តើ​មុខ​មាត់​បុរស​ក្នុង​រូប​ខាង​ឆ្វេង​នេះ​ស្រដៀង​ Sergio Ramos អត់​ ? ពេល​ស្គាល់​ឈ្មោះ​គាត់​ជឿ​ថា​ប្រិយមិត្ត​ប្រាកដ​ជា​ភ្ញាក់​ផ្អើល​មិន​ខាន​

ក្រោយពីឃើញរូបបុរសនេះជឿថាប្រិយមិត្តមួយចំនួនប្រហែលជាអាចគិតមុខមាត់គាត់មើលទៅស្រដៀងនឹងខ្សែការពារដ៏ឆ្នើមមួយរូបរបស់ក្លឹប Real Madrid គឺកីឡាករ Sergio Ramos ត្រូវទេ ។ ចុះឆ្ងល់អត់ថាតើគាត់ជាអ្នកណា ?

តាមពិតបុរសរូបនោះមានឈ្មោះថា Joseph Stalin គាត់គឺជាមេដឹកនាំរបស់សហភាពសូវៀតនៅចន្លោះឆ្នាំ១៩២៤ដល់ឆ្នាំ១៩៥៣ ។ ហើយគាត់ត្រូវបានគេស្គាល់ថាជាមេដឹកនាំកុម្មុយនីសដ៏ល្បីល្បាញមួយរូបរបស់សហភាពសូវៀតផងដែរ ។

ប្រវត្តិខ្លះរបស់លោក Stalin ៖

Stalin មានឈ្មោះកំណើតថា Joseb Besarionis dze Jughashvili គាត់បានកើតនៅថ្ងៃទី១៨ខែមេសាឆ្នាំ១៨៧៨ នៅក្នុងទីក្រុង Gori ដែលស្ថិតក្នុងចក្រភពរុស្សី ( ហើយបច្ចុប្បន្នប្រទេស Georgia ) ឪពុករបស់គាត់មានឈ្មោះថា Besarion Jughashvili ម្ដាយរបស់លោកមានឈ្មោះថា Ketevan Geladze ។

ក្នុងឆ្នាំ១៩១៧លោកស្ដាលីនគឺជាសមាជិកមួយក្នុងការបដិវត្ត Bolshevic ដែលពេលនោះមានលោក Vladimir Lenin ជាអ្នកដឹកនាំ ។ ក្រោយមកនៅឆ្នាំ១៩២២ Stalin បានត្រូវបានតែងតាំងជាអគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលគណបក្សការងាររុស្ស៊ីដែលជាក្រុមនិយមលទ្ធិម៉ាក្ស ។ ក្រោយពីលោក Lenin បានបាត់បង់ជីវិតក្នុងឆ្នាំ១៩២៤លោក Stalin បានពង្រឹងអំណាចរបស់ខ្លួនរហូតក្លាយជាអ្នកដឹកនាំសហភាពសូវៀត ។

លោក Stalin គឺជាមេដឹកនាំដ៏ខ្លាំងក្លាដែលដឹកនាំសហភាពសូវៀតតទល់ពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២ ។ យ៉ាងណាក្រោយចប់សង្គ្រាមលោកលើកទី២គឺអំឡុងឆ្នាំ១៩៤៥លោកបានចាប់ផ្ដើមមានជំងឺដោយសារការជក់បារីដ៏ខ្លាំងក្លារបស់គាត់ លុះដល់ថ្ងៃ៥ខែមីនាក្នុងឆ្នាំ១៩៥៣លោក Stalin ក៏បានទទួលអនិច្ចកម្មដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាល ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • តើ​មុខ​មាត់​បុរស​ក្នុង​រូប​ខាង​ឆ្វេង​នេះ​ស្រដៀង​ Sergio Ramos អត់​ ? ពេល​ស្គាល់​ឈ្មោះ​គាត់​ជឿ​ថា​ប្រិយមិត្ត​ប្រាកដ​ជា​ភ្ញាក់​ផ្អើល​មិន​ខាន​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/03  Category:ជីវិតនិងសង្គម
Tags: