​ភ្លើង​ប្រច័ណ្ឌ​ឆេះ​ងំ​ក្នុង​ឱរា​ប្តី​កំណាច​ទាញយក​កាំបិត​ចុង​ស្រួច​ចាក់​ប្រពន្ធ​គ្មាន​ញញើត​ដៃ​

​ភ្នំពេញ​៖ ដោយសារ​ភ្លើង​ប្រច័ណ្ឌ​ឆេះ​ងំ​ក្នុង​ឱរា និង​ផ្តើមចេញ​ជម្លោះ​ពាក្យសំដី បុរស​ជា​ប្តី​កោងកាច​ម្នាក់​បាន​យក​កាំបិត​ចាក់​ប្រពន្ធ​ប៉ង​សម្លាប់ចោល លែង​នឹក​ដល់​គ្រា​ដំបូង​ដែល​បុរស​រូបនោះ​អង្វរ​សុំ​ស្នេហ៍​ទម្រាំ​បាន​ក្លាយជា​ប្តី​ប្រពន្ធ​នឹង​គ្នា​។ ការប៉ុនប៉ង​ចាក់​សម្លាប់​ប្រពន្ធ​ដែល​បង្ក​ឲ្យ​របួសធ្ងន់​នេះ​បាន​ផ្ទុះឡើង កាលពី​វេលា​ម៉ោង​១៤ និង​២0​នាទី ថ្ងែ​ទី​១៧ ខែមេសា ឆ្នាំ ២០១៦ នៅ​ចំណុច​ផ្ទះជួល​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ឬា​ច​ធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនដៃដល់​ប្រើ​កាំបិត​ចុង​ស្រួច​ប៉ង​ចាក់​សម្លាប់​ប្រពន្ធ​ខ្លួន​នោះ មានឈ្មោះ ហេង សុវណ្ណ​ណេ​ត ភេទ​ប្រុស អាយុ​30​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។​​ចំណែក​ប្រពន្ធ​ជា​ជនរងគ្រោះ​មាន ឈ្មោះ អាន ស្រី រុំ ភេទ​ស្រី អាយុ​23​ឆ្នាំ មុខរបរ​កម្មករ ស្នាក់នៅ​ផ្ទះជួល​កើតហេតុ​ខាងលើ​ជាមួយគ្នា​។ ក្រោយ​កើតហេតុ​ជនបង្ក​ត្រូវបាន​កម្លាំង​នរគ​បាល​ប៉ុស្តិ៍​ចោមចៅ​ចាប់​ឃាត់ខ្លួន​យកទៅ​សួរនាំ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់ ៕

KA-19-04-2016-01 KA-19-04-2016-02 KA-19-04-2016-03