អ្នក​ជំនាញ បង្ហាញ​កម្មវិធី​Google Women Techmakers​ ដល់​យុវជន​កម្ពុជា​

អ្នក​ជំនាញ បង្ហាញ​កម្មវិធី​Google Women Techmakers​ ដល់​យុវជន​កម្ពុជា​ភ្នំពេញ ៖ ក្រុមហ៊ុន​Google Developer Group​ភ្នំពេញ​ និង​ក្រុមហ៊ុន​សែ​ល​កាត​ បាន​បើក​សិក្ខាសាលា​មួយ​ ដើម្បី​ផ្តល់​ឱកាស​ដល់​អ្នក​ចូលចិត្ត​ផ្នែក​បច្ចេកវិទ្យា​ ដើម្បី​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ការសិក្សា​រៀន​សូត្រ​ និង​ទំនាក់ទំនង​ពី​កម្មវិធី Google Women Tech makers។

សិក្ខ​សាលា​នោះ​មាន​វាគ្មិន​ជាច្រើន​បាន​ធ្វើ​បទ​បង្ហាញ​ទាក់ទង​នឹង​បច្ចេកវិទ្យា​ដល់​យុវជន​ដែល​បាន​ចូលរួម​យ៉ាង​ច្រើន​កុះករ ​កាលពី​រសៀល​ថ្ងៃ​ទី​០១​ឧសភា​ នៅ​មជ្ឈមណ្ឌល​កិច្ច​សហ​ប្រតិបត្តិការ​កម្ពុជា-​កូរ៉េ​។​ វាគ្មិន​ទាំងនោះ គឺជា​អ្នក​អនុវត្ត​ផ្ទាល់ ​និង​ជួយ​បង្កើន​សមត្ថភាព​ដល់​កម្រិត​កំពូល​ជាមួយ​កម្មវិធី​ប្រកួតប្រជែង​បង្កើត​បច្ចេកវិទ្យា​ថ្មីៗ​ដូចជា កម្មវិធី​WTM Android Study និង​កម្មវិធី Google Women Techmakers Hackathon។
កម្មវិធី​Google Women Techmakers(WTM) ​គឺជា​ផ្នែក​មួយ ​នៃ​កម្មវិធី​សរសេរ​កូដ​កម្មវិធី​Android​ដែល​ត្រូវការ​ចាំបាច់​ក្នុង​វិស័យ​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន​។​

ម្យ៉ាងទៀត ​កម្មវិធី​WTM Android Study Jams​ត្រូវ​បាន​បង្កើត​ឡើង​សមស្រប​សម្រាប់​ការ​ផ្តល់​ឲ្យ​អ្នក​រៀន​សរសេរ​កូដ​ដំបូង​អាច​បង្កើត​កម្មវិធី Android App​ដែល​បាន។
សិក្ខាកាម​ទាំងអស់​ នឹង​ប្រគល់​ភារកិច្ច​ឲ្យ​បំពេញ​ហើយ​ទទួល​បាន​នូវ​វិញ្ញាបនបត្រ​បញ្ជាក់​ពី​Google​ បន្ទាប់ពី​ពួកគេ​ប្រគល់​កម្មវិធី​App​ដែល​បង្កើត​បាន។

លោក​ អៀន​ វ៉ាត​សុន​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កា​ត​បាន​ដឹង​ថា ​«​សែ​ល​កាត​ មាន​មោទនភាព​ និង​កិត្តិយស​បំផុត​ដោយមាន​ចូលរួម​ក្នុង​ប្រព្រឹត្តិការ​បច្ចេកវិទ្យា​ច្នៃប្រឌិត​ទាំងពីរ​នេះ​ដែល​ជួយ​លើក​កម្ពស់​យុវជន​ខ្មែរ​តាមរយៈ​ការ​ផ្តល់​នូវ​ឱកាស​ដល់​ពួកគេ​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ជំនាញ​ពិសេស​របស់​ខ្លួន​ និង​ឱកាស​ជួប​សិក្សា​ផ្ទាល់ ​ពិសេស​សហគ្រិន​គំរូ​មួយ​ចំនួន​ ក៏ដូចជា​ដៃគូ​របស់​ពួកគេ​ផង​ដែរ​»៕