អ្នក​ភូមិ​ឥណ្ឌូណេស៊ី​​ប្រទះ​​ឃើញ​តុក្កតា​សិច យល់​ច្រឡំ​ថា​ជា​ទេវតា​ពី​ឋានសួគ៌​

អ្នក​ភូមិ​​​នៃ​​​​កោះ​​ដាច់​ស្រយាល​​មួយ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​បង្ក​ឲ្យ​ មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​បន្ទាប់​ពី​​ប្រទះ​ឃើញ​​​តុក្កតា​សិច​​​​​ទើរ​លើ​ឆ្នេរ​សមុទ្រ​ តែ​​យល់​ច្រឡំ​​​​ថា​គឺ​ជា​ទេវតា​ធ្លាក់​ពី​លើ​មេឃ។ នេះ​បើ​​យោង​តាម​សារព័ត៌មាន AFP។

ក្រោយ​​​​លេច​ឮ​សេចក្ដី​រាយការណ៍​​​ពី​រឿង​ទេវតា​ធ្លាក់​ពី​លើ​​​ឋានសួគ៌​ និង​​ការ​​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​មាន​ការ​​ចលាចល​រំជើប​​រំជួល​​ក្នុង​សង្គម​កើត​ឡើង ក្រុម​ប៉ូលិស​ឥណ្ឌូណេស៊ី​បាន​​​​ធ្វើ​ប្រតិបត្តិការ​ស៊ើប​អង្កេត​មួយ​ឡើង។ ​​​​​

​​ពេល​ទៅ​ដល់​​​​កោះ Banggai ​ជា​កន្លែង​​អ្នក​ភូមិ​នៅ​ទី​នោះ​​ល្បី​​​​​​រក​​​ឃើញ​​​ទេវតា​​ ​​ ប៉ូលិស​បាន​​ឲ្យ​ដឹង​​​ថា​គឺ​​ជា​តុក្កតា​​ដែល​រក​ឃើញ​ដោយ​បុរស​ម្នាក់។ អ្នក​ភូមិ​ឈ្មោះ​ Pardin ជា​អ្នក​រក​ឃើញ​តុក្កតា​​​​​ខាង​លើ​​​កាល​ពី​ខែ​​មិនា​កន្លង​​ទៅ​នៅ​ពេល​ដែល​លោក​កំពុង​​រក​​ត្រី គឺ​ក្រោយ​ពេល​​ដែល​បាតុភូត​​​សូរ្យគ្រាស​​បាន​កើត​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​​មួយ​ថ្ងៃ។

ក្រុម​ប៉ូលិស​ស៊ើប​អង្កេត​​​បាន​ឲ្យ​ដឹង​ទៀត​ថា លោក​ Pardin បាន​យក​តុក្កតា​​ទៅ​ផ្ទះ​របស់​លោក​ដោយ​មាន​ការ​គោរព​​​​ពី​​​អ្នក​ភូមិ​ជា​ច្រើន។ ដើម្បី​ជា​ការ​គោរព ម្ដាយ​របស់ Pardin ក៏​បាន​គោរព​ផ្លាស់​ប្ដូរ​សំលៀក​​បំពាក់​រៀង​រាល់​ថ្ងៃ​ដល់​តុក្កតា​ផង​ដែរ ជា​ពិសេស​​គេ​អាច​ឃើញ​​តុក្កតា​អង្គុយ​រួម​ដំណើរ​​លើ​ទូក​ជា​មួយ​អ្នក​​ភូមិ​ទៀត​ផង។

ក្រោយ​ស៊ើប​អង្កេត​ដឹង​រឿង​​ច្បាស់​លាស់​ ក្រុម​ប៉ូលិស​បាន​សម្រេច​ចិត្ត​ដក​ហូត​​តុក្កតា​ខាង​លើ​ដើម្បី​បញ្ចប់​​​ការ​​​​យល់​ច្រឡំ​​នោះ។

មេ​បញ្ជាការ​ប៉ូលិស​​ក្នុង​តំបន់​ម្នាក់ គឺ​លោកHeru Pramukarno បាន​​ឲ្យ​ដឹង​ថា៖ “ពួក​គេ​ពុំ​មាន​អ៊ីនធឺណិត​​ប្រើ​ប្រាស់​នោះ​ទេ ​ហើយ​ពួក​​គេ​ក៏​ពុំ​បាន​ដឹង​ថា​​​វត្ថុ​នោះ​ជា​តុក្កតា​សិច​នោះ​ដែរ”៕
អ្នក​ភូមិ​ឥណ្ឌូណេស៊ី​​ប្រទះ​​ឃើញ​តុក្កតា​សិច យល់​ច្រឡំ​ថា​ជា​ទេវតា​ពី​ឋានសួគ៌​

អ្នក​ភូមិ​ឥណ្ឌូណេស៊ី​​ប្រទះ​​ឃើញ​តុក្កតា​សិច យល់​ច្រឡំ​ថា​ជា​ទេវតា​ពី​ឋានសួគ៌​

ប្រែ​សម្រួលនិងចុះផ្សាយដោយ៖ sabay​ (មាន រតនា)
ប្រភព៖ AFP

  • អ្នក​ភូមិ​ឥណ្ឌូណេស៊ី​​ប្រទះ​​ឃើញ​តុក្កតា​សិច យល់​ច្រឡំ​ថា​ជា​ទេវតា​ពី​ឋានសួគ៌​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/03  Category:កំសាន្ត
Tags: