សុន ឆ័យ គឺ​ស្រប​ពេល​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​ជា​បន្តបន្ទាប់​កោះ​ហៅ​ថ្នាក់​ដឹកនាំ​គណបក្ស គឺ​លោក កឹម សុខា និង​តំណាងរាស្ត្រ​បក្ស​នេះ​ចំនួន ២​រូប​ទៀត គឺ​លោក តុ វ៉ាន់ចាន់ និង​លោក ពិន រតនា ឲ្យ​ចូល​សាកសួរ​ពី​ដំណើរ​រឿង​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។

ក្នុង​ដីកា​កោះ​របស់​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ កោះ​ហៅ​លោក តុ វ៉ាន់ចាន់ និង​លោក ពិន រតនា ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ពាក់ព័ន្ធ​នឹង​អំពើ​ពេស្យាចារ ខណៈ​លោក កឹម សុខា ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុជាតិ កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ក្នុង​ដំណើរ​រឿង​បរិហារកេរ្តិ៍ តាម​បណ្ដឹង​របស់​កញ្ញា ធី សុវណ្ណថា។

រហូត​មក​ទល់​ពេល​នេះ មាន​មន្ត្រី និង​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន ១៦​រូប​ហើយ ដែល​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។