ជយលាភី​លេខ​១ “សម្រស់​ឯក​វាយនភណ្ឌ​ ​២០១៦” គឺ​​អ្នក​ព្រៃវែង ទាំង​ពីរ

ស្ថានីយ​ទូរទស្សន៍​ថ្មី​បំផុត​នៅ​កម្ពុជា ភីអិនអិន បាន​បំពាក់​ម្កុដ​តំណាង​ប្រទេស​ជា​លើក​ដំបូង​ដល់​បេក្ខជន បេក្ខនារី ជយលាភី​ក្នុង​កម្មវិធី សម្រស់​ឯក​វាយនភណ្ឌ​ ឆ្នាំ​២០១៦ ដែល​ផ្សាយ​ផ្ទាល់​ចេញ​ពី​ស្ទូឌីយោ​ ភីអិនអិន កាល​ពី​ថ្ងៃ​អាទិត្យ ទី​១ ខែ​ឧសភា​ កន្លង​ទៅ​។

 

ព្រឹត្តិការណ៍​នេះ គឺ​ជា​លើក​ទី​មួយ​សម្រាប់ ភីអិនអិន ដែល​ទទួល​រៀបចំ​ធ្វើ ហើយ​រំពឹង​នឹង​បន្ត​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ទៅ​មុខ​ទៀត​។ ការ​ប្រកួត​​ប្រជែង​នេះ ជា​កិច្ច​សហការ​រវាង ភីអិនអិន និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

 

ជយលាភី​លេខ​១ “សម្រស់​ឯក​វាយនភណ្ឌ​ ​២០១៦” គឺ​​អ្នក​ព្រៃវែង ទាំង​ពីរ

 

ជយលាភី​លេខ​១ ផ្នែក​បុរស បាន​ទៅ​លើ​បេក្ខជន ភីន ភក្តី អាយុ ២៤​ឆ្នាំ មក​ពី​ខេត្ត​ព្រៃវែង បម្រើ​ការ​ជា​កម្មករ​ក្នុង​រោងចក្រ​កាត់ដេរ Eclat Textile រាជធានី​ភ្នំពេញ​។​

 

ជយលាភី​លេខ​១ ផ្នែក​នារី បាន​ទៅ​លើ​បេក្ខនារី សុន សុខហឿន អាយុ ២១​ឆ្នាំ មក​ពី​ខេត្ត​ព្រៃវែង បម្រើ​ការ​ជា​កម្មការនី​ក្នុង​រោងចក្រ​ស្បែក​ជើង Golden Gain Shoe រាជធានី​ភ្នំពេញ​។

 

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឡើង​ជា​កិត្តិយស​ផ្តល់​ពាន​សម្រាប់​បេក្ខជន បេក្ខនារី ជយលាភី​ទាំង​៦​រូប ក្នុង​ព្រឹត្តិការណ៍​នេះ​។

 

បងប្អូន​កម្មករ កម្មការិនី​សរុប​​៤០​រូប ត្រូវ​បាន​ជ្រើស​សម្រាប់​ការ​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី ​សម្រស់​ឯក​វាយនភណ្ឌ វគ្គ​ផ្ដាច់​ព្រ័ត្រ​ដែលប្រព្រឹត្តទៅ​ក្នុង​ស្ទូឌីយោ​ ភីអិនអិន កាល​ពី​ម៉ោង ៥ ដល់​ម៉ោង ៧​យប់ ថ្ងៃ​អាទិត្យ ទី​១ ខែ​ឧសភា បន្ទាប់​ពី​ចម្រាញ់​ចេញ​ពី​បងប្អូន​កម្មករ កម្មការិនី​រាប់​ពាន់​នាក់ ដែល​បាន​ដាក់​ពាក្យ​ប្រកួត​ប្រជែង​ថ្នាក់​តំបន់​នា​ពេល​កន្លង​មក។

 

វិញ្ញាសា​ចម្បង​ក្នុង​កម្មវិធី​នេះ គឺ​ផ្តោត​សំខាន់​លើ​សម្រស់ ចំណេះដឹង​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់​ដេរ និង​ភាព​ជឿជាក់​របស់​បេក្ខជន និង​បេក្ខនារី ទាំង​៤០​រូប​។

 

ជយលាភី​លេខ​១ “សម្រស់​ឯក​វាយនភណ្ឌ​ ​២០១៦” គឺ​​អ្នក​ព្រៃវែង ទាំង​ពីរ

 

ជយលាភី​លេខ​១ ​ទទួល​បាន​ពាន​ម្នាក់​មួយ និង​ថវិកា​ម្នាក់ ៤​លាន​រៀល រួម​នឹង​ផល​ប្រយោជន៍​ផ្សេង​ៗ​ជា​ច្រើន​ទៀត ខណៈ​បេក្ខជន បេក្ខនារី ជាប់​ចំណាត់​ថ្នាក់​លេខ​២ ទទួល​បាន​ថវិកា​ម្នាក់ ៣​លាន​រៀន និង​លេខ​៣ ទទួល​បាន​ថវិកា​ម្នាក់ ២​លាន​រៀល ជាមួយ​អត្ថប្រយោជន៍​ផ្សេងៗ​មួយ​ចំនួន​ទៀត៕

 

ជយលាភី​លេខ​១ “សម្រស់​ឯក​វាយនភណ្ឌ​ ​២០១៦” គឺ​​អ្នក​ព្រៃវែង ទាំង​ពីរ

 

អត្ថបទ៖ ពាណិជ្ជកម្ម​