កុមារី​ ដែល​ត្រូវ​លោក​សង្ឃ​រំលោភ​​ ​ទទួល​អំណោយ​ពី​មន្ត្រី​សាលាខេត្ត​បន្ទាយមានជ័យ

កុមារី​ ដែល​ត្រូវ​លោក​សង្ឃ​រំលោភ​​ ​ទទួល​អំណោយ​ពី​មន្ត្រី​សាលាខេត្ត​បន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ​លោក​ស្រី​ប៉ុក​ ណា​ឌី​ អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ​ បាន​នាំ​យក​អំណោយ ​ទៅ​ជូន​ដល់​ដៃ​កុមារី​រងគ្រោះ​ម្នាក់​ ដែល​ត្រូវ​លោក​សង្ឃ​ចាប់​រំលោភ​​កាលពី​ពេល​កន្លង​ទៅ​ និង​នាំ​​យក​អំណោយ​មួយ​ចំនួន​ទៀត​ ចែក​ជូន​ជន​ក្រីក្រ​ និង​កុមារ​កំព្រា​នៅ​តាម​មូលដ្ឋាន​នានា​នៅ​ក្នុង​ស្រុក​អូរជ្រៅ។

ការ​ចុះ​ចែក​អំណោយ​នេះ​ ធ្វើ​ឡើង​កាលពី​ព្រឹក​​ថ្ងៃ​ទី​៣ ​ខែ​ឧសភា​ ឆ្នាំ​២០១៦​ នៅ​ក្នុង​ឃុំ​ចំនួន​ពីរ​ គឺ​ឃុំ​សំរោង​ និង​ឃុំ​សឹង្ហ ​ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ។ ​

គួរ​រំលឹក​ថា ​​​កុមារី​ម្នាក់​ឈ្មោះ​ផ​.​ស​.​ល​.​ អាយុ​៨​ឆ្នាំ​ ​​ត្រូវ​ឪពុកម្ដាយ​ទុក​ឲ្យ​នៅ​ជាមួយ​ជីដូន​ ហើយ​ទៅ​ថៃ​បាត់។ ក្រោយមក​​កុមារី​រងគ្រោះ​ ត្រូវ​បាន​​​​លោក​សង្ឃ​នៅ​ក្នុង​វត្ត​អូរជ្រៅ​ ល្បួង​យក​ទៅ​រំលោភ​ទាំង​ថ្ងៃ​បាន​សម្រេច​នៅ​ក្នុង​កុដិ ​​​តាំងពី​ម៉ោង​១២​ថ្ងៃ​រហូតដល់​ម៉ោង​៤​ល្ងាច​ ​ទើប​លោកសង្ឃ​នោះ​ដោះលែង​ឲ្យ​មក​ផ្ទះ​វិញ។ ករណី​នេះ​កើត​ឡើង​កាលពី​ថ្ងៃ​ទី​២៨ ​ខែ​មេសា ហើយ​​ដោយ​ឮ​ដំណឹង​ខាង​លើ​នោះ​​ ​ទើប​លោក​ស្រី​​​ ប៉ុក ​ណា​ឌី​ អភិបាល​រង​ខេត្ត​​បន្ទាយមានជ័យ និង​​​​ជា​អនុប្រធាន​ចលនា​ស្ត្រី​ខេត្ត​ រួម​ជាមួយ​ក្រុម​ការងារ​ស្ត្រី ​ក្រុម​យុវជន​ឃុំ​ស្រុក​ បាន​​នាំ​យក​អំណោយ​ទៅ​សួរ​សុខទុក្ខ​​​ដល់​ជនរងគ្រោះ​ដល់​លំនៅឋាន។

លោក​ស្រី​ប៉ុក ​ណា​ឌី​​ បាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​​កុមារី​រងគ្រោះ​ខាង​លើ, ​​ជន​ក្រីក្រ​ចំនួន​៥​គ្រួសារ​ទៀត​​ក្នុង​ឃុំ​សំរោង​ ​ដែល​ជួប​ការ​ខ្វះខាត​លើ​ជីវភាព​ធ្ងន់ធ្ងរ​ ក៏​ទទួល​បាន​អំណោយ​ផង​ដែរ។ អំណោយ​ទាំង​នេះ​ ​អាជ្ញាធរ​មូលដ្ឋាន​ចាប់ពី​ភូមិ​ដល់​ស្រុក​ និង​ខេត្ត​ បាន​ខិតខំ​​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រមូល​កៀរគរ​ពី​សប្បុរសជន​នានា។

អំណោយ​យក​ទៅ​ចែក​ជូន​ដល់​ជនរងគ្រោះ​​ ​រួម​មាន​ មី ​ អង្ករ ​ទឹកត្រី​ ទឹកស៊ីអ៊ីវ ​ចានឆ្នាំង ​និង​ថវិកា​​មួយ​ចំនួន។ ដោយឡែក​ចំពោះ​ក្មេង​កំព្រា​២​នាក់​ រស់នៅ​ក្នុង​ឃុំ​សិង្ហ​ ស្រុក​អូរជ្រៅ​​​ ក៏​បាន​ទទួល​អំណោយ​មនុស្សធម៌​ពី​សាលាខេត្ត​បន្ទាយមានជ័យ​ផង​ដែរ ​រួម​មាន​ចានឆ្នាំង កន្ទេល ភួយ​ខ្នើយ អង្ករ ថវិកា​ ​និង​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ​ទៀត​ ​ ក្នុង​នោះ​ដែរ​ក៏​មាន​កុមារី​ពិការ​ភ្នែក​ម្នាក់​ ដែល​ឪពុក​ម្ដាយ​ទុកចោល​ ​ព្រមទាំង​ជីដូន​ ក៏​បាន​ទទួល​អំណោយ​ដូច​គេឯង​ដែរ៕