ពែ​កមី រីករាយ​ឃើញ​ផ្ទះ​ឪពុកម្តាយ​សង់​ជិត​រួចរាល់​!

6 Videos

ក្រោយពីរកប្រាក់ចំណូលបានច្រើនគួរសមក្នុងមួយខែៗ នាយ ពែកមី បានរៀបចំធ្វើផ្ទះ ជូនឪពុកម្តាយរបស់ខ្លួននៅស្រុកកំណើត ដែលពេលនេះសាងសង់ជិតរួចរាល់ហើយ ។ មានការនិយាយថា ផ្ទះដែល នាយ ពែកមី ធ្វើជូនឪពុកម្តាយនោះគឺ ពិតជាស្អាតនិងធំជាងគេ នៅក្នុងភូមិនោះ ។

ក្រោយពីក្លាយជាតារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ សីុធីអិន គេបានកត់សំគាល់ឃើញប្រជាប្រិយភាព របស់តារាកំប្លែងរូបនេះ កាន់តែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន ។ មិនត្រឹមតែជាតារាកំប្លែង នោះទេ នាយ ពែកមី ក៏ជាតារាចម្រៀងនៅក្នុងផលិតកម្មថោនផងដែរ ។ មិនតែប៉ុណ្ណោះ នាយក៏បានលេច មុខក្នុងខ្សែភាពយន្ត និង ស្ប៉តពាណិជ្ជកម្មជាច្រើនផងដែរ ។ មិត្តភក្តិដែលជិតស្និតជាមួយនាយ ពែកមី បានបង្ហើបប្រាប់ថា ក្នុងមួយខែៗតារាកំប្លែងរូបនេះ អាចរកចំណូលបានច្រើនគួរសម ។

ពែ​កមី រីករាយ​ឃើញ​ផ្ទះ​ឪពុកម្តាយ​សង់​ជិត​រួចរាល់​!

អ្វីដែលគួរអោយសរសើរនោះ ក្រោយពីមានជីវភាពធូរធារ នាយពែកមី ក៏បាន ធ្វើផ្ទះជូនឪពុកម្តាយរបស់ខ្លួននៅស្រុកកំណើតនៅខេត្តស្វាយរៀង ដែលពេលនេះសាងសង់បានប្រមាណ ៧០%ហើយ ។ ផ្ទះនោះជាប្រភេទផ្ទះឈើប្រក់ក្បឿងដែលមានម៉ូដបែបបុរាណ តែមើលទៅស្រស់ស្អាតម្យ៉ាង ។ មើលទៅផ្ទះរបស់នាយ ពែកមី ធំនិងស្អាតជាងគេនៅក្នុងភូមិនោះ។តែយ៉ាងណានាយ ពែកមី មិន ទាន់បង្ហើបពីតម្លៃនោះទេ ដោយសារមិនទាន់ធ្វើរួចរាល់ ។ ឈ្លៀតពេលទំនេរពីការងារសិល្បៈ នាយពែកមី ក៏បាន ទៅជួយធ្វើផ្ទះនេះ ដោយសារនាយធ្លាប់ធ្វើជាកម្មករសំណង់ កាលពីមិនទាន់ចូលកំប្លែង ។

ពែ​កមី រីករាយ​ឃើញ​ផ្ទះ​ឪពុកម្តាយ​សង់​ជិត​រួចរាល់​!

បន្ទាប់ពីមានឈ្មោះបោះសម្លេង នាយពែកមី ក៏បានអូសប្អូនប្រុសអោយចូលកំប្លែងជាមួយនាយ ផងដែរ ។ ពេលខ្លះគេក៏បានឃើញកូនប្រុសតូចរបស់នាយ បង្ហាញមុខនៅក្នុងរឿងកំប្លែងនៅទូរទស្សន៍សីុ ធីអិនផងដែរ ៕ ចេនី