សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេច​ក្តី​ជូនដំណឹង​ឲ្យ​ក្រុម​ហ៊ុន​ណា​ហ្គា​វើ​ល​ដ៏​កែសម្រួល​សំណង់​ផ្ទាល់​ដី

សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេច​ក្តី​ជូនដំណឹង​ឲ្យ​ក្រុម​ហ៊ុន​ណា​ហ្គា​វើ​ល​ដ៏​កែសម្រួល​សំណង់​ផ្ទាល់​ដីភ្នំពេញ ៖ ដោយសារតែ​ក្រុម​ហ៊ុន​ណាហ្គា​វើ​ល​ដ៏​នៅតែ​បន្ត​ការសាងសង់​រំលោភ​ចំណី​សាធារណៈ​ទៀត​នោះ សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេច​ក្តី​ជូនដំណឹង​មួយ​ជាថ្មី​ទៀត ដើម្បី​ឲ្យ ក្រុម​ហ៊ុន​នេះ​គោរព​នូវ​ការណែនាំ​ដែល​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​ធ្វើ​ការណែនាំ​កន្លងមក។

ក្នុង​សេចក្តី​ជូនដំណឹង​នោះ​សាលា​រាជធានី​បាន​ណែនាំ​ចំនួន​៣​ចំណុច ដើម្បី​ឲ្យ​ក្រុម​ហ៊ុន​អនុវត្ត ក្នុង​នោះ​រួមមាន ៖

ទី​១ រុះរើ​សំណង់​គ្រោង​ដែល​យ៉ាប​ដំបូល​គម្រប​ការពារ​ទឹកភ្លៀង​ដែល​សង់​លយ​មក​លើ​លំហ​សាធារណៈ។

ទី​២ កែសម្រួល​ចិញ្ចើម​ផ្លូវ ដែល​ស្ថិត​នៅមុខ អគារ​ណាហ្គា​វើ​ល​ដ៏​ដែល​សង់​លយ​ចូល​លើ​ទ្រូងផ្លូវ​សាធារណៈ។

ទី​៣ ត្រូវ​ប្រើ​ចិញ្ចើម​ផ្លូវ​មុខ​អគារ​ណាហ្គា​វើ​ល​ដ៏​ដែល​សម្រាប់​ជា​ប្រយោជន៍​សាធារណៈ ដោយ​ជៀសវាង​ការប្រើប្រាស់​ខុស​គោលដៅ ដូចជា​ដាក់​ទង់ជាតិ​លើ​ចិញ្ចើម​ផ្លូវ​ជាដើម​។

ដោយឡែក​នៅ​ក្នុង​ហ្វេ​ស​បុក​របស់​លោកប៉ា សុជាតិ​វង្ស​អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​សរសេរ​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០១៦​នេះ ក្រុមការងារ​រដ្ឋបាល​រាជធានី​ភ្នំពេញ​យើង រួមមាន​មន្ទីរ​រៀបចំ​ដែនដី អាជ្ញាធរ​ខណ្ឌ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​សំណង់​របស់​ក្រុមហ៊ុន ណាហ្គា វើ​ល​ដ៏។

ជា​លទ្ធផល ក្រុមហ៊ុន​ត្រូវ​ធ្វើ​ការ​កែសម្រួល​នូវ​ចំណុច​មួយចំនួនទៀត ដែល​មិនទាន់​ត្រឹមត្រូវ៕

សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេច​ក្តី​ជូនដំណឹង​ឲ្យ​ក្រុម​ហ៊ុន​ណា​ហ្គា​វើ​ល​ដ៏​កែសម្រួល​សំណង់​ផ្ទាល់​ដី សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេច​ក្តី​ជូនដំណឹង​ឲ្យ​ក្រុម​ហ៊ុន​ណា​ហ្គា​វើ​ល​ដ៏​កែសម្រួល​សំណង់​ផ្ទាល់​ដី សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេច​ក្តី​ជូនដំណឹង​ឲ្យ​ក្រុម​ហ៊ុន​ណា​ហ្គា​វើ​ល​ដ៏​កែសម្រួល​សំណង់​ផ្ទាល់​ដី